អតិថិជន CPBank អាចសម្រាករង់ចាំក្នុង Plaza Premium Lounge ក្នុងអាកាសយានដ្ឋាននានា ដោយឥតគិតថ្លៃ

អតិថិជន ធនាគារ ប្រៃសណីយ៍កម្ពុជា ​ ដែល​ជា​ម្ចាស់​កាតវីសា​មាសឥណទាន អាច​ចូល​សម្រាករង់ចាំ និង​រីករាយជាមួយ​ អាហារដ៏ឈ្ងុយឆ្ងាញ់ ភេសជ្ជៈ អ៊ីនធឺណិត កន្លែង​​ធ្វើការ និងសេវាផ្សេងៗទៀតនៃ Plaza Premium Lounge ស្ថិតក្នុង​អាកាសយានដ្ឋាន​អន្តរជាតិនានានៅ​ទូទាំងពិភពលោក ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ២០២២ នេះតទៅ។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង ធនាគារ ​ប្រៃសណីយ៍កម្ពុជា និង​ Plaza Premium Lounge បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុង​ Plaza Premium Lounge ស្ថិតក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

បច្ចុប្បន្ន​ Plaza Premium Lounge មានទីតាំង​ចំនួន​៣ក្នុង​ប្រ​ទេសកម្ពុជា គឺ​ស្ថិតក្នុង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និង៨៩ទីតាំងទៀត​ នៅតាម​ប្រទេសនានា ទូទាំង​ពិភពលោក។

លោក តូច ចៅចេក ប្រធានាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយ Plaza Premium Lounge ហើយ​​កិច្ចសហប្រតិបត្តិការមួយនេះ គឺជា​យុទ្ធសាស្រ្តរបស់ធនាគារ ក្នុង​គោលដៅផ្តល់​សេវាកម្មដ៏សំបូរបែប ងាយស្រួល និង​ល្អឥតខ្ចោះជូនអតិថិជន។»

លោកស្រី Kimberly Wong នាយិកាគ្រប់គ្រងទូទៅនៃ Plaza Premium Lounge ប្រចាំប្រ​ទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា «Plaza Premium Group តែងតែឱ្យគុណតម្លៃខ្ពស់ទៅលើ​កិច្ចសហប្រតិបត្តិការ​ជាមួយអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូអាជីវកម្មនានា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ CPBank យើងនឹងអាច​ផ្តល់​សេវាកម្មកាន់តែប្រសើរ និង​ទូលំទូលាយជាងមុន សម្រាប់​អ្នកដំណើរទាំងអស់។»​

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ខាប់ពីតាល់។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេល ជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ក្នុង​ពេ​លថ្មីៗនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏ទើបតែ​ឈ្នះ​ពានរង្វាន់អន្តរជាតិ “Quality Achievements Award 2022 in the Platinum Category” ពីស្ថាប័ន ESQR ប្រទេសអេស៉្ពាញ និង «Fastest Growing Retail and SME Bank-Cambodia 2022» ពី​ International Business Magazine ពីសហភាពអារ៉ាប់រួមផងដែរ។