ធនាគារ ប្រៃសណីយ៍កម្ពុជា​ ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយឈានមុខគេនៅក្នុងស្រុក ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ រវាងដៃគូយុទ្ធសាស្ត្ររួមមាន កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ភីអិលស៊ី (CIH), ហ្វូឡឹតុន ហ្វាយណាន់ស៊ល្យហូលឌីង (FFH) ​និងប្រៃសណីយ៍កម្ពុជា (CP) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងនៃប្រតិបត្តិការត្រឹមរយៈពេល ៦ឆ្នាំ និងការយកចិត្តទុកដាក់ក្នុងការនាំយកផលិតផល និងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នេះជាហេតុដែល CPBank ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមជាច្រើនក្នុងប្រវត្តិសាស្រ្តរបស់ធនាគារ។ ក្នុងឆ្នាំ២០២០​ ធនាគារក៏ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា “BEST RETAIL BANK CAMBODIA 2020” ពី International Business Magazine។

ពានរង្វាន់នេះត្រូវបានប្រគល់ជូន CPBank ក្នុងនាមជាធនាគារឆ្នើមបំផុត​ក្នុងទ្វីបអាស៊ីលើការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតជីវភាពដើម្បីជួយសម្រួលដល់ការទូទាត់ និងគ្រប់គ្រងសាច់ប្រាក់តាមរយៈផលិតផលឥណទាន គណនីបញ្ញើសន្សំដ៏សម្បូរបែបជាច្រើនប្រភេទ។​ ពានរង្វាន់ដែលមិនអាចកាត់ថ្លៃបានមួយនេះ កើតចេញពីការជឿទុកចិត្តរបស់អតិថិជន និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប។ សូមអរគុណអ្នកទាំងអស់គ្នា!

 

នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ប្រៃសណីយកម្ពុជា ក.អ បានប្រារព្ធពិធីដាក់បិណ្ឌវេនទី ១ នៅវត្តឧប្បលជោត្តនារាម ហៅវត្តភ្នួន ដែលមានទីតាំងស្ថិតនៅក្នុង ឃុំអណ្តូងរម៉េញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ឧទិ្ទសកុសល​ជូន​ដល់ មាតា បិតា ​ជីដូន ជីតា​ ដែល​បាន​ទៅ​ចែកឋានទៅកាន់​បរមលោក​ និង​បួង​សួង​សុំ​សេចក្តី​សុខ​សុភមង្គល​ សុខភាព​ល្អ​បរិបូរណ៍​ និង​ជា​ពិសេស​បួងសួង​ដល់​ មាតា បិតា ​ជីដូន ​ជីតា ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយនោះ​ឲ្យ​បាន​ទៅ​ដល់​ទី​ស្ងប់​សុខ។​

ជារៀង​រាល់​ឆ្នាំ​ នា​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​ ថ្នាក់​គ្រប់​គ្រង​ និង​បុគ្គលិកនៃធនាគារ​ទាំងអស់​តែង​តែ​បាន​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ប្រគេនតិយ​ទាន​ផ្សេងៗ​ដល់​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់ មាតា បិតា ​ជីដូន ​ជីតា​ និង​បួងសួង​សុំ​សេចក្តី​សុខ​ សុភមង្គល​សម្រាប់​ក្រុម​គ្រួសារ។

ក្នុងឱកាសនេះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បាននាំយកនូវតិយទានមួយចំនួនដើម្បីប្រគេនជូនដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាដែលមានដូចជា៖ ស្លាដក ១០ អង្ករ ១០បាវ ទឹកផ្លែឈើ ២០កេស ទឹកស៊ីអ៊ីវ ១០យួរ ប្រេងឆាដបធំ ៥យួរ ម៉ីកញ្ចប់ ១០កេស ទឹកបរិសុទ្ធ ១៥កេស ត្រីខ ៥យួរ ទឹកដោះគោខាប់ ៥ឡូរ និងបច្ច័យចំនួន ១.៣១0.000ម៉ឺនរៀលផងដែរ។

