សេវាធនាគារចល័ត - CPBank

សេវាធនាគារចល័ត

មុខងារទាំង ៩ នៃសេវាធនាគារចល័តដែលអតិថិជនតែងតែកោតសរសើរថា សេវាធនាគារចល័តរបស់ CPBank ពិតជាមានមុខងារច្រើន និងមានផលប្រយោជន៍!

មុខងារផ្ទេរប្រាក់

ផ្តល់ជូនពិសេសចំពោះការផ្ទេរប្រាក់បានច្រើនរហូតដល់  $50,000 ក្នុងមួយថ្ងៃ ថែមទាំងមិនគិតកម្រៃសេវាទៀតផង។

មុខងារដកប្រាក់ដោយគ្មានប័ណ្ណអេធីអឹម

របៀបដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម តាមរយៈមុខងារ Cash out ក្នុងករណីដែលលោកអ្នកភ្លេចយកប័ណ្ណអេធីអឹមតាមខ្លួន ឬអ្នកចង់ធ្វើប្រតិបត្តិការដកប្រាក់ពីម៉ាស៊ីនអេធីអឹមដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹម! ពិតជាងាយស្រួលសម្រាប់ការដក និងអាចដកប្រាក់បានច្រើនរហូតដល់ $2,000 ក្នុងមួយថ្ងៃ។

មុខងារស្នាមម្រាមដៃ/ស្កែនមុខ

មុខងារស្នាមម្រាមដៃសំខាន់ចំនួន ២ នឹងអាចជួយសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកឲ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

  • ការដំឡើងមុខងារ “ចូលស្នាមម្រាមដៃ/ស្កែនមុខ” សម្រាប់ធ្វើការចូលគណនីដោយមិនចាំបាច់ធ្វើការបញ្ចូលលេខសម្ងាត់ (Login Password)
  • ការដំឡើងមុខងារ “បញ្ជាក់ស្នាមម្រាមដៃ/ស្កែនមុខ” សម្រាប់ធ្វើការបញ្ជាក់ការធ្វើប្រតិបត្តិការផ្សេងៗនៅក្នុងសេវាធនាគារចល័ត ធនាគារ​ ប្រៃសណីយ៍កម្ពុជា ដោយមិនចាំបាច់រងចាំលេខសម្ងាត់តាមរយៈសារតាមទូរស័ព្ទដៃ (OTP)
មុខងារផ្អាក និងបើកដំណើរការប័ណ្ណអេធីអឹម

លោកអ្នកអាចធ្វើការផ្អាកដំណើរការប័ណ្ណ ATM បានតាមរយៈសេវាធនាគារចល័តភ្លាមៗក្នុងករណីដូចជា៖

  • បាត់​ ឬចោរលួច ឬសង្ស័យថាមានអ្នកកំពុងលួចប្រើប្រាស់ប័ណ្ណ
  • ឬករណីដែលលោកអ្នកសង្ស័យថាប័ណ្ណ ATM របស់លោកអ្នកពុំមានសុវត្ថិភាព។

បើអ្នកជួបករណីខាងលើនេះ អ្នកអាចផ្អាកដំណើរការប័ណ្ណ ATM ដោយខ្លួនឯងដោយមិនចាំបាច់ទៅសាខាផ្ទាល់ និងទំនាក់ទំនងមកកាន់មន្ត្រីប្រឹក្សាយោបល់៖ 070 200 002 | 1800 200 888 (ឥតគិថ្លៃ) ឡើយ!

មុខងារទូទាត់តាមឃ្យូអរកូដ

មធ្យោបាយដ៏ឆ្លាតវៃ និងមានសុវត្ថិភាពក្នុងការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ ឬទូទាត់ដៃគូអាជីវកម្មតាមរយៈឃ្យូអរកូដជំនួសឱ្យការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈសេវាធនាគារចល័ត CPBank។
CPBank សូមថ្លែងអំណរគុណដល់អតិថិជនដ៏វៃឆ្លាត ដែលបានបង្កើនការទូទាត់ និងផ្ទេរប្រាក់ទៅវិញទៅមក ដើម្បីបញ្ចៀសនូវការកាន់សាច់ប្រាក់ផ្ទាល់។

មុខងារផ្ទេរប្រាក់ទៅកាន់កាបូបលុយអេឡិចត្រូនិច

ពិតជាអស្ចារ្យ! អតិថិជនទាំងអស់របស់ CPBank លោកអ្នកគ្រាន់តែប្រើប្រាស់នូវសេវាធនាគារចល័ត CPBank លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីវីងបានរហូតដល់ $1,000/1ថ្ងៃ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ ចំពោះការផ្ទេរប្រាក់ទៅកាន់ ប្រព័ន្ធទូទាត់យុគសម័យថ្មី បាគង ធនាគារនិងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

