Awards & Certificates - CPBank
SME Financier of the Year – Asia 2022 (Silver)

SME Financier of the Year – Asia 2022 (Silver)

ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ទទួលបាន​ពានរង្វាន់​ «SME Financier of The Year-Asia»​ លំដាប់ថ្នាក់ Silver ក្នុង​កម្មវិធី Global SME Finance Forum Award 2022 ដែល​រៀបចំឡើង​ដោយ International Finance Corporation (IFC) ដែលជា​សមាជិក​នៃ​ធនាគារពិភពលោក (World Bank) និង​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME Finance Forum) កាលពី​ថ្ងៃ​អង្គារ ទី ​២០ ខែកញ្ញា ឆ្នាំ​​ ២០២២ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh​។  

ស្វែងយល់បន្ថែមទៀត
ធនាគារ ប្រៃសណីយ៍កម្ពុជា បានឈ្នះពានរង្វាន់ “Quality Achievements Award 2022″ លំដាប់ថ្នាក់​ “Platinum”

ធនាគារ ប្រៃសណីយ៍កម្ពុជា បានឈ្នះពានរង្វាន់ “Quality Achievements Award 2022″ លំដាប់ថ្នាក់​ “Platinum”

ធនាគារ ប្រៃសណីយ៍កម្ពុជា បានឈ្នះពានរង្វាន់ “Quality Achievements Award 2022" លំដាប់ថ្នាក់​ "Platinum" ពីស្ថាប័ន European Society for Quality Research ('ESQR') ប្រទេសស្វីស សម្រាប់ការខិតខំប្រឹងប្រែង និង​ប្តេជ្ញាចិត្ត​ ក្នុងការផ្តោតលើការពង្រឹងគុណភាព របស់ខ្លូនក្នុងការផ្តល់សេវាកម្ម​ និង​ អភិវឌ្ឍន៍ផលិតផលនានា។

ស្វែងយល់បន្ថែមទៀត
ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី

ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី

CPBank ទទួលបានប្រសិទ្ធនាមជា "ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី" ពី IFC និង SME Finance Forum។ CPBank ទទួលបានប្រសិទ្ធនាមនេះ ដោយសារតែធនាគារ​បាន​រួមចំណែកយ៉ាង​ធំ ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ស្វែងយល់បន្ថែមទៀត
Fastest Growing Retail and SME Bank Cambodia 2021

Fastest Growing Retail and SME Bank Cambodia 2021

CPBank​ ទទួលបានពានរង្វាន់ជាធនាគារឆ្នើម “Fastest Growing Retail and SME Bank Cambodia 2021” ពី International Business Magazine ពី​ទីក្រុង​ឌូបៃ។ នៅឆ្នាំ ២០២១ CPBank បានពង្រីកបណ្តាញសាខារបស់ខ្លួនដល់ ៦០ សាខាទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ។

ស្វែងយល់បន្ថែមទៀត
Leadership in Contactless Conversion 2020

Leadership in Contactless Conversion 2020

ក្នុងនាមជា ធនគារ ដែល​ទទួលបានពានរង្វាន់ឈានមុខពី VISA ផ្នែក “Leadership in Contactless Conversion 2020” CPBank សូមថ្លែងអំណរគុណដល់​អតិថិជនទាំងអស់​ដែល​ផ្តល់ទំនុកចិត្ត និង​ការគាំទ្រ​កន្លងមក។ យើង​សូម​ប្តេជ្ញា​ថា និង​បន្ត​ផ្តល់​សេវាកម្ម​ដ៏ល្អឥតខ្ចោះ​ជូន​អតិថិជន​យើង។​

ស្វែងយល់បន្ថែមទៀត
ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី ពី IFC និង SME Finance Forum

ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី ពី IFC និង SME Finance Forum

សហគ្រិនស្រ្តី    គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគ ច្រើននៅកម្ពុជា គឺជាស្រ្តីដែលពួកគាត់ជាចលករដ៏សំខាន់ក្នុងការបង្កើតការងារនៅតាមបណ្តាសហគមន៍ទូទាំងប្រទេស។ ការលើកកម្ពស់ និងផ្តល់ឱកាសជូនស្រ្តី ដើម្បីចូលរួមក្នុងវិស័យអាជីវកម្ម និងវិស័យហិរញ្ញវត្ថុ គឺជាការយកចិត្តទុកដាក់ និងការ ប្តេជ្ញាចិត្តបំផុតរបស់ CPBank ។ CPBank​ ទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់ សហគ្រិនស្រ្តី ”ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នតតូច និងមធ្យម (SME Finance Forum)។  ផ្តោតសំខាន់លើការ យកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និង សម្របសម្រួលផ្នែកហិរញ្ញវត្ថុ ជូនដល់សហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស  ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថុក្នុង ការបង្កើននូវលទ្ធភាព និងសិទ្ធិអំណាចជូនដល់សហគ្រិនស្រ្តីនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងអាជីវកម្មនៅទូទាំងប្រទេស។

ស្វែងយល់បន្ថែមទៀត
Cambodia Post Bank