ឥណទានមិនមែនកសិកម្ម

ឥណទានមិនមែនកសិកម្ម

បង្វិលទុនអាជីវកម្មរបស់អ្នកជាមួយឥណទានអាជីវកម្ម​ ឬឥណទានមិនមែនកសិកម្ម

ឥណទានអាជីវកម្ម​ ឬមិនមែនកសិកម្មបង្កើតឡើងក្នុងគោលបំណងផ្តល់ជូននូវហិរញ្ញវត្ថុសម្រាប់អតិថិជនដែលត្រូវការទុនសម្រាប់ធ្វើការបង្វិលក្នុងអាជីវកម្ម និងការពង្រីកអាជីវកម្មជាដើម។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងស្ថិតនៅជាមួយលោកអ្នកនៅពេលដែលលោកអ្នកមានតម្រូវ
ការផ្នែកហិរញ្ញវត្ថុក្នុងអាជីវកម្ម។

កញ្ចប់ហិរញ្ញប្បទានពិសេសរបស់យើងសម្រាប់ឥណទានមិនមែនកសិកម្មត្រូវបានកំណត់ដូចខាងក្រោម៖

  • ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
  • ផ្តល់រយៈពេលឥណទានរហូតដល់ ១២០ខែ
  • ផ្តល់ជូនទំហំឥណទានរហូតដល់ ៧៥% នៃតម្លៃទ្រព្យធានា
  • ប្លង់រឹង​​​ និងប្លង់ទន់សម្រាប់ទ្រព្យបញ្ចាំ
  • ផ្តល់ទំហំឥណទានរហូតដល់ ២៥០,០០០ ដុល្លារអាមេរិក
  • ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ
  • មានសេវាធនាគារចល័ត
  • វិធីសងរំលស់មានភាពបត់បែន​ និងងាយស្រួល

រាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។

ធនាគាររក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខខណ្ឌ និងគោលការណ៍នានារបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន។​