ឥណទាន CPBank Buy Now, Pay Later (BNPL)

CPBank Buy Now, Pay Later (BNPL)

ឥណទានទិញថ្ងៃនេះ បង់ឆ្លាតវៃ រស់នៅកាន់តែប្រសើរល្អ

CPBank Buy Now, Pay Later (BNPL) គឺជាផលិតផលហិរញ្ញវត្ថុទំនើប ដែលជួយឲ្យលោកអ្នកអាចទិញផលិតផលដែលត្រូវការបានភ្លាមៗ និងបង់ប្រាក់តាមរយៈការបង់រំលស់ប្រចាំខែយ៉ាងងាយស្រួលនៅពេលក្រោយ។ ជាមួយអត្រាការប្រាក់ 0%, ដំណើរការអនុម័តរហ័ស និងការទូទាត់ប្រាក់ដោយផ្ទាល់ទៅកាន់ដៃគូពាណិជ្ជករអាជីវករ BNPL ផ្តល់នូវដំណោះស្រាយឆ្លាតវៃ និងអាចទុកចិត្តបានសម្រាប់ការគ្រប់គ្រងការចំណាយរបស់លោកអ្នក។

អត្ថប្រយោជន៍សំខាន់ៗរួមមាន៖

  • អត្រាការប្រាក់ 0% – មិនគិតការប្រាក់
  • ការបង់រំលស់ប្រចាំខែដែលអាចបត់បែនបាន សមស្របតាមស្ថានភាពហិរញ្ញវត្ថុ
  • ដំណើរការអនុម័តឆាប់រហ័ស និងងាយស្រួល
  • ទូទាត់ប្រាក់ដោយផ្ទាល់ទៅកាន់ដៃគូអាជីវករ ដោយរលូន និងមានសុវត្ថិភាព
  • រយៈពេលកម្ចីអតិបរមា 24 ខែ
  • មិនត្រូវការទ្រព្យធានា
  • សមស្របសម្រាប់អ្នកមានប្រាក់ខែ និងអ្នកមានប្រកបអាជីវកម្មផ្ទាល់ខ្លួន
  • អាចប្រើប្រាស់តាមសេវាធនាគារចល័ត ងាយស្រួលគ្រប់គ្រងគណនីបានគ្រប់ពេល ​គ្រប់ទីកន្លែង

របៀបដាក់ពាក្យស្នើសុំ៖

  1. ទៅកាន់ ដៃគូអាជីវកររបស់ធនាគារ ប្រៃសណីយ៍កម្ពុជា
  2. ជ្រើសរើសផលិតផលដែលអ្នកចង់ទិញ និងស្នើសុំ CPBank BNPL
  3. ធនាគារ ប្រៃសណីយ៍កម្ពុជា ធ្វើការវាយតម្លៃឥណទាន និងអនុម័តឥណទាន
  4. ធនាគារ ប្រៃសណីយ៍កម្ពុជា បញ្ចេញប្រាក់កម្ចីដោយផ្ទាល់ទៅកាន់ដៃគូអាជីវករ
  5. រីករាយជាមួយការទិញ និងបង់រំលស់ប្រចាំខែយ៉ាងងាយស្រួល

ចុចទីនេះដើម្បីស្វែង​ដៃគូអាជីវកម្ម​របស់ CPBank 

កម្ចីទាំងអស់ស្ថិតក្រោមដំណើរការវាយតម្លៃ និងអនុម័តឥណទានដោយ ធនាគារប្រៃសណីយ៍កម្ពុជា ។
ធនាគារសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងសេចក្តីលម្អិត ដោយមិនចាំបាច់ជូនដំណឹងជាមុន។