គណនីសន្សំ Junior

គណនីសន្សំ Junior  គឺជាប្រភេទគណនីបង្កើតឡើងសម្រាប់អតិថិជនអាយុក្រោម ១៨ឆ្នាំ ដើម្បីលើកទឹកចិត្តអោយពួកគាត់ចាប់ផ្តើមធ្វើការស្វែងយល់អំពីការគ្រប់គ្រងប្រាក់ និងបណ្តុះទម្លាប់ល្អក្នុងការសន្សំប្រាក់តាមបែបឌីជីថល។

ប្រភេទរូបិយប័ណ្ណ ប្រាក់ដុល្លារ ប្រាក់រៀល ប្រាក់បាត
អត្រាការប្រាក់ប្រចាំឆ្នាំ ៥.០០%  ៥.០០%  ៥.០០%
ទឹកប្រាក់អតិបរមាប្រតិបត្តិការក្នុង១ថ្ងៃ ១,០០០ ៤,០០០,០០០ ៤០,០០០
ទឹកប្រាក់អតិបរមាក្នុងគណនី ១០,០០០  ៤,០០០,០០០ ៤០,០០០

អត្ថប្រយោជន៍៖

  • ប្រាក់តម្កល់គណនីអប្បបរមា៖ ១ដុល្លារ / ៤,០០០រៀល /៤០បាត
  • អត្រាការប្រាក់ខ្ពស់រហូតដល់ ៥%ប្រចាំឆ្នាំ
  • គណនីសន្សំនេះអាចបើកជា​ ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត
  • ផ្តល់ជូនសៀវភៅប្រាក់បញ្ញើ ដោយឥតគិតថ្លៃ
  • ផ្តល់ជូន​សេវាធនាគារចល័ត (Mobile Banking) ​ដោយឥតគិតថ្លៃ
  • ងាយស្រួលក្នុងការប្រតិបត្តិការសាច់បា្រក់តាមរយះ សេវាធនាគារចល័ត និង តាមម៉ាស៊ីន ATM (សមាជិក CSS)
  • ផ្តល់ជូនប័ណ្ណឥណពន្ធ (Debit Card)
  • ផ្តល់ជូនរបាយការណ៍គណនី (Account Statement)
  • ផ្តល់ជូន បញ្ជាក់ព័ត៌មានគណនី (Bank Confirmation)
  • ផ្តល់ជូនការបញ្ចុះតម្លៃពិសេសពីដៃគូអាជីវកម្មជាច្រើនកន្លែង

ឯកសារតម្រូវ៖

អតិថិជនជាជនជាតិខ្មែរ៖ លក្ខខណ្ឌបើកគណនី៖
  • រូបវន្តបុគ្គលដែលមានអាយុតិចជាង ១៨ឆ្នាំ
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ឬ
  • សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
  • ឯកសារអត្តសញ្ញាណឪពុកម្តាយ ឬអាណាព្យាបាល និង/ឬឯកសារផ្សេងៗដែលបង្ហាញពីទំនាក់ទំនងជាមួយឪពុកម្តាយ ឬអាណាព្យាបាល។
  • ករណីមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ អាចឈរឈ្មោះបើកគណនីតែម្នាក់ឯង ឬមានអ្នកចូលរួមពីឳពុកម្តាយ ឬអាណាព្យាបាល។
  • ករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ អាចឈរឈ្មោះបើកគណនី តែតម្រូវអោយមានឪពុកម្តាយ ឬអាណាព្យា បាលរួមគណនី ឬមានលិខិតយល់ព្រមឲ្យប្រើប្រាស់គណនីសម្រាប់អនីតិជន
  • ការបើកគណនីបញ្ញើមានកាលកំណត់ ឬសន្សំបង្គរបន្ថែម តម្រូវឲ្យមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល

សម្គាល់៖

  • តម្លៃសេវាកម្មគណនីគ្មានប្រតិបត្តិការ(គ្មានប្រតិបត្តិការចាប់ពី ១២ ខែ)៖ ១០ ដុល្លារ រឺ ៤០០០០ រៀល រឺ ៤០០ បាត៕

*ទម្រង់ស្នើសុំ៖ MKT_02_Individual_Account

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C