ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ គណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានទទួលជួបគណៈប្រតិភូអេឌីប៊ី នៃក្រុមអ្នកជំនាញហិរញ្ញប្បទានបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយអាកាសធាតុ។ ក្នុងកិច្ចនៃជំនួបនេះ ភាគីទំាងពីរបានផ្តោតលើកិច្ចការងារគាំពារអតិថិជនរបស់ធនាគារ រៀបចំផែនការបម្រុងទុកនៃគ្រោះមហន្តរាយ និងការវិភាគហានិភ័យនៃបម្រែបម្រួលអាកាសធាតុ នៃតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ដើម្បីជួយដល់គ្រឹះស្ថានអភិវឌ្ឍផលិតផលការពារ និងជួយដល់ភាពធនអាជីវកម្មរបស់អតិថិជនតាមតំបន់ដែលងាយរងគ្រោះពីគ្រោះធម្មជាតិនានា។