មុខងារបើកគណនីអនឡាញ

ការបើកគណនីធនាគារថ្មីទាំងប្រាក់រៀល និងដុល្លារតាមរយៈសេវាធនាគារចល័តគឺពិតជាមានភាពងាយស្រួល និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ជាពិសេសគឺទទួលបានអត្រការប្រាក់ប្រចាំឆ្នាំ 0.75%។ បើប្រៀបធៀបទៅកាន់ដៃគូធនាគារដែលកំពុងប្រគួតប្រជែងសព្វថ្ងៃ CPBank គឺជាជម្រើសទី ១ សម្រាប់គណនីសន្សំ។

មុខងារប្តូរលេខសម្ងាត់

ក្នុងករណីលោកអ្នកភ្លេចលេខសម្ងាត់នោះលោកអ្នកនឺងមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារ​ ឬទំនាក់ទំនងមកកាន់ភ្នាក់ងារធនាគារទៀតនោះទេ លោកអ្នកអាចការផ្លាស់ប្តូរលេខសម្ងាត់ដោយខ្លួនឯងបានភ្លាមៗតាមរយៈមុខងារប្តូរលេខសម្ងាត់។

មុខងារបង្កើតប័ណ្ណនិម្មិត

ប្រសិនបើលោកអ្នកចង់ធ្វើការទូទាត់អនឡាញ (E-commerce) ឧ៖ Food Delivery, Ali Express, Facebook / Google sponsor, AGODA online Pay, Booking.com, Online Transportation,…) សូមធ្វើការបើកដំណើរការនូវមុខងារទូទាត់អនឡាញ (E-commerce) ជាមុនសិន។ ហើយមុខងារអាចឲ្យលោកអ្នកធ្វើការបិតដំណើរការវិញក្នុងលក្ខខណ្ឌគ្មានតម្រូវ E-commerce ណាមួយ ដូច្នេះអ្នកនិងមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ Visa Card របស់ CPBank។

អ្វីដែលកាន់តែពិសេសគឺគ្រប់ប្រតិបត្តិការទាំងអស់នៅក្នុងសេវាធនាគារចល័តរបស់ CPBank គឺពុំមានគិតកម្រៃសេវានោះទេ។  មិនត្រឹមតែ ៩ចំនុចខាងលើនេះទេ CPBank នូវមានចំនុចសំខាន់ និងពិសេសៗជាច្រើនទៀតដើម្បីជួយសម្រួលដល់ការគ្រប់គ្រងសាច់ប្រាក់ និងទូទាត់ប្រចាំថ្ងៃ។

តើលោកអ្នកបានប្រើប្រាស់នូវមុខងារពិសេសណាមួយក្នុងចំណោមមុខងារពិសេសៗទាំង ៩ ដែលខ្ញុំបានធ្វើការបង្ហាញហើយ ឬនៅ?ប្រសិនបើលោកអ្នកមិនទាន់បានប្រើប្រាស់ សូមទទួលយកនូវបទពិសោធន៍នៃការប្រើប្រាស់ជាមួយខ្ញុំទាំងអស់គ្នា ទើបដឹងថាសេវាធនាគារចល័តរបស់ CPBank មានភាពងាយស្រួលកម្រិតណា។

សេវាធនាគារចល័តរបស់ CPBank នឹងធ្វើការ Update រូបរាងថ្មីនាពេលខាងមុខឆាប់ៗនេះ ដើម្បីឱ្យលោកអ្នកទទួលបានបទពិសោធន៍កាន់តែ
អស្ចារ្យក្នុងការប្រើប្រាស់។

