នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារប្រៃសណីយ៍កម្ពុជា បានធ្វើកិច្ចសហការជាមួយស្ថាប័ន World Savings and Retail Banking Institute (WSBI) រៀបចំសិក្ខាសាលាស្តីពី ស្រ្តី និងហិរញ្ញវត្ថុ ‘‘Women & Finance’’ នៅសណ្ឋាគារអូឡាំព្យាស៊ីធី រាជធានីភ្នំពេញ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តោតលើការពិភាក្សាអំពីបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់តម្លៃស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងបញ្ហាវិសមភាពយេនឌ័រ តាមរយៈយុទ្ធសាស្ត្រគោលនយោបាយ បច្ចេកវិទ្យា និងការអប់រំផ្នែកហិរញ្ញវត្ថុ ដែលអាចជួយឲ្យសម្រេចបានសមភាពយេនឌ័រ និងកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។

វេទិកានេះទទួលបានការចូលរួមពីសំណាក់វាឃ្មិន និងស្ថាប័នពាក់ព័ន្ធជាច្រើនដើម្បីចែករំលែកនូវចំណេះដឹងទាក់ទងនឹងសិទ្ធិរបស់ស្រ្តីនៅក្នុងវិស័យហិរញ្ញវត្ថុ រួមមានតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ នាវ ចាន់ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក​ ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា លោក Christ De Noose នាយកគ្រប់គ្រងនៃ World Saving and Retail Banking Institute និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតរួមមាន អ្នកតំណាងពីក្រុមហ៊ុនបុត្រសម្ព័ន្ធ អ្នកតំណាងស្ថាប័នហិរញ្ញវត្ថុ អ្នកតំណាងពីស្ថាប័នធនាគារទាំងក្នុងប្រទេស និងក្រៅប្រទេសរួមមាន តំណាងធនាគារឥណ្ឌូណេស៊ី ឥណ្ឌា ស្រីលង្ការ បង់ក្លាដែស។

លោកជំទាវ នាវ ច័ន្ទថានា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ឆ្នាំ២០១៩-២០២៥ ជាឧបករណ៍គោលនយោបាយមួយ សំដៅសម្រេចឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ​ហិរញ្ញវត្ថុ​​ប្រកបដោយបរិយាប័ន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច សម្រេចបានសមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងការកាត់បន្ថយភាពក្រីក្រ”។

លោកជំទាវក៏បានបន្ថែមថា​ “យុទ្ធសាស្ត្រនេះ ក៏បានកំណត់ទិសដៅសម្រាប់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន រួមគ្នាអនុវត្ត និងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែក​ដែល​ទាមទារឲ្យមានវិធានការជាបន្ទាន់។ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការ​ជួយសម្របសម្រួលការអនុវត្តផែនការសកម្មភាព និងធានាឲ្យមានកិច្ចសហប្រតិបត្តិការរវាងភាគី​ពាក់ព័ន្ធ​​ទាំងអស់ ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថក្នុងការបង្កើនលទ្ធភាពទទួលបាន​សេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវា​ហិរញ្ញវត្ថុផ្លូវការ​ឲ្យបានពាក់កណ្តាលពីចំនួន ២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ពីចំនួន ៥៩% មក ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវ​សុខុមាលភាព​គ្រួសារ​ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច”។

ក្នុងសិក្ខាសាលានោះផងដែរ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានមានប្រសាសន៍ថា “ ការសម្រេចបានសមភាពយេនឌ័រ គឺជាផ្នែកមួយរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា សម្រាប់កំណើនសមធម៌និងប្រសិទ្ធភាពការងារ។ រាជរដ្ឋាភិបាលទទួលស្គាល់ការចូលរួមកាន់តែច្រើនរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចនឹងជួយពន្លឿនការសម្រេចគោលដៅជាតិដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងភាពយុត្តិធម៍។

លោក Christ De Noose នាយកគ្រប់គ្រងនៃស្ថាប័ន World Saving and Retail Banking Institute បានមានប្រសាសន៍ថា ‘‘អំណាចរបស់មនុស្ស ជាពិសេសស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងការងាររបស់ពួកគេ គឺជួយពួកគេសម្រេចបាននូវអនាគតរបស់ពួកគេប្រកបដោយសុខមាលភាព និងភាពជោគជ័យ។ WSBI មើលឃើញថាការដាក់បញ្ចូលហិរញ្ញវត្ថុជាមូលដ្ឋានគ្រឹះសម្រាប់តម្លៃក្នុងការជួយខ្លួនឯង និងការរួមចំណែកជាច្រើនទៀតដល់សេដ្ឋកិច្ចទាំងមូល’’។

គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ប្រៃសណីយ៍កម្ពុជា សូមអបអរសាទរអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ដែលទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែករដ្ឋបាលធុរកិច្ចដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែករដ្ឋបាលធុរកិច្ចជូនដល់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃ CPBank ក្នុងពិធីកាត់ខ្សែបូរអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេង របស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

មហាព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកស្វែងរកការងារធ្វើ និងនិយោជិក សិស្សនិស្សិត ​ក្នុងការទទួលបានឱកាសការងារជាច្រើនកន្លែង។

ក្នុងនោះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដោយមានរយៈពេល២ថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់ នៅពិព័រណ៍កោះពេជ្រ។

ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើនកន្លែងពីធនាគារ ប្រៃសណីយ៍កម្ពុជា អ្នកចូលរួមនឹងទទួលបានព័ត៌មានពីសេវាកម្មរបស់ធនាគារ ជាច្រើនដូចជា ឥណទាន បញ្ញើសន្សំ ការបើកគណនី ផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាអេធីអឹម ២៤ម៉ោង និងសេវាធនាគារចល័តដ៏ទំនើប ហើយរឹតតែពិសេសនោះគឺទទួលបានកាដូជាច្រើនតាមរយៈការលេងល្បែងកម្សាន្តងាយៗ។

ដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងពីព័ត៍មាន និងសេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សូមយុវជន សិស្ស-និសិ្សត អ្នកស្វែងរកការងារធ្វើ ទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំ ការងារដោយផ្ទាល់ជាមួយក្រុមការងាររបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកដើម្បីចូលបំពេញការងារ ។

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ ​023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៍មានរហ័ស។

Telegram: https://t.me/s/cpbankplc
Youtube: https://bit.ly/2N0RnFf
Linkedin: https://bit.ly/2qa9lfC

ស្របតាមចក្ខុវិស័យរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុឲ្យគៀកនឹងផ្ទះរបស់ប្រជាពលរដ្ឋ និងឈានមុខគេដល់អតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ធនាគារ ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនឲ្យបានជ្រាបថា ធនាគារបានបើកសម្ភោធសាខាថ្មីទី ៥១ ក្នុងឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង សម្រាប់ផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល​ និងទំនុកចិត្តខ្ពស់។ នេះសបញ្ជាក់ឲ្យឃើញពីសក្តានុពល និងកេរ្ត៍ឈ្មោះរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ខណៈដែលការពង្រីកសាខានៅតែបន្តឥតឈប់ឈរដើម្បីបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

ចំពោះសាខាថ្មីស្រុកពាមរក៍ ខេត្តព្រៃវែងនេះ ត្រូវបានបើកឲ្យដំណើរការជាមួយនឹងអគារដែលមានកម្ពស់ ៣ ជាន់ បំពាក់ដោយឧបករណ៍ទំនើបៗ​ បរិវេណទីធ្លាធំទូលាយ មានផាសុខភាព សុវត្ថិភាព និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ចំពោះការងារ ក្នុងការផ្តល់សេវាជូនអតិថិជនគ្រប់កម្រិត។

ការបើកសាខាថ្មីនេះ ផ្តល់ជូនប្រជាជន ក៏ដូចជាអតិថិជនរបស់ធនាគារដែលរស់នៅក្នុងស្រុកពាមរក៍ទាំងអស់ នូវផលិតផល និងសេវាកម្មជាច្រើនដូចជា ឥណទាន គណនីបញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័តតាមទូរសព្ទដៃ និងការប្រើប្រាស់សេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹម ២៤ម៉ោង លើ ២៤ម៉ោង។

ក្នុងឱកាសអបអរសាទរដល់ពិធីសម្ភោធសាខាថ្មីនៃស្រុកពាមរក៍ ធនាគារបានផ្តល់ជូនជាពិសេសដល់អតិថិជន ដែលបើកគណនីសន្សំនឹងទទួលបានកាដូពិសេស ១$ និង១០$ ចំពោះការបើកគណនីសន្សំមានកាលកំណត់។

