ធនាគារ ប្រៃសណីយ៍កម្ពុជា បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប១៣ឆ្នាំ នៃការបង្កើតធនាគារ (២០១៣-២០២៦) នៅភោជនីយដ្ឋាន ដឺហ្គ្រេនធឺរេសនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនាគារប្រៃសណីយ៍កម្ពុជា ។
ក្នុងរយៈពេល១៣ឆ្នាំ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាធនាគារធំៗទាំង១០នៅកម្ពុជា ដោយមានទ្រព្យសកម្មច្រើនជាង២ពាន់លានដុល្លារ ចំនួនគណនីសរុប ប្រមាណ ៧០ ម៉ឺនគណនី និងគ្រោងនឹងពង្រឹងបណ្តាញប្រតិបត្តការបន្ថែមរហូតដល់៨២ សាខា នៅចុងឆ្នាំ ២០២៦នេះ។
