ការកំណត់ប្រតិបត្តិការប្រចាំថ្ងៃ និងកម្រៃសេវា
 ល.រ ប្រភេទប្រតិបត្តិការ ចំនួនប្រតិបត្តិការក្នុង០១ថ្ងៃ ទឹកប្រាក់កំណត់ក្នុង០១ថ្ងៃ កម្រៃសេវាក្នុង០១ប្រតិបត្តិការ
1 បញ្ចូលទឹកប្រាក់ទូរស័ព្ទ ៥០ដង ០១ដុល្លារ-៥០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
2 ទូទាត់​វិក្កយបត្រសេវាឯកជន​ (B24) ៥០ដង >០ដុល្លារ-២០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ ៣០០រៀល ឬ០,០៨ដុល្លារ
3 ទូទាត់​វិក្កយបត្រទឹក​ ៥០ដង >០ដុល្លារ-២០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
4 ទូទាត់​វិក្កយបត្រអគ្គិសនី ៥០ដង >០ដុល្លារ-២០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
5 ទូទាត់​សងឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ៥០ដង >០ដុល្លារ-២០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
6 ទូទាត់​វិក្កយបត្រទឹក​ខេត្តសៀមរាប ៥០ដង >០ដុល្លារ-២០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
7 ផ្ទេរប្រាក់ទៅកាន់គណនី CPBank ខ្លួនឯងមួយទៀត ៥០ដង >០ដុល្លារ-២០០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
8 ផ្ទេរប្រាក់ទៅកាន់គណនី CPBank អ្នកផ្សេង

 

៨០ដង >០ដុល្លារ-២០០.០០០ដុល្លារ ឬសមមូល

(៥០.០០០ដុល្លារ/ប្រតិបតិបការ)

មិនគិតថ្លៃ
9 ផ្ទេរប្រាក់ទៅកាន់ Bakong Wallet ១០ដង >០ដុល្លារ-៥.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
10 ផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងតាមរយៈ Bakong (CASA) ៥០ដង >០ដុល្លារ-៤៩.៩៩៩ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
11 ផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងតាមរយៈ Bakong Large Value​​ (CASA) ៤ដង ≥៥០.០០០ដុល្លារ-២០០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ ០,០០៦%
12 ផ្ទេរប្រាក់តាមការស្កេន KHQR ៥០ដង >០ដុល្លារ-១០០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
13 ផ្ទេរប្រាក់តាមការស្កេន Bakong QR Cross Border ១០ដង >០ដុល្លារ-៥.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
14 ទូទាត់កាតឥណទាន ៥ដង >០ដុល្លារ-៣០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
15 ដកប្រាក់តាមម៉ាស៊ីនអេធីអឹម (មិនមានកាត) ១០ដង >១ដុល្លារ-២.០០០ដុល្លារ ឬសមមូល មិនគិតថ្លៃ
16 បញ្ចូលទឹកប្រាក់ក្នុងកាតនិម្មិត ៥ដង >០ដុល្លារ-២.៥០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
17 បង្កើតកាតនិម្មិត ៥ដង >០ដុល្លារ-២.៥០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
18 បើកគណនីមានកាលកំណត់ ១០ដង ≥១០០ដុល្លារ-១.០០០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
19 បង់វិក្ក័យបត្រតាមរយៈ App EDC, GDT, GDCE ៥០ដង >០ដុល្លារ-៥០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
20 ទូទាត់តាមការស្កែន CPBank QR ១០ដង >០ដុល្លារ-១០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
21 បង់ពន្ធគយ និង​អាករ ៥០ដង >០ដុល្លារ-៥០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ មិនគិតថ្លៃ
22 ទូទាត់​ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ ៥០ដង >០ដុល្លារ-២០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ ១.០០០រៀល ឬ០,២៥ដុល្លារ
23 ទូទាត់​សេវាក្រសួងសាធារណៈការ និង​ដឹកជញ្ជូន ៥០ដង >០ដុល្លារ-២០.០០០ដុល្លារ ឬសមមូល/ប្រតិបតិបការ ១.០០០រៀល ឬ០,២៥ដុល្លារ

24

សេវាផ្ទេរប្រាក់ក្រៅប្រទេសតាម​ Swift ២០ដង ≥៤០ដុល្លារ – ១០០.០០០ដុល្លារ/ថ្ងៃ ០,១៣% (អប្បបរមា ១៥ដុល្លារ) និងសារទូរលេខ ១៥ដុល្លារ
ចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេសដែលអ្នកផ្ទេរប្រាក់ចង់ឲ្យ អ្នកទទួលផលទទួលប្រាក់ផ្ទេរពេញលេញ

(មិនមានការកាត់កម្រៃសេវាផ្សេងៗ) អ្នកផ្ទេរប្រាក់ ត្រូវបង់កម្រៃសេវាចំនួន ៦០ដុល្លារ បន្ថែមទៀត ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖  www.cambodiapostbank.com.kh/T&C

ដាក់ពាក្យឥលូវនេះ

ចំពោះការណែនាំ​សម្រាប់​ការ​ភ្ជាប់​រវាងគណនីបាគង និងគណនី CPBank
Cambodia Post Bank