យើងខ្ញុំសូមអញ្ជើញសាធារណៈជន និងអតិថិជនរបស់ធនាគារទាំងអស់ មកស្វែងយល់ពីផលិតផល និងសេវាធនាគារទំនើបរបស់យើងខ្ញុំ ដែលមានអាសយដ្ឋានសាខាស្រុកពាមរក៍ ភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ​ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៍មានរហ័ស។

Telegram: https://t.me/s/cpbankplc
Youtube: https://bit.ly/2N0RnFf
Linkedin: https://bit.ly/2qa9lfC

ពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់មួយ ដែលជាប់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តរបស់កងទ័ពខ្មែរក្នុងការពារបូរណភាពទឹកដី នៃប្រទេសជាតិទាំងមូល និងជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិខ្មែរផងដែរ ហើយក៏ជាមរតកវប្បធម៌ដូនតា ដែលបានបន្សល់ទុកតាំងពីបុរាណកាលមកម៉្លេះ និងមានអាយុកាលជាយូរលង់ណាស់មកហើយ។ សព្វថ្ងៃនេះ ពីធីបុណ្យអុំទូកត្រូវបានប្រជារាស្រ្ត នៃប្រទេសកម្ពុជាយើង គឺតែងតែប្រារព្ធពីធីនេះជារៀងរាល់ឆ្នាំ និងចាត់ទុកជាពីធីបុណ្យប្រពៃណីជាតិមួយដ៏ធំ និង សំខាន់បំផុតក្នុងចំណោមបុណ្យជាតិសំខាន់ៗផ្សេងទៀត។

ដោយឡែកនៅក្នុងខេត្ត ស្វាយរៀង ភូមិភាគខាងកើតនៃប្រទេសកម្ពុជាយើងវិញ​ ក៏បានប្រារព្ធពីធីបុណ្យអុំទូកប្រពៃណីខ្មែរយើងផងដែរ ព្រមទាំងមានទីតាំងនៃការប្រកួតប្រណាំងនៅ ទន្លេវាយគោ។ ក្នុងពីធីត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី​​ ១៤ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២៧ ខែ តុលា ឆ្នាំ ២០១៩ ដើម្បីធ្វើការប្រឡងប្រណាំងជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អទៅចូលរួមប្រណាំងប្រគួតប្រជែងផ្តាច់ព្រ័តថ្នាក់ជាតិ នៅរាជធានីភ្នំពេញ

ក្នុងឱកាសអបអរសាទរព្រះរាជពីធីបុណ្យអុំទូកនេះផងដែរ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៩:០០នាទីនាពេលព្រឹក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ​ សាខាខេត្ត ស្វាយរៀង បានចូលរួមជាមួយសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពដឹកនាំដោយលោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ដោយនាំយកអាវយឺតចំនួន ៥០ អាវ និង ស្បោងបរិស្ថានចំនួន ៥០ ដល់សាខាខេត្តស្វាយរៀង ដើម្បីឧបត្ថម្ភដល់កីឡាករដែលចូលរួមប្រណាំងទូក។

នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា​ និងក្រុមរបស់ធនាគារជាតិ នៃ កម្ពុជាបានចូលរួមលេងកីឡាបាល់ទាត់មិត្តភាពមួយក្នុងទីលានកីឡដ្ឋាន The King Sport សែនសុខ។

ការលេងកីឡាបាល់ទាត់នេះ ត្រូវបានធ្វើឡើងរយៈពេល៩០នាទី ក្នុងគោលបំណងដើម្បីរក្សានូវសុខភាព ចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ និងការលើកស្ទួយកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំធនាគារ ប្រៃសណីយ៍កម្ពុជា សូមធ្វើការថ្លែងអំណរគុណក្រុមកីឡានៃ ធនាគារជាតិ នៃ កម្ពុជា ដែលបានចូលរួមលេងប្រកបដោយភាពរីករាយ និងស្នាមញញឹម។

គួរបញ្ជាក់ផងដែរ​ថាកីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ធនាគារបានគាំទ្រយ៉ាងពេញទំហឹងលើវិស័យកីឡាបាល់ទាត់កម្ពុជា ដោយបានការបង្កើតជាព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ ប្រៃសណីយ៍កម្ពុជាប្រចាំឆ្នាំ ២០១៩ ដែលត្រូវបានចូលរួមប្រកួតដោយក្រុមកីឡាករស្នាក់ការកណ្តាល និងក្រុមនាយកសាខានៃធនាគារ ប្រៃសណីយ៍កម្ពុជា។

