ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “សន្សំតិចប្រសើរជាងមិនបានសន្សំ “

ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “សន្សំតិចប្រសើរជាងមិនបានសន្សំ ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដែល​រៀបចំ​ឡើង​ដោយ​ ​ធនាគារជាតិនៃកម្ពុជា​ ​សមាគម​ធនាគារ​កម្ពុជា​ ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​ដែល​ប្រព្រឹត្តទៅ​នៅសួនច្បារសាធារណៈ មុខព្រះអង្គចេក-ព្រះអង្គចម ខេត្តសៀមរាប។

កម្មវិធីនេះបានប្រារព្ធឡើងក្រោមគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចា​ប់ផ្តើមសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុផ្លូវការ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ ធនាគារ ប្រៃសណីយ៍កម្ពុជា សូមថ្លែងអរគុណយ៉ាងជ្រៀលជ្រៅដល់សាធារណៈជនទាំងអស់ ដែលបានអញ្ជើញចូលរួម និងមកទស្សនាស្តង់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា យ៉ាងច្រើនកុះករ។