ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានចូលរួមឧបត្ថម្ភជា Diamond Sponsor ដល់ “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦”
ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភជា Diamond Sponsor ដល់ “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦” ក្រោមប្រធានបទ៖ “កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា” រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា (Cambodia Chamber of Commerce) ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត OCIC។
វេទិកាប្រចាំឆ្នាំនេះ គឺជាការជួបជុំដ៏មានសារៈសំខាន់សម្រាប់ធុរជន ម្ចាស់អាជីវកម្ម ពាណិជ្ជករ សមាជិក សមាជិកា និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ស្វែងយល់ពីនិន្នាការពាណិជ្ជកម្មថ្មីៗ ព្រមទាំងស្វែងរកកាលានុវត្តភាព និងទីផ្សារ សម្រាប់ពង្រីកពាណិជ្ជកម្មរបស់កម្ពុជា។