 

ពិធីបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះ និងអកអំបុក គឺជាបុណ្យប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្មែរ ដែលជាមរតកវប្បធម៌ដូនតា បានបន្សល់ទុកតាំងពីបុរាណ ដែលមានអាយុការយូរលង់ណាស់មកហើយ សព្វថ្ងៃនេះ ពិធីបុណ្យអុំទូកនេះ ត្រូវបានខ្មែរយើងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៍ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗផ្សេងទៀត ។

ដោយឡែកនៅក្នុងខេត្តបាត់ដំបង ក៏បានប្ររព្ធធ្វើពិធីបុណ្យអុំទូកនេះផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានការប្រណាំងទូកនៅស្ទឹងសង្កែ ក្រុងបាត់ដំបង ដើម្បីជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អៗទៅចូលរួមប្រកួត ផ្តាច់ព្រ័ត្រថ្នាក់ជាតិ នៅទីក្រុងភ្នំពេញ។

ក្នុងឱកាសនេះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តបាត់ដំបង បានចូលរួមជាមួយសាលាក្រុងបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យអុំទូកប្រចាំខេត្តបាត់ដំបង ដោយនាំយកអាវយឺតចំនួន ១០០ អាវ និងស្បោងបរិស្ថានចំនួន ១០០ ដល់ សាលាក្រុងបាត់ដំបង ដើម្បីឧបត្ថម្ភដល់កីឡាករប្រណាំងទូកង។

ក្នុងនាមជាធនាគារមួយដែលស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំរបស់ធនាគារជាតិ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមចូលរួមអបអរសាទរខួបលើកទី៤០ឆ្នាំនៃការបង្កើតឡើងវិញរបស់ធនាគារជាតិ នៃ កម្ពុជា ១០ តុលា ១៩៧៩ – ១០ តុលា ២០១៩ ។

  • ៤០ ឆ្នាំនៃការលើកកម្ពស់ទំនុកចិត្ត និងស្ថិរភាពក្នុងប្រព័ន្ធធនាគារ
  • ៤០ ឆ្នាំនៃការស្តារ អភិវឌ្ឍន៍ និងទំនើបកម្មប្រព័ន្ធធនាគារ
  • ៤០ ឆ្នាំ នៃឧត្តមភាពនិយតកម្ម

ប្រាក់រៀលខ្មែរ អត្តសញ្ញាណខ្មែរ មោទនភាពជាតិខ្មែរ

ធនាគារជឿជាក់ទៅលើបុគ្គលិកទាំងអស់ និងលើកទឹកចិត្តពួកគាត់ឲ្យមានជំនឿទៅលើវប្បធម៌របស់ធនាគារ – “ធ្វើឲ្យល្អបំផុតនៅថ្ងៃនេះ ដើម្បីក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”

បុគ្គលិក គឺទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ធនាគារគ្មានអ្វីសំខាន់ជាងការទាក់ទាញ ការជម្រុញ លើកទឹកចិត្តនិងថែរក្សាបុគ្គលិកដែលមានទេព្យកោសល្យ ដើម្បីបង្កើត នូវគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន ភាគទុនិក និង សហគមន៍របស់ធនាគារ។

ធនាគារទទួលស្គាល់ពី សារៈសំខាន់នៃការរួមចំណែករបស់បុគ្គលម្នាក់ៗចំពោះគុណតម្លៃ ដែលយើងបានបង្កើត ហើយសង្កត់ ធ្ងន់លើការទាក់ទាញ និងការផ្តល់អំណាចដល់បុគ្គលឆ្នើម ក្នុងការរួមចំណែកទាំងនេះ។ ធនាគារទាក់ទាញមនុស្សមិនសំដៅតែបុគ្គលមានទេពកោសល្យប៉ុណ្ណោះទេ យើងត្រូវការបុគ្គលដែលមានមកជាមួយទាំងគុណតម្លៃ នៃការលើកទឹកចិត្ត និងការប្តេជ្ញា​ចិត្ត។

ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ និងការជំរុញការអភិវឌ្ឍន៍សមត្ថភាព និងវិជ្ជាជីវៈរបស់បុគ្គលិកដែលជាធាតុផ្សំសំខាន់នៃរបៀបវារៈអភិវឌ្ឍន៍ធនធានមនុស្សរបស់ធនាគារ។ ការទទួលស្គាល់ការអនុវត្តន៍ និងការអភិវឌ្ឍន៍របស់និយោជិក ក៏ដូចជាការចូលរួមចំណែកផ្ទាល់ខ្លួនរបស់ពួកគាត់ ចំពោះភាពជោគជ័យទាំងមូលរបស់ធនាគារ គឺជាគន្លឹះសំខាន់ដែលយើងតែងតែផ្តល់អាទិភាព​ ដល់ការតម្លើងតួនាទីដល់បុគ្គលិកនៅក្នុង
ធនាគារ។ ធនាគារក៏តែងតែផ្តល់អនុសាសន៍ដល់និយោជិតណាដែលបានអនុវត្តល្អ និងបង្ហាញពីគុណតម្លៃរបស់ធនាគារគ្រប់ពេលវេលា ហើយជានិច្ចកាលបានរួមចំណែកដល់គោលដៅជោគជ័យរបស់ធនាគារ ជាពិសេសឱកាសសម្រាប់ការតម្លើងតួនាទីក្នុងធនាគារ។

ជាមួយនឹងវប្បធម៌នេះ បុគ្គលិករបស់ធនាគារភាគច្រើនវាយតម្លៃខ្ពស់ និងជឿជាក់ថា “ប្រសិនបើពួកគាត់ធ្វើបានល្អបំផុតនៅថ្ងៃនេះ ពួកគាត់នឹងមានឱកាសក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”។

ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!

ក្នុងប្រតិបត្តិការរយៈពេល ៥ឆ្នាំ យើងត្រូវបានទទួលស្គាល់នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាថា ជាធនាគារដែល ក្នុងលំដាប់ទី ៥ ជាមួយបណ្តាញប្រតិបត្តិការ និងកំណើន ប្រកបដោយនិរន្តរភាពក្នុងចំណោមធនាគារពាណិជ្ជ។

ក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាង កាណាឌីយ៉ា អ៊ិនវេសមិនហូឌីង ភីអិលស៊ី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុន ហ្វាយណាន់ស៊ល្យហូលឌីង យើងមានកិត្តិយសណាស់ក្នុងការអភិវឌ្ឍន៍ជំនាញតាមរយៈការអនុវត្តន៍កន្លងមកនៅក្នុងតំបន់ និងធ្វើឱ្យសមស្របទៅនឹងបរិបទក្នុងស្រុកដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

ធនាគារបានពង្រីកសាខារហូតដល់ ៤៥សាខា ត្រឹមចុងឆ្នាំ២០១៨ដែលនេះអាចចាត់ទុកថា ជាការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតក្នុងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ដែលធនាគារបានអនុលោមតាមការអនុវត្តកន្លងមកក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងមុខងារហានិភ័យ ឯករាជ្យផ្សេងៗ ជាពិសេសការធានារ៉ាប់រងឥណទាន។ រហូតមកដល់ពេលនេះ យើងបានគ្រប់គ្រងហានិភ័យរបស់យើងបានយ៉ាងល្អដោយគ្មានការខូចខាតប្រតិបត្ដិការណាមួយកើតឡើងឡើយ។ ធនាគារក៏ប្រតិបត្តិតាមគោលការណ៍ការពារ ៣ កម្រិត សម្រាប់ការគ្រប់គ្រងហានិភ័យរបស់ខ្លួនដែលសវនកម្ម គឺជាខ្សែការពារទី ៣ ដែលមានឯករាជ្យភាពទាំងស្រុង និងមានសិទ្ធិរាយការណ៍ដោយផ្ទាល់ទៅកាន់ក្រុមប្រឹក្សាភិបាលបាន។ ទោះបីជាសវនកម្មមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកំណត់អត្តសញ្ញាណ ត្រួតពិនិត្យ និងកាត់បន្ថយហានិភ័យទូទៅរបស់ធនាគារ ក៏យើងនៅតែបន្តពង្រឹងខ្សែការពារទី១និងទី២ ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀត។

