ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមក្នុងពិធីអបអរសាទរខួបលើក ១៥៥ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងគោលបំណងចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងអនុលោមតាមតម្លៃស្នូលរបស់ស្ថាប័នក្នុងការគាំទ្រសុខុមាលភាពសង្គម។
ការប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសមាជិកកាកបាទក្រហមកម្ពុជា សមាជិករដ្ឋសភា មន្រ្តីរដ្ឋាភិបាល ម្ចាស់ជំនួយជាតិ និងអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកតំណាងគណៈកម្មការអន្តរជាតិកាកបាទក្រហម។
សមាជិកនៃសមាគមកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស តំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល និងម្ចាស់ជំនួយទាំងក្នុង និងក្រៅប្រទេសតំណាងឱ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានចូលរួមពិធីនេះដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌ និងបង្កើនមូលនិធិដើម្បីជួយដល់ជនរងគ្រោះក្នុងនោះមានជនរងគ្រោះពីគ្រោះមហន្តរាយ និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀតដោយគ្មានការរើសអើងពូជសាសន៍ សាសនា និងទំនោរនយោបាយ។
ការប្រារព្ធពិធីកាលពីឆ្នាំនេះក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែងសម្រាប់មនុស្សគ្រប់រូប” ដែលប្រមូលបានសរុបចំនួន 13,4 លានដុល្លារ ពីម្ចាស់ជំនួយក្នុងស្រុក និងបរទេសចំនួន 523 ។