របៀបកំណត់ចំនួនទឹកប្រាក់នៅក្នុង QR code (Set Amount ) នៅក្នុង CPBank App !!!
របៀបផ្ទេរប្រាក់ពីគណនីមួយ ទៅកាន់គណនីផ្ទាល់ខ្លួនមួយផ្សេងទៀត
របៀបកំណត់ទំហំប្រតិបត្តិការប្រចាំថ្ងៃ (change card limited) របស់បណ្ណឥណទានវីសានៅក្នុង App CPBank !
📣អបអរសាទរ វីដេអូ ដែលជាប់ជ័យលាភីលេខ ២ ដោយមានការគាំទ្រច្រើនជាងគេ ក្នុងកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ ក្រោមប្រធានបទ៖ “ គណនីសកម្ម “📣
របៀបឆែកមេីលរបាយការណ៏សង្ខេប (Mini Statement) របស់បណ្ណឥណទានវីសា នៅក្នុង CPBank App !!!
ហេតុអ្វីបានជា CPBank ជាជម្រើសដ៏ល្អសម្រាប់ម្ចាស់អាជីកម្មគ្រប់រូប?
របៀបឆែកមើលប្រវត្តិប្រតិបត្តិការ (Transaction History) នៅក្នុង CPBank APP !
អបអរសាទរ! ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានឈ្នះពានរង្វាន់ “Best Quality Leadership Award 2025” កម្រិតមាស🏆 ពីស្ថាប័ន European Society for Quality Research (ESQR) ប្រទេសស៊ុយអែត នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ។
ពានរង្វាន់នេះ ជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍន៍ផលិតផលយ៉ាងច្រើនសម្បូរបែបស្របតាមតម្រូវការអតិថិជន ។



ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភ ដល់គម្រោងកិច្ចការសង្គមរបស់សមាគមធនាគារនៅកម្ពុជា ដោយឧបត្ថម្ភសម្ភារៈសិក្សាដល់សាលាចំនួនប្រាំពីរ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សាលាទាំងប្រាំពីររួមមាន សាលាបឋមសិក្សាចារជ្រុំ សាលាបឋមសិក្សាអូរគ្រូកែ សាលាបឋមសិក្សាច្រនាង សាលាបឋមសិក្សាសំបូរ សាលាបឋមសិក្សាត្រពាំងជ្រូក សាលាបឋមសិក្សាព្រែក និងអនុវិទ្យាល័យប្រាសាទសំបូរ។ សាលានិមួយៗទទួលបានទូរទស្សន៍មួយគ្រឿងដាក់ក្នុងបណ្ណាល័យសម្រាប់សិស្សានុសិស្សរៀនភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត តុសិស្ស និងតុគ្រូ ខណៈសិស្សានុសិស្សម្នាក់ៗទទួលបានសម្ភារៈសិក្សា ដូចជា កាតាប សៀវភៅ កាបូបប៊ិច ប៊ិច និងដបទឹក។
ពិធីប្រគល់អំណោយបានប្រព្រឹត្តឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាចារជ្រុំ ខេត្តកំពង់ធំ ក្រោមអធិបតីយភាពរបស់ លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងមានការចូលរួមដោយតំណាងសមាគមធនាគារនៅកម្ពុជា និងធនាគារនានាផងដែរ។


អបអរសាទរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់អន្តរជាតិ ដែលជា«ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៥(Best Retail Bank 2025) »ក្នុងទីក្រុងអាតាឡង់តា រដ្ឋចចា សហរដ្ឋអាមេរិក ពីស្ថាប័ន World Confederation of Business នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៥



របៀប បិទ ឬបេីកដំណើរការ Credit Card (Lock and Unlock Credit Card ) នៅក្នុង App CPBank
ធនាគារប្រៃសណីយ៍កម្ពុជា និង ក្រុមហ៊ុនអាយជី អាណាចក្រថិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា នៅថ្ងៃទី២៨ ខែឧសភា ឆ្នំាំ២០២៥ នៅស្នាក់ការកណ្តាលរបស់ធនាគារប្រៃសណីយ៍កម្ពុជា។
កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជី អាណាចក្រថិក សម្រាប់ ធនាគារប្រៃសណីយ៍កម្ពុជា ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍ និងនវានុវត្តបច្ចេកវិទ្យាទំនើបៗស្របតាមទិសដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារប្រៃសណីយ៍ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុនអាយជី អាណាចក្រថិក។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់បច្ចេកវិទ្យាឌីជីថលរបស់ធនាគារប្រៃសណីយ៍កម្ពុជា ដែលនេះនឹងកាន់តែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនអតិថិជនរបស់ធនាគារ។»
លោក គឹម ពុធគីរី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន អាយជី អាណាចក្រថិក បានលើកឡើងថា «អាយជី អាណាចក្រថិក ពិតជាមានមោទនភាពដោយបានសហការជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ និងសហការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ។»
កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ងាយស្រួល និងជាពិសេស ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។









របៀបប្តូរភាសានៅក្នុង App CPBank ក្នុងរយៈពេលក្រោម 2នាទី !!! តោះមកមេីលពីរបៀបប្តូរទាំងអស់គ្នា !!
On May 9, 2025, Cambodian Post Bank donated 27 benches to the Koh Pich community to be placed along the riverside walkway for the public.

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ គណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារប្រៃសណីយ៍កម្ពុជា បានទទួលស្វាគមន៍ទស្សនកិច្ចសិក្សារបស់មន្ត្រីជំនាញរបស់ធនាគារកណ្តាលបង់ក្លាដែស ក្នុងគម្រោង «ការបង្កើតការងារក្រោយជំងឺកូវីដ១៩»។
ក្នុងទស្សនកិច្ចសិក្សានេះ គណៈគ្រប់គ្រងធនាគារប្រៃសណីយ៍កម្ពុជា បានចែករំលែកបទពិសោធន៍ របស់កម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ សម្រាប់សហគ្រាសធុនតូច និងមធ្យម។






ការផ្សាយផ្ទាល់ការចាប់រង្វាន់អ្នកឈ្នះរង្វាន់ប្រចាំខែមីនា ពី CPBank នៅក្នុងខែមេសា ឆ្នាំ2025!
ការផ្សាយផ្ទាល់ការចាប់រង្វាន់អ្នកឈ្នះរង្វាន់ប្រចាំខែមីនា ពី CPBank នៅក្នុងខែមីនា ឆ្នាំ2025!
ធនាគារ ប្រៃសណីយ៍កម្ពុជា បានឧបត្ថម្ភនូវបង់អង្គុយចំនួន ២០បង់ ដល់សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ និស្សិតប្រើប្រាស់ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥

សេវាគ្រប់គ្រងប្រាក់បៀវត្សរ៍បុគ្គលិករបស់ CPBank មានភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងជួយសន្សំសំចៃពេលវេលា