បច្ចេកវិទ្យាធនាគារឈានមុខ គឺជាយុទ្ធសាស្រ្តអាទិភាពជារបស់យើងហើយយើងចង់ក្លាយជាស្ថាប័ននាំមុខគេលើផ្នែកឌីជីថល។ ដំបូងឡើយយើងមានប្រព័ន្ធធនាគារស្នូល អេធីអឹម និងធនាគារចល័ត ហើយយើងក៏ជាសមាជិកស្ថាបនានៃ សេវាកម្មទូទាត់រហ័ស (FAST Payment System and Cambodia Shared Switch)។ ប័ណ្ណពិន្ទុឥណទាន (Credit
Score Card), ប្រព័ន្ធស្នើសុំឥណទាន ប្រព័ន្ធគ្រប់គ្រងការសងប្រាក់កំពុងស្ថិតនៅក្រោមការដាក់ពង្រាយដែលនឹងបង្កើន សមត្ថភាពប្រតិបត្តិការរបស់យើងដើម្បីផ្តល់ជូនអតិថិជននូវ បទពិសោធន៍កាន់តែប្រសើរឡើង។ យើងក៏នឹងចាប់ផ្តើមដាក់ឲ្យដំណើរការ កាតឥណទានជាមួយវីសា VISA នៅដើមឆ្នាំ៉២០១៩ ដែលនឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងសម្រាប់តម្រូវការរស់នៅរបស់ពួកគេ។

ធនាគារបានទិញយកភាគហ៊ុនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ៊្វូណននៅឆ្នាំ២០១៧ ដើម្បីចូលទៅក្នុងទីផ្សារឲ្យកាន់តែស៊ីជម្រៅដោយប្រើប្រាស់អស់លទ្ធភាពតាមរយៈបទពិសោធន៍ និងជំនាញរបស់យើង។ យើងបានធ្វើឲ្យហ៊្វូណនរីកចម្រើន និងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទ្រព្យសកម្មច្រើនជាងគេលំដាប់ទី ៣ នៅកម្ពុជា។ ម្យ៉ាងវិញទៀតនៅក្នុងឆ្នាំ ២០១៨ធនាគារបានបង្កើតនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម ដើម្បីពង្រីក ចំណែកទីផ្សាររបស់ខ្លួនផងដែរ។

ធនធានមនុស្សរបស់យើង ត្រូវបានបំពាក់បំប៉នទៅលើសមត្ថភាពនិងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ ដែលយើងបានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍សមរម្យតាមទៅតាមសម្ថភាពការងារ ។ យើងក៏មានកម្មវិធីអភិវឌ្ឍន៍អាជីពច្បាស់លាស់ រួមជាមួយកម្មវិធីគ្រប់គ្រងថែរក្សាបុគ្គលិកដែលមានការទទួលស្គាល់ និងធ្វើឱ្យធនាគារប្រៃសណីយ៍កម្ពុជាក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់និយោជិក។

សូចនាករហិរញ្ញវត្ថុរបស់យើងទាំងអស់ មានការប្រសើរគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុនដូចខាងក្រោម៖

  • ចំណូលសរុបកើនឡើង ៣៥%
  • ប្រាក់ចំណូលសម្រាប់បុគ្គលិកម្នាក់កើនឡើង ២០%
  • ផលចំណេញមុនកាត់ពន្ធកើនឡើង ៦៤%
  • ការចំណាយបញ្ញើសន្សំថយចុះ (៩%)
  • អត្រាចំណាយធៀបចំណូល ថយចុះ (១០%)

យើងកំពុងរៀបចំខ្លួនដើម្បីក្លាយខ្លួនជា ធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារពាណិជ្ជធំៗទាំង ៥ លើទ្រព្យសកម្មនៅកម្ពុជាតាមរយៈការបន្តបង្កើនគុណភាពល្អឥតខ្ចោះ នៃសេវាកម្មជូនអតិថិជន និងបន្តអភិវឌ្ឍន៏ជាលំដាប់នូវច្ចេកវិទ្យាព័ត៌មាន និងទួលយកជំនាញពីគ្រប់ដៃគូរសហការរបស់យើង។

In the midst of financial, economic and environmental challenges, CPBank has completed yet another eventful year where we continued our journey towards digitization and growth. During the year 2018, CPBank experienced notable improvements in key fundamentals with our countrywide network of 45 branches, 40 ATMs and diversified service delivery channels. We also maintained a comfortable liquidity and capital position throughout the year. As a young commercial Bank in Cambodia, CPBank always bridging the financial gaps with innovation and technology that enable us to provide easy and convenient banking services to our customers. This convince me that CPBank is securing the place for future. As Chairman of the Bank, I would like to present the CPBank’s progress in the year 2018.

