ធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានជ្រើសរើសក្នុងកិច្ចសហការជាមួយនឹង Blue Mable Microinsurance inc. ក្នុងគំនិតផ្តួចផ្តើម និងក្រោមជំនួយឧបត្ថមគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការពង្រឹងនៃការយល់ដឹង និងការកសាងភាពធន ពីហានិភ័យនៃគ្រោះមហន្តរាយ។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទំាងបី ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចការងារនេះរបស់ ADB រួមជាមួយប្រទេសពីរផ្សេងទៀតគឺ ស្រីលង្ការ និងនេប៉ាល។
ក្នុងសិក្ខាសាលាថ្នាក់ជាតិដែលរៀបចំឡើងដោយ ADB ក្រោមប្រធានបទ៖ ការកសាងភាពធនលើបម្រែបម្រួលអាកាសធាតុ សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា បានរំលេចនូវចំណាប់អារម្មណ៍ដែលធនាគារប្រៃសណីយ៍កម្ពុជា បានរួមចំណែកលើកិច្ចការងារនេះជាមួយភាគីពាក់ព័ន្ធ។
លោកក៏បានលើកឡើងផងដែរថា៖ សម្រាប់ធនាគារប្រៃសណីយ៍កម្ពុជា កិច្ចការងារគាំទ្រដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ជាគោលដៅអទិភាពរយៈពេលវែងរបស់ធនាគារ ហើយនៅពេលដែលអាជីវកម្មរបស់អតិថិជនយើងរីកចម្រើន នោះធនាគារក៏រីចម្រើន។




















