ធនាគារ ប្រៃសណីយ៍កម្ពុជា ទទូលបានពានមាស ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ប្រភេទ “មាស” ប្រចាំឆ្នាំ ២០២៦ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាការទទួលស្គាល់ថ្នាក់ជាតិ មកលើ ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលបានបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ និងបានចូលរួមចំណែកលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។
ស្វែងយល់បន្ថែមទៀត
ធនាគារ ប្រៃសណីយ៍កម្ពុជា ឈ្នះពានរង្វាន់ “Best Quality Leadership Award 2025” កម្រិតមាស🏆
ធនាគារ ប្រៃសណីយ៍កម្ពុជា ឈ្នះពានរង្វាន់ “Best Quality Leadership Award 2025” កម្រិតមាស🏆 ពីស្ថាប័ន European Society for Quality Research (ESQR) ប្រទេសស៊ុយអែត នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ។ ពានរង្វាន់នេះ ជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍន៍ផលិតផលយ៉ាងច្រើនសម្បូរបែបស្របតាមតម្រូវការអតិថិជន ។
ស្វែងយល់បន្ថែមទៀត
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៥ »
អបអរសាទរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់អន្តរជាតិ ដែលជា«ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៥(Best Retail Bank 2025) »ក្នុងទីក្រុងអាតាឡង់តា រដ្ឋចចា សហរដ្ឋអាមេរិក ពីស្ថាប័ន World Confederation of Business នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៥
ស្វែងយល់បន្ថែមទៀតធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ «អ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី»
យើងមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនថា ធនាគារ ប្រៃសណីយ៍កម្ពុជា ត្រូវបានគេដាក់ឈ្មោះថាជាអ្នកផ្តល់ ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅអាស៊ី នៅវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម សកលឆ្នាំ ២០២៤! ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុពីថ្ងៃទី ១៦-១៨ ខែកញ្ញា នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។ ការសរសើរដ៏មានកិត្យានុភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងការជំរុញការបង្កើតថ្មីក្នុងវិស័យហិរញ្ញវត្ថុ (SMEs) ។ ជាងនេះទៅទៀត ការទទួលស្គាល់ជាលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីឥទ្ធិពល នៃបញ្ញាសិប្បនិម្មិតក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់និរន្តរភាពនៅក្នុងវិស័យហិរញ្ញវត្ថុ (SMEs) ដោយកម្មវិធីបានរួមបញ្ចូលវាគ្មិនសំខាន់ៗ ការពិភាក្សាជាក្រុម ការធ្វើបទបង្ហាញអំពី Fintech និងផលិតផលនានា ។ល។ យើងមានកិត្តិយសជាខ្លាំងដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ ហើយធនាគារប្រៃសណីយ៍កម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់នៅក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
ស្វែងយល់បន្ថែមទៀត
ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »
យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ World Confederation of Business សម្រេចប្រគល់ពានរង្វាន់« ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ដោយបានត្រួតពិនិត្យ និងវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល និងការធ្វើប្រតិបត្តិការបានយ៉ាងល្អរបស់ធនាគារ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣កន្លងមក។
ស្វែងយល់បន្ថែមទៀត
HONORABLE METNTION in the SME FINANCIER OF THE YEAR – ASIA
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពានរង្វាន់ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អដែលបានផ្តួចផ្តើមឡើងដោយ សហគមន៍វេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុន តូច និងមធ្យម (SME Finance Forum) ផ្តល់ពានរង្វាន់កិត្តិយស HONORABLE METNTION in the SME FINANCIER OF THE YEAR - ASIA នៃ the Global SME Finance Awards 2023. សម្រាប់ឆ្នាំនេះដែរ ពួកយើងត្រូវបានជ្រើសរើសពីការប្រកួតប្រជែងដ៏ធំដែលមិនធ្លាប់មាន ក្រោមការរៀបចំដោយ IFC ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក និងសហគមន៍វេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុន តូច និងមធ្យម SME Finance Forum ដែលគាំទ្រដោយ G20’s Global Partnership for Financial Inclusion (GPFI)។ កម្មវីធី ផ្តល់ជូនពានរង្វាន់ Global SME Finance Awards បានប្រារព្ធឡើងដើម្បីអបអរសាទរសមិទ្ធិផលឆ្នើមរបស់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន FinTech ក្នុងការផ្តល់នូវសេវាកម្ម និងផលិតផលយ៉ាងល្អទៅកាន់ អតិថិជនដែរជាម្ចាស់សហគ្រាសធុន តូច និងមធ្យមរបស់ពួកគេ។
ស្វែងយល់បន្ថែមទៀត
