
ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី
CPBank ទទួលបានប្រសិទ្ធនាមជា "ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី" ពី IFC និង SME Finance Forum។ CPBank ទទួលបានប្រសិទ្ធនាមនេះ ដោយសារតែធនាគារបានរួមចំណែកយ៉ាងធំ ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ស្វែងយល់បន្ថែមទៀត
Fastest Growing Retail and SME Bank Cambodia 2021
CPBank ទទួលបានពានរង្វាន់ជាធនាគារឆ្នើម “Fastest Growing Retail and SME Bank Cambodia 2021” ពី International Business Magazine ពីទីក្រុងឌូបៃ។ នៅឆ្នាំ ២០២១ CPBank បានពង្រីកបណ្តាញសាខារបស់ខ្លួនដល់ ៦០ សាខាទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ។
ស្វែងយល់បន្ថែមទៀត
Leadership in Contactless Conversion 2020
ក្នុងនាមជា ធនគារ ដែលទទួលបានពានរង្វាន់ឈានមុខពី VISA ផ្នែក “Leadership in Contactless Conversion 2020” CPBank សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលផ្តល់ទំនុកចិត្ត និងការគាំទ្រកន្លងមក។ យើងសូមប្តេជ្ញាថា និងបន្តផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជនយើង។
ស្វែងយល់បន្ថែមទៀត
ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី ពី IFC និង SME Finance Forum
សហគ្រិនស្រ្តី គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគ ច្រើននៅកម្ពុជា គឺជាស្រ្តីដែលពួកគាត់ជាចលករដ៏សំខាន់ក្នុងការបង្កើតការងារនៅតាមបណ្តាសហគមន៍ទូទាំងប្រទេស។ ការលើកកម្ពស់ និងផ្តល់ឱកាសជូនស្រ្តី ដើម្បីចូលរួមក្នុងវិស័យអាជីវកម្ម និងវិស័យហិរញ្ញវត្ថុ គឺជាការយកចិត្តទុកដាក់ និងការ ប្តេជ្ញាចិត្តបំផុតរបស់ CPBank ។ CPBank ទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់ សហគ្រិនស្រ្តី ”ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នតតូច និងមធ្យម (SME Finance Forum)។ ផ្តោតសំខាន់លើការ យកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និង សម្របសម្រួលផ្នែកហិរញ្ញវត្ថុ ជូនដល់សហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថុក្នុង ការបង្កើននូវលទ្ធភាព និងសិទ្ធិអំណាចជូនដល់សហគ្រិនស្រ្តីនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងអាជីវកម្មនៅទូទាំងប្រទេស។
ស្វែងយល់បន្ថែមទៀត
Best Retail Bank Cambodia 2020
ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងនៃប្រតិបត្តិការត្រឹមរយៈពេល ៧ ឆ្នាំ និងការយកចិត្តទុកដាក់ក្នុង ការនាំយកផលិតផល និងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នេះជាហេតុដែល CPBank ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមជាច្រើនក្នុងប្រវត្តិសាស្រ្តរបស់ធនាគារ។ ក្នុងឆ្នាំ ២០២០ ធនាគារក៏ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា “BEST RETAIL BANK CAMBODIA 2020” ពី International Business Magazine។
ស្វែងយល់បន្ថែមទៀត
Fastest Growing Retail Bank Cambodia 2020
សក្ខីភាពដ៏អស្ចារ្យត្រូវបានកើតឡើងដើម្បីកត់ត្រាជាប្រវត្តិសាស្ត្រនៃ CPBank គឺការសម្រេចបាននូវពានរង្វាន់ធនាគារឆ្នើមផ្នែក “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review។ ពានរង្វាន់ឆ្នើមមួយនេះប្រគល់ជូន CPBank ក្នុងនាមជាធនាគារដែលមានភាពរីកចម្រើន លើការសម្រេចបាននូវទ្រព្យសកម្មរហូតដល់ ១ ពាន់លានដុល្លារអាមេរិកលឿនបំផុត និងការពង្រីកនូវបណ្តាញប្រតិបត្តិការរបស់ខ្លួន យ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល ៧ឆ្នាំ ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្រ្តនៃស្ថាប័នធនាគារ និងហិរញ្ញវត្ថុកម្ពុជា។
ស្វែងយល់បន្ថែមទៀត