ម៉ាស៊ីនអេធីអឹម/សេវាដាក់ប្រាក់
ម៉ាស៊ីនអេធីអឹម
ម៉ាស៊ីនអេធីអឹមរបស់CPBank ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប ហើយអាចប្រើប្រាស់បានជាមួយ magnetic strip និង Chip Card។ អតិថិជនរបស់យើងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដោយមានសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលបំផុត។ ការវិនិយោគលើបណ្តាញ អេធីអឹមគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់ CPBank ប៉ុន្តែយើងធ្វើខុសពីធនាគារផ្សេងទៀត។ យើងសង្កត់ធ្ងន់លើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អតិថិជនដើម្បីការពារព័ត៌មានអតិថិជន ដែលជាម្ចាស់ប័ណ្ណអេធីអឹម។
សេវាកម្មហិរញ្ញវត្ថុរួមទាំង៖
- សមតុល្យគណនី
- របាយការណ៍ហិរញ្ញវត្ថុ
- ដកប្រាក់
- ផ្ញើប្រាក់ទៅធនាគារក្នុងស្រុក
- ផ្ញើប្រាក់ទៅធនាគារក្រៅស្រុក
- ទូទាត់វិក្កយបត្រ
- បញ្ចូលទឹកប្រាក់ទូរស័ព្ទ
- ទទួលសារផ្តល់ដំណឹង
ជាមួយប្រព័ន្ធ CSS, ម៉ាស៊ីនអេធីអឹមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា អាចប្រើប្រាស់ ដើម្បីដកប្រាក់ទូទាំងប្រទេស ដោយប្រើប្រាស់ បណ្ណអេធីអឹមរបស់ធនាគារផ្សេងៗ ដែលជាសមាជិកក្នុងប្រព័ន្ធ CSS។ ដោយឡែក សេវាដកប្រាក់តាមប្រព័ន្ធ CSS ត្រូវបានលើកលែងសម្រាប់សម្រាប់អ្នកប្រើប្រាស់បណ្ណ CSS របស់ធនាគារកាណាឌីយាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីដកប្រាក់ជាមួយម៉ាស៊ីនអេធីអឹមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ។
សេវាដាក់ប្រាក់
CPBank ផ្តល់ជូនអតិថិជននូវមធ្យោបាយជាច្រើនលើសេវាដាក់ប្រាក់ចូលក្នុងគណនីរួមមាន ការដាក់ប្រាក់តាមរយៈបណ្តាញប្រតិបត្តិការសាខា CPBank និងតាមរយៈបណ្តាញម៉ាស៊ីនដាក់ប្រាក់ទំនើប។ ក្រៅពីមធ្យោបាយខាងលើ CPBank ក៏បានពង្រីកសេវាដាក់ប្រាក់សម្រាប់អតិថិជនតាមរយៈភាពជាដៃគូជាមួយនឹងស្ថាប័នផ្តល់សេវាកម្មទូទាត់ប្រាក់ឈានមុខគេនៅកម្ពុជាផ្សេងៗទៀតផងដែរ។
រីករាយជាមួយនឹងការដាក់ប្រាក់ ឬបង់ប្រាក់កម្ចីតាមមធ្យោបាយដ៏ងាយស្រួលដូចខាងក្រោម៖
| CPBank មានបណ្តាញប្រតិបត្តិការចំនួន ៦៤ សាខាទូទាំងប្រទេស។ លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីតាមរយៈបញ្ជរបេឡាករនៅតាមបណ្តាញប្រតិបត្តិការសាខាណាមួយដែលនៅជិតលោកអ្នកបំផុត។ | ||
| CPBank មានម៉ាស៊ីនអេធីអឹមជាង ១៥៦ ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេស និងមានម៉ាស៊ីនដាក់ប្រាក់ទំនើបចំនួន ១០ ដែលលោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីតាមរយៈម៉ាស៊ីនដាក់ប្រាក់ទាំង ១០ ទីតាំងនេះបាន ២៤ម៉ោងលើ២៤ម៉ោង និងមិនគិតថ្លៃសេវា។ |
ក្រោយពីដាក់ប្រាក់ចូលគណនីរួច លោកអ្នកអាចត្រួតពិនិត្យមើលទឹកប្រាក់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពតាមរយៈ CPBank Mobile Banking។ ទាញយក CPBank Mobile Banking ដោយឥតគិតថ្លៃ និងបើកដំណើរការឥឡូវនេះ។
CPBank កំពុងបន្តបង្កើនបណ្តាញប្រតិបត្តិការសាខា ម៉ាស៊ីនដាក់ប្រាក់ទំនើប និងការសហការជាមួយស្ថាប័នជាប់ពាក់ព័ន្ធជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សេវាដាក់ប្រាក់របស់អតិថិជន។

