CPBank ក្លាយជាធនាគារឆ្នើមសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០២០

ធនាគារ ប្រៃសណីយ៍កម្ពុជា​ ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយឈានមុខគេនៅក្នុងស្រុក ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ រវាងដៃគូយុទ្ធសាស្ត្ររួមមាន កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ភីអិលស៊ី (CIH), ហ្វូឡឹតុន ហ្វាយណាន់ស៊ល្យហូលឌីង (FFH) ​និងប្រៃសណីយ៍កម្ពុជា (CP) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងនៃប្រតិបត្តិការត្រឹមរយៈពេល ៦ឆ្នាំ និងការយកចិត្តទុកដាក់ក្នុងការនាំយកផលិតផល និងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា នេះជាហេតុដែល CPBank ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមជាច្រើនក្នុងប្រវត្តិសាស្រ្តរបស់ធនាគារ។ ក្នុងឆ្នាំ២០២០​ ធនាគារក៏ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា “BEST RETAIL BANK CAMBODIA 2020” ពី International Business Magazine។

ពានរង្វាន់នេះត្រូវបានប្រគល់ជូន CPBank ក្នុងនាមជាធនាគារឆ្នើមបំផុត​ក្នុងទ្វីបអាស៊ីលើការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កម្រិតជីវភាពដើម្បីជួយសម្រួលដល់ការទូទាត់ និងគ្រប់គ្រងសាច់ប្រាក់តាមរយៈផលិតផលឥណទាន គណនីបញ្ញើសន្សំដ៏សម្បូរបែបជាច្រើនប្រភេទ។​ ពានរង្វាន់ដែលមិនអាចកាត់ថ្លៃបានមួយនេះ កើតចេញពីការជឿទុកចិត្តរបស់អតិថិជន និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប។ សូមអរគុណអ្នកទាំងអស់គ្នា!