នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ និងនាយកសាខានៃធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមក្នុង «ពិធីដាំកូនឈើ» នៅវិទ្យាល័យ ជា ចាន់តូ ស្ថិតក្នុងខេត្តកំពង់ធំ ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា។
ការចូលរួមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងយុទ្ធនាការបៃតងនាថ្ងៃនេះ គឺដើម្បីចូលរួមចំណែកការពារបរិស្ថាន បណ្តុះស្មារតីស្រឡាញ់ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ ក៏ដូចជាការគាំទ្រដល់គំនិតផ្តួចផ្តើមបៃតងរបស់វិស័យធនាគារទាំងមូល។










