រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៦ – ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ធនាគារប្រៃសណីយ៍កម្ពុជា បានចូលរួមចំណែកឧបត្ថម្ភស្បៀងអាហារជា «អង្ករចំនួន ២ តោន» ឆ្លើយតបតាមការអំពាវនាវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ព្រមទាំងក្រុមគ្រួសារយុទ្ធជននៃវរសេនាតូចអន្តរាគមន៍លេខ ៧ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
ការចូលរួមនេះឆ្លុះបញ្ចាំងពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងជាការប្តេជ្ញាចិត្តរបស់ ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងការចូលរួមចំណែកជួយដល់សង្គមជាតិជានិច្ចនិរន្តរ៍។



