ដើម្បីអបអរសាទរទិវាប្រាក់រៀលខួបលើកទី ៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរនៅគ្រប់អាជីវកម្មទាំងអស់។
ធនាគារបានធ្វើការជាមួយធនាគារជាតិ នៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត ដោយបានបង្កើតនូវសេវាកម្មថ្មី ដែលមានឈ្មោះថា «សេវាទូទាត់រហ័ស» ដែលអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់ អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់ជាប្រាក់រៀលឆ្លងគ្រឹះស្ថាន សម្រាប់អតិថិជនរបស់ខ្លួននៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ធនាគារបានដាក់ឲ្យដំណើរការប្រព័ន្ធ សេវាធ្វើប្រតិបត្តិការឆ្លងធនាគារ (Cambodian Shared Switch) ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ប័ណ្ណអេធីអឹម ដកប្រាក់ ឬទូទាត់ចំណាយឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសមាជិកដូចជា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ ស្ថាបនា លីមីតធិត និងធនាគារ អេស៊ីលីដា ភីអិលស៊ី។
ធនាគារក៏បានជម្រុញឲ្យមានការប្រើប្រាស់ប្រាក់រៀលក្នុងគ្រប់ប្រតិបត្តិការនៃការផ្ដល់សេវាកម្មរបស់ខ្លួនដូចជា សេវាឥណទាន បញ្ញើសន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ អេធីអឹម (ATM) សេវាធនាគារចល័ត (Mobile Banking) សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានសំពាធឥណទានជាប្រាក់រៀលរហូតដល់ ៨% នៃសំពាធឥណទានសរុបរបស់ខ្លួន ដែលបើតាមការកំណត់របស់ធនាគារជាតិ នៃកម្ពុជា គឺតម្រូវគ្រឹះស្ថាន មានសំពាធឥណទានរបស់ខ្លួនយ៉ាងយោចណាស់ ១០% នៃសំពាធឥណទានសរុប។
នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៩ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមប្រសិទ្ធពរជ័យ សិរីបវរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាមួយគ្នានេះដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនដែលបាននឹងបន្តការប្រើប្រាស់សេវាកម្មរបស់ធនាគារ និងសូមជូនពរជ័យដល់អតិថិជនទាំងអស់ទទួលបានជោគជ័យគ្រប់ភារៈកិច្ច និងបន្តការរីកចម្រើនជាមួយគ្នាប្រកបដោយនិរន្តភាព។
ភ្នំពេញ ថ្ងៃទី15 ខែមីនា ឆ្នាំ 2019៖
ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យប្រសើរឡើង និងងាយស្រួលជាងមុន ធនាគារមានសេចក្តីរីករាយសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាក្រុងតាខ្មៅបានផ្លាស់ប្តូទីតាំង និងបើកសម្ភោធអគារថ្មីដែលមានព័ត៌មានដូចខាងក្រោម៖
ទីតាំងអគារថ្មី៖ ផ្លូវជាតិលេខ២ ភូមិថ្មី សង្កាត់តាខ្មៅ ត្រុងតាខ្មៅ ខេត្តកណ្តាល
ទីតាំងចាស់៖ ផ្ទះលេខ A5-A6 ផ្លូវលេខ 21 ភូមិថ្មី សង្កាត់តាខ្មៅ ត្រុងតាខ្មៅ ខេត្តកណ្តាល
គួរបញ្ជាក់ថាអគារថ្មីសាខាក្រុងតាខ្មៅ គឺជាសាខាដែលមានការរៀបចំល្អប្រកបដោយបរិក្ខារទំនើបៗ និងបុគ្គលិកជំនាញៗជាច្រើនរង់ចាំស្វាគមន៍ និងណែនាំលោកអ្នកអំពីផលិតផល និងសេវានានាដែលមាននៅក្នុងធនាគារ។
