ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦

ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃ ថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ សោមាទេវី អង្គររីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងនាយក នាយិកាសាខាទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា។

ក្នុងកិច្ចប្រជុំនេះ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ បានចែករំលែកលទ្ធផលការងារ យុទ្ធសាស្រ្ត និងចំណេះ ជំនាញបន្ថែមដល់អ្នកចូលរួមទាំងអស់ ដើម្បីជាដើមទុនបន្ថែមក្នុងការរុញច្រានធនាគារ ប្រៃសណីយ៍កម្ពុជា ឲ្យរីកចម្រើនប្រកបដោយនិរន្តរភាព និងសម្រេចគោលដៅក្លាយជាធនាគារពាណិជ្ជធំទី៥ នៅក្នុងប្រទេសកម្ពុជា។