ឥលូវនេះ លោកអ្នកអាចទទួលបានព័ត៍មានកាន់តែរហ័សជាមួយនឹងគណនីតេលេក្រាម (Telegram) របស់ CPBank ដោយគ្រាន់តែចូលរួមជាមួយយើង (Join Us) ដើម្បីទទួលបានព័ត៍មានពាក់ព័ន្ឋនឹងកម្មវិធីផ្តល់ជូនពិសេស និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុជាដើម។

ដើម្បី subscribe សូមចុចលើដំណរខាងក្រោម៖

https://t.me/s/cpbankplc

#CPBank #Telegram

ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!

ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!

ដោយសារមានកំណើននៃការប្រើប្រាស់មុខងារទូទាត់សាច់ប្រាក់តាមរយៈទូរសព្ទដៃឥតឈប់ឈរ និងដើម្បីពង្រឹងខ្លួនស្របតាមយុគ្គសម័យទំនើប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នេះ ធនាគារ CPBank បានចូលរួមក្នុងមហាសន្និបាទប្រចាំឆ្នាំរបស់ BNI Cambodia ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ និងបង់រាល់ថ្លៃសិក្សាប្រចាំឆមាស ឬប្រចាំឆ្នាំដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ។
សម្រាប់ការទូទាត់ លោកអ្នកអាចទូទាត់តាមរយៈសេវាធនាគារចល័តរបស់ CPBank ដោយឥតគិតថ្លៃតាមរយៈព័ត៌មានខាងក្រោម៖
CPBank Account Name: Ea Channa

CPBank Account Nº: 220000271004

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ នេះ ធនាគារ CPBank បានរៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់ CPBank CUP ប្រចាំឆ្នាំ ២០១៩ ដែលកម្មវិធីនេះត្រូវបានប្រារពធ្វើឡើងនៅទីលានបាល់ទាត់ Down Town ផ្លូវ ២០១៤ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១:៣០ នាទី។

ព្រឹត្តិការណ៍នេះ គឺត្រូវបានចូលរួមប្រកួតដោយក្រុមកីឡាករស្នាក់ការកណ្តាល និងក្រុមនាយកសាខានៃធនាគារ CPBank មិនតែប៉ុណ្ណោះក៏មានការចូលរួមគាំទ្រពីថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ។

ការប្រគួតនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព ការទំនាក់ទំងរវាងគណៈគ្រប់គ្រង និងបុគ្គលិក មិនតែប៉ុណ្ណោះវាក៏បានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយក្នុងនាមជាបុគ្គលិករបស់ធនាគារ។ កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អនោះទេ  ប៉ុន្តែវាក៏បាននាំមកនូវសាមគ្គីភាព ការសហការគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានគោលដៅជោគជ័យរួមគ្នាផងដែរ។

ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសដើម្បីគ្រប់គ្រងសាច់ប្រាក់និងការទូទាត់ឆាប់រហ័សរបស់ខ្លួន ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមបង្ហាញជូនដោយរីករាយថា ធនាគារនឹងដាក់ឱ្យដំណើរការសាខានៅទីតាំងធំៗចំនួន ១ បន្ថែមទៀតដូចខាងក្រោម៖

1.ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាស្រុកពញា​ឮ

ផ្លូវជាតិលេខ ៥ ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល
នាយកសាខា៖ អាន សុភ័ស្ដ

ទូរស័ព្ទ៖ ០៦៩ ៦០០ ០៧៣

 

សាខានេះ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នឹងធ្វើការបម្រើសេវាជូនអតិថិជន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤:៣០ នាទីរសៀល និងនៅថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។

ដោយមានបុគ្គលិកជំនាញ ដើម្បីផ្តល់សេវាកម្ម និងប្រឹក្សាជាមួយអតិថិជន អំពីផលិតផល និងសេវាធនាគារ។ អតិថិជននឹងរីករាយជាមួយសេវាធនាគារដ៏ងាយស្រួល និងរហ័ស ជាពិសេស ជាមួយសេវាអេធីអឹម និងធនាគារចល័ត ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍។

 

ក្នុងនោះផងដែរ លោក លោកស្រី និងអតិថិជននឹងទទួលបានកាដូពិសេសរាល់ការបើកគណនីរបស់ធនាគារ ក្នុងឱកាសអបអរសាទរពិធីសម្ពោធសាខាថ្មីនេះ។ សម្គាល់៖ ការផ្តល់ជូននេះត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ។

ដោយការតស៊ូ ការស្មោះត្រង់ និងការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!

ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុឲ្យកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសផ្តល់ដំណោះស្រាយក្នុងគ្រប់គ្រងសាច់ប្រាក់ និងការទូទាត់ឆាប់រហ័សរបស់ខ្លួន។ធនាគារសូមបង្ហាញជូនដោយរីករាយថា ធនាគារបានដាក់ឱ្យដំណើរការសាខានៅទីតាំងធំមួយកន្លែងបន្ថែមទៀតដូចខាងក្រោម៖

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាកំពង់ឆ្នាំង
ផ្លូវជាតិលេខ ៥ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
នាយកសាខា៖ សួន ចំណាន
ទូរសព្ទ៖ ០៦៩ ៦០០ ០៤៥
ផែនទី៖ https://goo.gl/maps/dGgyBDDqyXaUYSFZ8

សាខានេះ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នឹងធ្វើការបម្រើសេវាជូនអតិថិជន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤:៣០ នាទីរសៀល និងនៅថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។

ក្នុងនោះផងដែរ លោក លោកស្រី និងអតិថិជនដែលស្ថិតនៅខេត្តកំពង់ឆ្នាំងនឹងទទួលបានកាដូពិសេសរាល់ការបើកគណនីរបស់ធនាគារ ក្នុងឱកាសអបអរសាទរពិធីសម្ពោធសាខាថ្មីនេះ។ សម្គាល់៖ ការផ្តល់ជូននេះត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ

រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈគ្រប់គ្រងរួមជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបង្ហាញភាពក្លាហានក្នុងនាមជាអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវការឈាមសម្រាប់ការសង្គ្រោះបន្ទាន់។ ការផ្តល់ឈាមមិនធ្វើឲ្យមានប៉ះពាល់ដល់សុខភាពឡើយ។ អ្នកបរិច្ចាគឈាម គឺជាអ្នកជួយសង្រ្គោះជីវិត។ “ឈាមមានសារៈសំខាន់ណាស់សម្រាប់ជីវិត ចែករំលែកជីវិត សូមបរិច្ចាគឈាមជាមួយ CPBank!”

ដោយការតស៊់ូ ស្មោះត្រង់ ការដឹកនាំល្អ ប្រកបដោយការប្តេជ្ញាចិត្តចំពោះការងារ អ្នកទទួលបានការជឿទុកចិត្ត ការកោតសរសើរ និងការគោរពពីមិត្តរួមការងាររបស់អ្នក។ គ្រប់គ្នានៅក្នុងធនាគារ CPBank នឹងទុកអ្នកជាគំរូ សូមអរគុណចំពោះការធ្វើជាគំរូដ៏ល្អឥតខ្ចោះ។ យើងខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវអ្វីដែលអ្នកបានធ្វើ!

សហគ្រាសខ្នាតតូច និងមធ្យម (SME) ជាផ្នែកមួយដ៍សំខាន់នៃសេដ្ឋកិច្ចដែល (SMEs) ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីធនាគារដើម្បីលើកពង្រឹងសកម្មភាពអាជីវកម្មរបស់ពួកគេ។ សហគ្រាសធុនតូច និងមធ្យមច្រើនជាង ១០០បានចុះបញ្ជីក្នុងអំឡុងពេលបីត្រីមាសដំបូងនៃឆ្នាំ២០១៨ ដែលនាំឱ្យចំនួនសហគ្រាសខ្នាតតូច និងមធ្យមសរុបកើនដល់ ១៥៥.៧៤៥ និងបង្កើតការងារបន្ថែមជាង មួយលានកន្លែង។ យើងរំពឹងថាគោលនយោបាយ លើកទឹកចិត្តលើវិស័យពន្ធដារបស់រដ្ឋាភិបាលសម្រាប់សហគ្រាសធុនតូច និងមធ្យមនឹងជួយជំរុញកំណើនសេដ្ឋកិច្ច។