You all will agree with me that banking landscape in Cambodia has changed from its previous which is in line with the age of unprecedented and disruptive change happening in the world. These changes are mostly powered by digital technology which creates lots of challenges and opportunities in this evolving
operating environment. This digital technology also democratizes the financial services and bringing incomparable convenience to our consumers at the click of a button.

As an institution CPBank is deeply rooted in Cambodia and has its responsibility towards the nation. CPBank aims to bring more digital banking services in the pursuit of technology to make banking simple, convenient and accessible while we will keep the existing brick and mortar network across the country.

We are also committed towards the environment and sustainability.
CPBank has already adopted Environment and Social Management policy for sustainability for onward implementation in 2019. CPBank has generated modest growth in portfolios along with strong profitability ratios in 2018. CPBank’s consolidated total asset size stood at US$ 775 million as of 31st December 2018. The consolidated loan book of CPBank has increased by US$ 141 million (39%) and deposit from customers rose by US$ 151 million (42%). With 47% growth in consolidated operating income over 2017, CPBank’s Profit before Tax stood at US$ 17.2 million registering a growth of US$ 6.5 million (61%) over 2017.

Bank’s subsidiary Funan Microfinance also delivered a fantastic growth in 2018 where their loan portfolio has grown to US$ 46  million by 31st December 2018 (62% growth over 2017). Funan’s net operating income also grown ~70% in 2018 where net profit increased to US$ 1.7million from its previous year’s US$ 35 thousands.

As a financier CPBank always is in line with the Royal Government of Cambodia’s aim to bring the finance system in Cambodia up to international standards. CPBank has kept the same focus of financing either to business or individual but to ensure enhancing economic growth which ultimately contribute to macro-economic stability. CPBank is a banking institution that always working with the vision “to be the best mass market bank that enriches
lives and fulfills the growing aspirations of the people of Cambodia and create sustainable value for shareholders, employees and society”.

The Cambodian economy has expanded rapidly. Macroeconomic and financial stability remain resilient despite some challenges. Garment, Construction and tourism sectors continue to grow double digit rate given the favorable economic growth and the support of expansionary fiscal policy, proper monetary policy and positive development in banking and many other sectors. Despite US-China trade tensions and monetary policy normalization in some advanced countries, global and regional economies have continued to expand and provide good opportunities for Cambodia. Foreign direct investment inflows continued to increase at a robust rate (12%), particularly in Banking, real estate and garment sectors. The foreign reserves are projected to increase to US$ $11.3 billion which is equivalent to 5 months of imports of goods and services. Price and exchange rate have remained favorably stable at 4,050 Riel per USD. Inflation continued to be low at around 2.5% due to a slower increase in food price (2.7%). Cost of production in Cambodia
remain high due to lower economies of scale, limited infrastructure links, lack of electricity distribution network along with high cost and the increase in minimum wage, etc.

Cambodia may face with the withdrawal of “Everything but Arms” (EBA) scheme from the European Union (EU) which was announced in October 2018. Despite Cambodia has challenges  due to external and internal factors, Moody’s affirmation on retained Cambodia’s B2 sovereign rating with a  stable” outlook for 2019 will bring more confidence for investors in both debt and equity investment in Cambodia’s market.

The Cambodia’s banking system continued to grow robustly and contributed to sustainable and inclusive economic growth in tandem with the government policies. NBC has paid close attention to strengthening financial stability while financial inclusion has been promoted particularly in current situation where credit is still growing rapidly while the global financial market conditions remained uncertain. To maintain financial  stability, macro-prudential measures have been carefully implemented on banks and microfinance institutions to gradually reduce credit growth which is expected at ~17% in 2018 which was 75% in 2007, declined to 31% in 2014, to 23% in 2016 and 21% in 2017 and financial inclusion will continuously grow, boosting economic activity and reducing the poverty rate.

It is indeed a great privilege to lead this growing Bank and to help drive Cambodia’s economic growth and development.  I am grateful to all the regulatory agencies of the Government, in particular the National Bank of Cambodia, General Department of Taxation, Ministry of Economy and Finance, for all of their continued support. I would also like to take this opportunity to thank the members of the Board of Directors for their valuable guidance and support to the Bank.

I also want to look back on 2018 with gratitude to all our clients and employees and look forward to 2019 with optimism and confidence. I must affirm that the Board and management are on track towards executing Bank’s strategy and focus on delivering value to our shareholders, customers and the community we are operating.