ឥណទានសហគ្រាសខ្នាតតូច និងមធ្យម
ធនាគារ ប្រៃសណីយ៍កម្ពុជាជឿជាក់លើសារៈសំខាន់នៃសហគ្រាសខ្នាតតូច និងមធ្យមក្នុងការចូលរួមឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។
ជាមួយនឹងកញ្ចប់ហិរញ្ញប្បទានពិសេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមយើងប្តេជ្ញាផ្តល់ជូនអ្នកនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីធានាថាលោកអ្នកនឹងទទួលបាននូវឱកាសក្នុងការបង្កើតអាជីវកម្មថ្មីៗ ការពង្រីកអាជីវកម្ម ដើមទុនសម្រាប់ប្រើប្រាស់ និងកែលម្អទីតាំងអាជីវកម្មរបស់អ្នក។
កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់សហគ្រាសធុនតូចនិងមធ្យមត្រូវបានកំណត់ដូចខាងក្រោម៖
- ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
- ផ្តល់រយៈពេលឥណទានរហូតដល់ ១២០ខែ
- ផ្តល់ជូនរហូតដល់ ៧៥% នៃតម្លៃអចលនទ្រព្យ
- អនុញ្ញាត ប្លង់រឹង និងប្លង់ទន់សម្រាប់ទ្រព្យបញ្ចាំ
- ផ្តល់ទំហំឥណទានរហូតដល់ ១.០០០.០០០ ដុល្លារអាមេរិក
- ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
- មានសេវាកម្មធនាគារចល័ត
- វិធីសងរំលស់មានភាពបត់បែន និងងាយស្រួល
រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។
ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។