សម្រាប់រយៈពេលចុងក្រោយនេះ ធនាគារទើបតែបានបើកដំណើរការសេវាធានាគារ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃផ្នែកនេះដែលផ្តោត សំខាន់លើខេត្តក្រុងចំនួន៤ (រាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម) សម្រាប់អតិថិជនសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសំខាន់ៗ ៤ ដូចជា(វិស័យអប់រំ ផលិតកម្ម ម្ហូបអាហារ និងបដិសណ្ឋារកិច្ច និងអាជីវកម្មលក់ដូរបោះដុំនិងរាយ) នៅក្នុងប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់កំណើនការងារ សហគ្រាសធុនតូចនិងមធ្យមតែងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសនានាលើពិភពលោក។ ធនាគារបានបង្កើតផលិតផលនេះឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ យើងក៏លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យមទាំងនេះ ឱ្យធ្វើប្រតិបត្តិកការទូរទាត់តាមរយៈគណនីធនាគាររបស់ពួកគាត់ ដើម្បីឲ្យមានភាពងាយស្រួលគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគាត់ និងតម្រូវការសេវាហិរញ្ញវត្ថុផងដែរ។ ទោះបីជាយ៉ាងណាយើងសង្កេតឃើញថា នៅក្នុងការអនុវត្តជាក់ស្តែងអតិថិជនភាគច្រើននិយមការទូទាត់ជា សាច់ប្រាក់សុទ្ធជាងប្រតិបត្តិការដកដាក់ប្រាក់ និងទូទាត់តាមរយៈធនាគារ។ ធនាគារនឹងបន្តផ្តល់ឲ្យសហគ្រាសធុនតូច និងមធ្យមទាំងនេះនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត និងភាពងាយស្រួលជាមួយបច្ចេកវិទ្យាទំនើប។

CPBank មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណៈជនមេត្តាជ្រាបថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើននៃកំណើនអតិថិជន និងតម្រូវការរបស់អតិថិជនពេលបច្ចុប្បន្ន ធនាគារបានធ្វើការផ្លាស់ប្តូរទីតាំងថ្មី ប្រកបដោយស្តង់ដារ ដែលមានចំណតយានយន្តធំទូលាយ និងសោភណ្ឌភាពគួរជាទីពេញចិត្ត។ សាខាទាំងនោះមានព័ត៌មានដូចខាងក្រោម៖

សាខាកំពង់ចាម
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧A ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទូរស័ព្ទ៖ ០៧០ ៦០០ ០៥២
នាយកសាខា៖ ហេង សុខគឿន
Maps GPS: https://goo.gl/maps/bJWFN9doNjqGS2wf9

សាខាព្រៃវែង
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១១A ភូមិទី៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
ទូរស័ព្ទ៖ ០៧០ ៦០០ ០៩៤
នាយកសាខា៖ នៅ សិលា
Maps GPS: https://goo.gl/maps/f4AwwXm5i8jZajCL6
ព័ត៌មានលម្អិត៖ 0២៣ ២៦០ ០៨៥
សូមអរគុណ!

ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសដើម្បីគ្រប់គ្រងសាច់ប្រាក់និងការទូទាត់ឆាប់រហ័សរបស់ខ្លួន ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមបង្ហាញជូនដោយរីករាយថា ធនាគារនឹងដាក់ឱ្យដំណើរការសាខានៅទីតាំងធំៗចំនួន 3 បន្ថែមទៀតដូចខាងក្រោម៖
1.ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាវិមានឯករាជ្យ ផ្លូវនរោន្តម ខាងត្បូងវិមានឯករាជ្យ
ផ្ទះលេខ១៣២ សេ មហាវិថីព្រះនរោត្តម ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៦៩ ៦០០ ០២៩
នាយិកាសាខា៖ ម៉ោញ នីសា
2.សាខាឬស្សីកែវ ជិតធនាគារកាណាឌីយ៉ា ខណ្ឌឬស្សីកែវ
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៩៣ ៦០០ ០៧៣
នាយកសាខា៖ សំ ពិសិដ្ឋ
3.សាខាបឹងត្របែក ជិតក្រសួងធនធានទឹក ខណ្ឌចំការមន
សាខានេះស្ថិតនៅផ្លូវព្រះមុន្នីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៦៩ ៦០០ ០៩២
នាយកសាខា៖ ឱក សុផូ

ដើម្បីអបអរសាទរដល់សាខាទាំង 3 នេះ CPBank នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏ពិសេសជូនដល់អតិថិជនទាំងអស់ ចំពោះការធ្វើប្រតិបត្តិការដក ដាក់ ឬផ្ទេរប្រាក់គ្រប់សាខាទូទាំងប្រទេស។
សាខាទាំងបីសាខានេះ បើកដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៣:៣០ នាទីរសៀល នៅថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។
ដោយមានបុគ្គលិកជំនាញ ដើម្បីផ្តល់សេវាកម្ម និងប្រឹក្សាជាមួយអតិថិជន អំពីផលិតផល និងសេវាធនាគារ។ អតិថិជននឹងរីករាយជាមួយសេវាធនាគារដ៏ងាយស្រួល និងរហ័ស ជាពិសេស ជាមួយសេវាអេធីអឹម និងធនាគារចល័ត ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួយក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រោងចក្រ-សហគ្រាសធុនតូច និងមធ្យម” នាថ្ងៃព្រហស្សតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំអគាររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម គឺជាព្រឹត្តិការណ៍របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ដែលអនុញ្ញាតឲ្យបេក្ខជនអាចចូលរួមបានដោយគ្រាន់តែភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេបមួយច្បាប់(CV) ឬមកបំពេញពាក្យនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខានានាទូទាំងប្រទេស។
ឥលូវនេះព្រឹត្តិការណ៍មួយនឹងធ្វើឡើងក្នុងសាខាកំពង់ចាម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល​ ដែលមានតំណែងជាច្រើន។
សម្គាល់៖ សូមភ្ជាប់ជាមួយច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណមួយច្បាប់

ធនាគារជឿជាក់ទៅលើបុគ្គលិកទាំងអស់ និងលើកទឹកចិត្តពួកគាត់ឲ្យមានជំនឿទៅលើវប្បធម៌របស់ធនាគារ – “ធ្វើឲ្យល្អបំផុតនៅថ្ងៃនេះ ដើម្បីក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”បុគ្គលិក គឺទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ធនាគារគ្មានអ្វីសំខាន់ជាងការទាក់ទាញ ការជម្រុញ លើកទឹកចិត្ត និងថែរក្សាបុគ្គលិកដែលមានទេព្យកោសល្យ ដើម្បីបង្កើត នូវគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន ភាគទុនិក និង សហគមន៍របស់ធនាគារ។

     ធនាគារទទួលស្គាល់ពី សារៈសំខាន់នៃការរួមចំណែករបស់បុគ្គលម្នាក់ៗចំពោះគុណតម្លៃ ដែលយើងបានបង្កើត ហើយសង្កត់ ធ្ងន់លើការទាក់ទាញ និងការផ្តល់អំណាចដល់បុគ្គលឆ្នើម ក្នុងការរួមចំណែកទាំងនេះ។ ធនាគារទាក់ទាញមនុស្សមិនសំដៅតែបុគ្គលមានទេពកោសល្យប៉ុណ្ណោះទេ យើងត្រូវការបុគ្គលដែលមានមកជាមួយទាំងគុណតម្លៃ នៃការលើកទឹកចិត្ត និងការប្តេជ្ញា​ចិត្ត។

ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ និងការជំរុញការអភិវឌ្ឍន៍សមត្ថភាព និងវិជ្ជាជីវៈរបស់បុគ្គលិកដែលជាធាតុផ្សំ សំខាន់នៃរបៀបវារៈអភិវឌ្ឍន៍ធនធានមនុស្សរបស់ធនាគារ។

ការទទួលស្គាល់ការអនុវត្តន៍ និងការអភិវឌ្ឍន៍របស់និយោជិកក៏ដូចជាការចូលរួមចំណែកផ្ទាល់ខ្លួនរបស់ពួកគាត់ ចំពោះភាព ជោគជ័យទាំងមូលរបស់ធនាគារ គឺជាគន្លឹះសំខាន់ដែលយើងតែងតែផ្តល់អាទិភាព​ ដល់ការតម្លើងតួនាទីដល់បុគ្គលិកនៅក្នុង ធនាគារ។ ធនាគារក៏តែងតែផ្តល់អនុសាសន៍ដល់និយោជិតណាដែលបានអនុវត្តល្អ និងបង្ហាញពីគុណតម្លៃរបស់ធនាគារគ្រប់ពេលវេលា ហើយជានិច្ចកាលបានរួមចំណែកដល់គោលដៅជោគជ័យរបស់ធនាគារ ជាពិសេសឱកាសសម្រាប់ការតម្លើងតួនាទីក្នុងធនាគារ។

     ជាមួយនឹងវប្បធម៌នេះ បុគ្គលិករបស់ធនាគារភាគច្រើនវាយតម្លៃខ្ពស់ និងជឿជាក់ថា “ប្រសិនបើពួកគាត់ធ្វើបានល្អបំផុតនៅថ្ងៃនេះ ពួកគាត់នឹងមានឱកាសក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”។


សម្គាល់៖ សូមភ្ជាប់ជាមួយច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណមួយច្បាប់

#រីករាយសង្ក្រាន្តឆ្នាំថ្មី #រីករាយជាមួយការផ្តល់ពិសេសពីCPBank
ផ្តល់ជូនរង្វាន់ភ្លាមៗ សម្រាប់អតិថិជនរូបវ័ន្តបុគ្គលគ្រប់រូបដែលបើកគណនីបញ្ញើមានកាលកំណត់ជាមួយ CPBank។

កម្មវិធីផ្តល់ជូនពិសេសនេះនឹងចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ។

សម្រាប់តែសាខាដូចជា៖ សាខាការិយាល័យកណ្តាល សាខាទឹកថ្លា សាខាអង្គស្នួល សាខាអូបែកក្អម សាខាដូនពេញ សាខាកាណាសុីធី សាខាច្បារអំពៅ សាខាជ្រោយចង្វា សាខាអូឡាំពិក សាខាសុវណ្ណា សាខាតាខ្មៅ សាខាកៀនស្វាយ និងសាខាសែនសុខ។

ព្រឹត្ដិការណ៍លើកកម្ពស់ប្រពៃណីខ្មែរ​ តាមរយៈការប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៨ ឥលូវនេះ​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនេះក្នុងឆ្នាំ ២០១៩ ជាថ្មីម្តងទៀត ដើម្បីបន្តការលើកកម្ពស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ព្រឹត្តិការណ៍បង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរមួយនេះ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មី របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤រសៀល – ៩:០០យប់ នៅសាលពិព័ណ៍កោះពេជ្យ (អគារ I)។

គួរបញ្ជាក់ផងដែរថា ពួកគេទាំងអស់គ្នា សុទ្ធតែជាបុគ្គលិកដែលបម្រើការងារនៅតាមវសាខានីមួយៗ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដូច្នេះសូមលោកអ្នករីករាយ និងចូលរួមបោះឆ្នោតគាំទ្រពួកគេ តាមរយៈការ Like & Share រូបរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CPBank។