ភ្នំពេញ, ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ — ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ “រត់ដើម្បីកុមារកម្ពុជា” ដែលរៀបចំដោយគម្រោងពាណិជ្ជកម្ម ទីក្រុងជ្រោយចង្វារ ក្នុងគោលបំណងរួមចំណែកសង្គម និងលើកកម្ពស់សុខុមាលភាពកុមារ។

ក្រៅពីការឧបត្ថម្ភផ្លូវការ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ប្រមាណ ១៥០ នាក់ ក៏បានចូលរួមរត់ក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងការប្តេជ្ញាចិត្តក្នុងការគាំទ្រកុមារកម្ពុជា។

ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាតាមរយៈការឧបត្ថម្ភពីដៃគូអាជីវកម្ម និងការលក់សំបុត្រជូនសាធារណៈជន។ ថវិកា ១០០% ដែលប្រមូលបាន នឹងបរិច្ចាគជូន មន្ទីរពេទ្យគន្ធ បុប្ផា ដើម្បីជួយលើកកម្ពស់សេវាសុខភាពឥតគិតថ្លៃសម្រាប់កុមារកម្ពុជាទូទាំងប្រទេស និងអនុវត្តបេសកកម្មរបស់មន្ទីរពេទ្យឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ធនាគារ ប្រៃណីយ៍កម្ពុជា បន្តប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពសង្គម និងគាំទ្រកិច្ចការដែលមានអត្ថប្រយោជន៍សាធារណៈក្នុងការកសាងអនាគតកំណើតថ្មីៗរបស់ប្រទេស។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

កែប ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ធនាគារប្រៃសណីយ៍កម្ពុជា (CPBank) បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ “ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល” លើកទី៥ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) នៅឆ្នេរអង្កោល ខេត្តកែប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំ និងបុគ្គលិកមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ដើម្បីបង្ហាញនូវឆន្ទៈ និងស្មារតីរួបរួមគ្នារបស់វិស័យទាំងមូល ក្នុងគោលដៅរួម។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ធនាគារប្រៃសណីយ៍កម្ពុជា ឧបត្ថម្ភ កម្មវិធី “ទិវាសន្សំអាស៊ាន” រៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា នៅខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្ដីស្រឡាញ់” ដែលជាការអំពាវនាវដល់សាធារណជនគ្រប់រូបឱ្យមានទម្លាប់សន្សំប្រាក់ដោយមានការគិតគូរ និងសម្រាប់អនាគតដ៏ល្អប្រសើររបស់ខ្លួន និងក្រុមគ្រួសារ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាម។

 

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវរៀបចំឡើង នៅ៤ទីតាំងផ្សេងគ្នាក្នុងពេលតែមួយ គឺនៅមជ្ឍមណ្ឌលជាតិផ្តល់ឈាមនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិកមកពីស្នាក់ការកណ្តាល និង៣៣សាខា នៅរាជធានីភ្នំពេញ ខេត្ត និងស្រុក របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងគណៈគ្រប់គ្រង និងបុគ្គលិកហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ។

 

សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយបំពេញតម្រូវការឈាម ដែលកំពុងខ្វះខាតផងដែរ។

 

 

 

 

 

 

 

 

ថ្នាក់ដឹកនាំធនាគារប្រៃសណីយ៍កម្ពុជា បានចូលរួម អបរអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

“អាកាសយានដ្ឋានអន្តរជាតិតេជោ” ដែលជាស្នាដៃដ៏ធំ ជាមោទនភាពថ្មីមួយរបស់កម្ពុជា និងជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក។
ធនាគារប្រៃសណីយ៍កម្ពុជា មានមោទភាពដែលបានក្លាយជាផ្នែកមួយនៃដំណើរប្រវត្តិសាស្រ្តនេះដោយធនាគារបានផ្តល់សេវាកម្ម ATM និងរៀបចំក្រុមការងារដើម្បីត្រៀមបើកគណនី និងដាក់ឱ្យដំណើរការ CPBank Mobile Banking ជូនអ្នកដំណើរ និងភ្ញៀវទេសចរ នៅស្ថានីយអ្នកដំណើរមកដល់ផងដែរ។

 

 

 

 

 

ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភ និងរួមដំណើរជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយបាននាំយកជំនួយសប្បុរសធម៌ និងថវិកា២៤០ លានរៀល ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ចែង និងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព និងវីរកងទ័ព ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុង ភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ជំនួយសប្បុរសធម៌រួមមាន ទឹកបរិសុទ្ធ ៤០០កេស មី ៤០០កេស ត្រីខ ៤០០យួរ ទឹកត្រី ៤០០ ដប ទឹកស៊ីអ៊ីវ ៤០០យួរ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដូចជា សារ៉ុង ៤០០ ក្រម៉ា ៤០០ សាប៊ូ ៤០០ ប្រអប់ និងអង្រឹង ៥៨០ ។

 

 

 

 

 

 

ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួម ពិធីអបអរសាទរទិវាប្រៃសណីយ៍ ពិភពលោក (World Post Day) ដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមប្រធានបទ «‍ប្រៃសណីយ៍សម្រាប់ប្រជាជន សេវាពីមូលដ្ឋាន ទៅដល់សកលលោក» ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

 

 

 

 

 

 

 

 

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ CPBank មានកិត្តិយសអញ្ជើញចូលរួម និងសហការឧបត្ថម្ភ ពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី ៣» ក្រោមប្រធានបទ «ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ» ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អប្សរា មេឌាស៊ឺវីស (AMS) នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ។
កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី ៣» នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គសំខាន់ៗទាំងអស់ ដើម្បីពង្រីងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានសកម្មភាពអប់រំផ្នែកហិរញ្ញវត្ថុនេះឱ្យបានទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។

 

 

 

 

 

 

 

 

 

កិច្ចគារវៈគណៈប្រតិភូធនាគារជាតិនៃកម្ពុជា
នេះគឺជាកិត្តិយសរបស់យើងខ្ញុំដែលបានទទួលស្វាគមន៍ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងប្រតិភូអមដំណើរជាច្រើនរូបទៀត ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅស្នាក់ការកណ្តាលធនាគារប្រៃសណីយ៍កម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសាភិបាលរង និងប្រតិភូអមដំណើរ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់មគ្គុទេសក៍ដ៏មានតម្លៃលើកិច្ចការ បរិយាបន្នហិរញ្ញវត្ថុ, ការការពារអតិថិជន, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចពង្រឹងការប្រើប្រាស់ប្រាក់រៀល។ យើងខ្ញុំត្រៀមខ្លួនជានិច្ច ក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 

 

 

 

ម្សៅចេកណាំវ៉ា គឺជាអតិថិជនមួយរបស់ធនាគារប្រៃសណីយ៍កម្ពុជា ដែលជា ផលិតផលខ្មែរ ថែសុខភាព ដោយប្រើប្រាស់វត្ថុធាតុដើមនៅកម្ពុជាសុទ្ធសាធ។ ធនាគារប្រៃសណីយ៍កម្ពុជា ជាធនាគារខ្មែរ ដែលតែងគាំទ្រប្រជាជនខ្មែរ និងផលិតផលរបស់ខ្មែរ។ សូមចូលរួមគាំទ្រផលិតផលខ្មែរ ជាមួយធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់គ្នា។

ធនាគារ ប្រៃសណីយ៍កម្ពុជា បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប១២ឆ្នាំ នៃការបង្កើតធនាគារ (២០១៣-២០២៥) នៅភោជនីយដ្ឋាន ដឺហ្គ្រេនធឺរេសនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណន មីក្រូហិរញ្ញវត្ថុ ​ ដែល​ជា​បុត្រសម្ព័ន្ធរបស់​ខ្លួន។

ក្នុងរយៈពេល១២ឆ្នាំ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាធនាគារធំៗទាំង១០នៅកម្ពុជា ដោយ​មាន​ទ្រព្យសកម្ម​ជិត​២ពាន់​លាន​ដុល្លារ អតិថិជន​កំពុង​ប្រើប្រាស់​ប្រមាណ ៦០ម៉ឺន​នាក់ និង​មាន​បណ្តាញ​ប្រតិបត្តការសាខា​សរុប ១១៥សាខា ដោយ​រួមបញ្ចូល​ជាមួយ​សាខា​របស់​មីក្រូ​ហិរញ្ញវត្ថុហ្វូណន។

ធនាគារប្រៃសណីយ៍កម្ពុជា ១២ឆ្នាំនៃឧត្តមភាព ទំនុកចិត្ត និងរីកចម្រើនជាមួយគ្នា។

 

 

 

 

 

ធនាគារប្រៃសណីយ៍កម្ពុជា សាខាស្រុកត្រាំកក់-ឃុំតាភេម បាន​ផ្តាស់ប្តូរទីតាំងថ្មី ដែល​អស័យដ្ឋាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិខ្លាក្រហីម ឃុំ​តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធី​សម្ពោធដាក់​ឲ្យ​ដំណើរការអគារថ្មីនេះ ត្រូ​វបាន​ប្រារព្ធឡើង​នៅ​ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ និង​មានការចូលរួមដោយ​សមាជិកក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកសាខា របស់​ធនគារ។

សាខាដែលទើបសាងសង់ថ្មីនេះត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដារធនាគារទំនើប ផ្តល់ជូននូវបរិយាកាសធំទូលាយបំពាក់ដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងសម្ភារៈទំនើបទាន់សម័យ។ អតិថិជនអាចរំពឹងថានឹងមានសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ពីក្រុមសាខាដែលខិតខំប្រឹងប្រែង។

ការផ្លាស់ទីលំនៅនេះឆ្លុះបញ្ចាំងពីការបន្តការប្តេជ្ញាចិត្តរបស់ធនាគារប្រៃសណីយ៍កម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងខេត្តតាកែវ និងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព និងងាយស្រួល។