ធនាគារ ប្រៃសណីយ៍កម្ពុជា ចាប់ដៃគូសហការជាមួយ AION Cambodia

ធនាគារ ប្រៃសណីយ៍កម្ពុជា ចាប់ដៃគូសហការជាមួយ AION Cambodia ដែលជាក្រុមហ៊ុនផ្តាច់មុខ នៃអាជីវកម្ម​យានយន្តអគ្គិសនី (EV) ម៉ាក AION។

ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នា​រវាង​ស្ថាប័នទាំងពីរ បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី០​៣ ខែកញ្ញា ឆ្នាំ​២០២៦ នៅ Showroom របស់​ AION Cambodia។

កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការគាំទ្រការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា និងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបៃតង កាន់តែងាយស្រួលដល់អតិថិជនគោលដៅរបស់ក្រុមហ៊ុនទំាងពីរ ក្រោមទស្សនទានមួយគឺ៖ “យើងរួមគ្នាបង្កើតសហគមន៍បៃតង  តាមរយៈជម្រើសនៃដំណោះស្រាយហិរញ្ញប្បទានបៃតង សម្រាប់មធ្យោយបាយធ្វើដំណើរបៃតង និងប្រភពថាមពលបៃតង”។

នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខាងមុខនេះ​ ធនាគារប្រៃសណីយ៍កម្ពុជា នឹង​ផ្តល់នូវ​លក្ខខណ្ឌ​ពិសេស​ និងមានប្រូម៉ូសិន​ជាច្រើន សម្រាប់​ការផ្តល់ឥណទានទិញរថយន្ត​ម៉ាកAION ក្រោមកិច្ចសហការនេះ។