ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ឆ្នើមលើកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២២

នៅថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ឆ្នើមលើកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២២ ពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ ដែលហៅកាត់ថា ស៊ីប៊ីស៊ី ដែលជាក្រុមហ៊ុនឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និងរបាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការជោគជ័យលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរនេះ គឺជាសមិទ្ធផលមួយថ្មីទៀតរបស់យើង នៅក្នុងការចូលរួមចំណែកដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

គួររំលឹកផងដែរ កាលពីពេលថ្មីៗនេះ ធនាគារ ទទួលបាន​ពានរង្វាន់​ធនាគារ​ឆ្នើម​ចំនួន ​២ ​គឺ​ «SME Financier of The Year-Asia»​ លំដាប់ថ្នាក់ Silver និង «Best Financier for Women Entrepreneurs» លំដាប់ថ្នាក់ Silver ក្នុង​កម្មវិធី Global SME Finance Forum Award 2022 ដែល​រៀបចំឡើង​ដោយ International Finance Corporation (IFC) ដែលជា​សមាជិក​នៃ​ធនាគារពិភពលោក (World Bank) និង​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME Finance Forum) កាលពី​ថ្ងៃ​អង្គារ ទី ​២០ ខែកញ្ញា ឆ្នាំ​​ ២០២២ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh​។