ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) បន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា! 🏫✨

តំណាងសាខារបស់ ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) បានរៀបចំពិធីប្រគល់ថវិកាឧបត្ថម្ភចំនួន ១.៦០០.០០០ រៀល ជូនដល់គណៈគ្រប់គ្រងនៃ សាលាមត្តេយ្យសិក្សានិគម ស្ថិតក្នុងភូមិនិគម ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការឧបត្ថម្ភនេះធ្វើឡើងដើម្បីចូលរួមចំណែកគាំទ្រដល់ការសាងសង់ ខ្លោងទ្វារឱ្យបានរួចរាល់ជាស្ថាពរ សំដៅលើកកម្ពស់សោភ័ណភាព សុវត្ថិភាព និងផ្តល់បរិយាកាសសិក្សាកាន់តែប្រសើរសម្រាប់ក្មួយៗតូចៗ។ សកម្មភាពដ៏មានអត្ថន័យនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ CPBank ក្នុងការជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសហគមន៍ និងការអភិវឌ្ឍសង្គមជាតិ។ 🙏💙