ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ខេត្តប៉ៃលិន បានផ្លាស់ប្តូរទីតាំងថ្មីដែលមានអាសយដ្ឋាន ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។

អគារទីតាំងថ្មីរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខា ខេត្តប៉ៃលិនត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ នាយកសាខា បុគ្គលិកនៃស្នាក់ការកណ្តាល និងបុគ្គលិកធនាគារសាខាខេត្តប៉ៃលិន។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តប៉ៃលិន ជាអគារស្តង់ដាធំទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២៤ ប្រៃសណីយ៍កម្ពុជា បានឧបត្ថម្ភនូវបង់អង្គុយចំនួន ៣០បង់ ដល់គម្រោងផ្សាររាត្រី និងសួនកម្សាន្តជ្រោយចង្វារ ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅទីសាធារណៈ ក្នុងតំបន់ខណ្ឌជ្រោយចង្វារ ។