ធនាគារប្រៃសណីយ៍កម្ពុជា រៀបចំកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំ២០២៦

ធនាគារ​ប្រៃសណីយ៍កម្ពុជាបានរៀបចំ​កម្មវិធី​ប្រកួត​ពាន​រង្វាន់​បាល់ទាត់ធនាគារ ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងរវាង​បុគ្គលិក​ទាំងអស់​តាម​រយៈកីឡា។

ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់នេះ បាន​ប្រារព្ធឡើង​នៅ​ល្ងាចថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ទីលានបាល់ទាត់ T-Soccer ដោយ​មានការចូលរួមដោយ​លោកតូច ចៅចេក ប្រធាននាយក​ប្រតិបត្តិ​ ធនាការ​ប្រៃសណីយ៍កម្ពុជា និង​តំណាងក្រុមកីឡាករ​ទាំង៦៤កុ្រម ដែល​មកសាខាទាំង​៦៤​របស់​ធនាគារ​ប្រៃសណីយ៍កម្ពុជា។

គួរបញ្ជាក់​ផងដែរថា ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​នេះ ​កីឡាករត្រូវបែកចែកជា១៦ពូល ដោយ​​​ក្នុង​១ពូល​ មាន​៤ក្រុម។ ក្រុមនីមួយៗ​ត្រូវ​ប្រកួតសន្សំពិន្ទុ​នៅ​ក្នុងពូល ដោយ​អ្នក​ឈ្នះ​ត្រូវ​បន្ត​ប្រកួតក្នុង​វគ្គចម្រុះ រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ជ្រើសរើស​ក្រុម​ជើងឯកលេខ១ លេខ២ លេខ៣ និង​លេខ៤។