ធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំសិក្ខាសាលាកសាងសមត្ថភាពអតិថិជន

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ — ធនាគារប្រៃសណីយ៍កម្ពុជា បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពសម្រាប់អតិថិជនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) របស់ធនាគារ ដែលមានទីតាំងនៅស្រុកកៀនស្វាយ ដោយមានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សិក្ខាសាលានេះផ្តោតលើការវាយតម្លៃហានិភ័យអាកាសធាតុ និងការរៀបចំផែនបម្រុងទុកនៃគ្រោះមហន្តរាយ ក្នុងគោលបំណងពង្រឹងភាពធន់នៃអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់ និងការរំខានផ្សេងៗដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។