ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូ ជាមួយមន្ទីរពេទ្យ អ៊ុនធ័រឃែរ

ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូ ជាមួយមន្ទីរពេទ្យ អ៊ុនធ័រឃែរ
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយមន្ទីរពេទ្យ អ៊ុនធ័រឃែរ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំង២ និងផ្តល់ជូននូវការថែទាំសុខភាពកម្រិតស្តង់ដារអន្តរជាតិ ជូន​អតិថិជន។

ពិធីចុះហត្ថលេខារវាង​ស្ថាប័នទាំងពីរ​ បាន​ប្រព្រឹត្តឡើង​នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់​ការកណ្តាល​របស់​ធនាគារ​ប្រៃសណីយ៍កម្ពុជា។

តាម​រយៈកិច្ចព្រមព្រៀងនេះ អតិថិជន​ទាំងអស់ នឹងទទួលបាន​ការបញ្ចុះតម្លៃ ១២% សម្រាប់​ថ្លៃ​សេវាថែទាំសុខភាពនៅមន្ទីរពេទ្យ Intercare នៅ​ពេល​ទូទាត់​ការចំណាយ​ដោយ​ប្រើប្រាស់​ប័ណ្ណឥណទាន CPBank Visa Gold និង Platinum។

សេវាថែទាំសុខភាព ដែល​ទទួល​បានការ​​បញ្ចុះតម្លៃពិសេសនេះ រួមមាន៖
• កញ្ចប់ពិនិត្យសុខភាពទូទៅ (General Health Check-Up Package)
• វេជ្ជសាស្ត្រទូទៅ (General Practitioner)
• ផ្នែកសម្ភព និងរោគស្ត្រី (Obstetric & Gynecology)
• សេវាពិគ្រោះ និងព្យាបាលជំងឺក្រៅ (OPD)
• សេវាសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (IPD)
• សេវាកម្មវះកាត់ (Surgical Cases)