ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានវិញ្ញាបនបត្រអនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខអតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT (SWIFT Customer Security Controls Framework v2025)។
វិញ្ញាបនបត្រដ៏វិសេសនេះត្រូវបានវាយតម្លៃ និងប្រគល់ជូនដោយក្រុមហ៊ុន SISA Information Security Worldwide នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៦ នៅស្នាក់ការកណ្តាលរបស់ធនាគារប្រៃសណីយ៍កម្ពុជា បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់ និងឯករាជ្យ ដោយផ្អែកលើភស្តុតាង វត្ថុតាង និងឯកសារនានា។
សមិទ្ធផលដ៏សំខាន់នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ និងភាពល្អប្រសើររបស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងការការពារព័ត៌មានសំខាន់ៗរបស់អតិថិជន ទន្ទឹមនឹងការរក្សាបាននូវបទដ្ឋានសុវត្ថិភាពខ្ពស់បំផុតជាសកល។
ធនាគារ ប្រៃសណីយ៍កម្ពុជា នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថាព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជនត្រូវបានការពារ និងមានសុវត្ថិភាព។ ធនាគារបន្តពង្រឹងផ្នែកបច្ចេកវិទ្យា និងវិធានការសុវត្ថិភាព ដើម្បីធានាថាការផ្ទេរប្រាក់អន្តរជាតិមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនទាំងអស់។



