ធនាគារប្រៃសណីយ៍កម្ពុជា មានកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងក្នុងការចូលរួមជា អ្នកឧបត្ថម្ភ Diamond Sponsor ក្នុងព្រឹត្តិការណ៍ «វេទិកាថ្នាក់ជាតិស្តីពី លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការចូលរួមឧបត្ថម្ភនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ CPBank ក្នុងការគាំទ្រ និងលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាកម្លាំងចលករដ៏ចម្បងនៃសេដ្ឋកិច្ចជាតិ។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុសម្បូរបែប កម្ចីអាជីវកម្មដែលមានលក្ខខណ្ឌបត់បែន និងសេវាធនាគារទំនើប ធនាគារមានគោលដៅជំរុញលំហូរសាច់ប្រាក់ ពង្រីកទំហំអាជីវកម្ម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។











