CPBank ចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ ដើម្បីផ្តល់ឱកាសការងារជាច្រើនដល់យុវជនកម្ពុជា

មហាព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកស្វែងរកការងារធ្វើ និងនិយោជិក សិស្សនិស្សិត ​ក្នុងការទទួលបានឱកាសការងារជាច្រើនកន្លែង។

ក្នុងនោះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដោយមានរយៈពេល២ថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់ នៅពិព័រណ៍កោះពេជ្រ។

ក្រៅពីទទួលបានឱកាសការងារល្អៗជាច្រើនកន្លែងពីធនាគារ ប្រៃសណីយ៍កម្ពុជា អ្នកចូលរួមនឹងទទួលបានព័ត៌មានពីសេវាកម្មរបស់ធនាគារ ជាច្រើនដូចជា ឥណទាន បញ្ញើសន្សំ ការបើកគណនី ផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាអេធីអឹម ២៤ម៉ោង និងសេវាធនាគារចល័តដ៏ទំនើប ហើយរឹតតែពិសេសនោះគឺទទួលបានកាដូជាច្រើនតាមរយៈការលេងល្បែងកម្សាន្តងាយៗ។

ដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងពីព័ត៍មាន និងសេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សូមយុវជន សិស្ស-និសិ្សត អ្នកស្វែងរកការងារធ្វើ ទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំ ការងារដោយផ្ទាល់ជាមួយក្រុមការងាររបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកដើម្បីចូលបំពេញការងារ ។

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ ​023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៍មានរហ័ស។

Telegram: https://t.me/s/cpbankplc
Youtube: https://bit.ly/2N0RnFf
Linkedin: https://bit.ly/2qa9lfC