ធនាគារប្រៃសណីយ៍កម្ពុជា ក្លាយជា «ដៃគូធនាគារផ្លូវការ» របស់ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ

ធនាគារ​ប្រៃសណីយ៍កម្ពុជា មាន​មោទកភាព​​ ដែល​បាន​ក្លាយ​ជា​ «ដៃគូធនាគារ​ផ្លូវការ» របស់​ក្លិប​បាល់ទាត់ ISI ដង្កោសែនជ័យ សម្រាប់រដូវកាល ២០២៦/២៧។

ពិធី​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង​ស្ថាប័នទាំងពីរ បាន​​ធ្វើឡើង​នៅ​អគារ​ ISI Tower នាថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៦ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹងនាំ​នៃ​ស្ថាប័នទាំងពីរ គ្រូបង្វឹក កីឡាករ និង​ភ្ញៀវកិត្តិយស​ជា​ច្រើន។

លោក តូច ចៅចេក ប្រធាននាយក​ប្រតិបត្តិ ធនាគារ​ប្រៃសណីយ៍កម្ពុជា បាន​មាន​ប្រសាសន៍ថា ការ​ចុះ​ហត្ថលេខា​នៅ​ក្នុ​ងថ្ងៃនេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូរវាងស្ថាប័នខ្មែរពីរ ដែលមានចក្ខុវិស័យរួមគ្នា ក្នុងការគាំទ្រក្តីស្រមៃរបស់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមចំណែក អភិវឌ្ឍប្រទេស ពិសេសវិស័យបាល់ទាត់នៅ​កម្ពុជាឱ្យបន្តរីកចម្រើន កាន់តែរឹងមាំ។

លោក​បន្តថា «ធនាគារ ប្រៃសណីយ៍កម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ISI ដង្កោសែនជ័យ និង ISI Group ដើម្បីបង្កើត និងអភិវឌ្ឍសកម្មភាពថ្មីៗបន្ថែមទៀតនៅថ្ងៃអនាគត។ យើងសង្ឃឹមថា រួមគ្នា យើងអាចជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាកាន់តែច្រើន ឱ្យហ៊ានដើរតាមក្តីស្រមៃរបស់ពួកគេ ចូលរួមក្នុងវិស័យកីឡា មានសុខភាពល្អ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ក្នុងនាមជា ធនាគារខ្មែរ១០០% យើងមានមោទនភាពក្នុងការចូលរួមចំណែក មិនត្រឹមតែការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកស្ទួយ​កីឡាបាល់ទាត់ខ្មែរផងដែរ។»

🏦 ធនាគារ ប្រៃសណីយ៍កម្ពុជា— មោទកភាពធនាគាររបស់ខ្មែរ រួមអភិវឌ្ឍវិស័យបាល់ទាត់ខ្មែរ!!!

⚽️ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ — កសាងសហគមន៍ឱ្យកាន់តែប្រសើរតាមរយៈបាល់ទាត់។

រួមគ្នាកសាង | រួមគ្នារីកចម្រើន | រួមគ្នាឆ្ពោះទៅមុខ