ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២

នាថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ និង​ទិសដៅការងារឆមាសទី២​​ ឆ្នាំ២០២២​ ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។

កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងពាក់កណ្តាលឆ្នាំ២០២២ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខទៀត។

ក្រៅពីកិច្ចប្រជុំ គណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់ ក៏បានចូលរួមជិះកង់រួមគ្នាក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់ស្មារតីជាក្រុម និងពង្រឹងសុខភាពផងដែរ។