ក្នុងពិធីសម្ភោធអគារថ្មីនៃសាខាក្រុងតាខ្មៅនោះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានឧបត្ថម្ភបង់អង្គុយថ្មដុសជូនសាលាក្រុងតាខ្មៅ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម តាមរយ:ការលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈ បន្ថែមពីលើគម្រោងសួនកម្សាន្តនៅមុខផ្សារតាខ្មៅ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានសេចក្តីរីករាយក្នុងការជួយលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសកម្ពុជាយើង ដោយពិធីប្រគល់បង់អង្គុយនេះ គឺបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ធនាគារចំពោះសង្គមផងដែរ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានប្រើប្រាស់ប្រាក់ចំណេញមួយចំនួនជូនសហគមន៍ តាមរយៈគម្រោងអភិវឌ្ឍន៍សង្គមជាច្រើនដូចជា ការបរិច្ចាកប្រចាំខែពីប្រាក់បៀវត្សរបស់បុគ្គលិកជូនមន្ទីពេទ្យគន្ធបុប្ផា កម្មវិធីឧបត្ថម្ភ និងបរិច្ចាគក្នុងកិច្ចការសង្គម និងមនុស្សធម៍ផ្សេងៗក្នុងប្រទេសកម្ពុជា។
CPBank ដែលជាឈ្មោះអក្សរកាត់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលជាធនាគារផ្តល់សេវាហិរញ្ញវត្ថុនាំមុខគេ ក្នុងចំណោមធនាគារធំៗទាំង ១០ នៅកម្ពុជា បានដំណើរការនូវសេវាសេវាផ្ទេរប្រាក់ក្នុងស្រុក ដែលទទួលបានការគាំទ្រជាច្រើនពីអតិថិជនចាប់តាំងពីឆ្នាំ ២០១៣។
ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀត ដល់អតិថិជនរបស់ធនារគារ ធនាគារមានដំណឹងរីករាយមួយជម្រាបជូនដល់អតិថិជនដ៏មានតម្លៃរបស់ CPBank ឲ្យបានជ្រាបថា៖ ឥលូវនេះលោកអ្នកអាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ មិត្តភ័ក្ត្រ ដៃគូអាជីវកម្មរបស់លោកអ្នក គ្រប់ទីកន្លែង ទូទាំងប្រទេសដោយឥតគិតថ្លៃ តាមរយៈសេវាផ្ទេរប្រាក់ក្នុងស្រុករបស់ CPBank។
CPBank សង្ឃឹមយ៉ាងមុតមាំថា ការផ្តល់ជូនពិសេសនឹងផ្តល់ភាពងាយស្រួលដល់ការផ្ទេរប្រាក់ក្នុងស្រុករបស់អតិថិជនដោយរហ័ស និងមានសុវត្ថិភាពខ្ពស់។
ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែ មីនា ឆ្នាំ២០១៩ នៅបរិវេណស្នាក់ការកណ្តាល ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានការប្រារព្ធពិធីអបអរសាទរ ខួបទី១០៨ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមលើកកម្ពស់ និងឲ្យតម្លៃនារីគ្រប់រូប ឲ្យទទួលបានការគោរពស្រលាញ់ស្មើភាពគ្នា និងមានសុភមង្គលជារៀងរហូត” ។
ក្នុងឱកាសនៃពិធីអបអរសាទរនេះ នាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរំលឹកអំពីប្រវត្តិចលនាតស៊ូជាបន្តបន្ទាប់របស់នារីនៅលើពិភពលោក ទាមទារឲ្យមានការគោរពសិទ្ធិស្ត្រីនៅក្នុងសង្គម និងសិទ្ធិក្នុងការចូលរួមបោះឆ្នោតរហូតទទួលបានជោគជ័យ ហើយអង្គការសហប្រជាជាតិបានបញ្ចូលប្រធានបទនេះជាផ្លូវការទិវាអន្តរជាតិ ៨ មីនា ដែលត្រូវបានគ្រប់ប្រទេសទូទាំងពិភពលោកប្រារព្ធពិធីអបអរសាទរនេះជារៀងរាល់ឆ្នាំ។
នាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានវាយតម្លៃខ្ពស់ចំពោះលក្ខណៈសម្បត្តិនារីខ្មែរប្រកបដោយសមត្ថភាព ស្មារតីទទួលការខុសត្រូវ និងការអំណត់ព្យាយាមគ្រប់ការងារនិងគ្រប់កាលៈទេសៈ ដែលមានតម្លៃជាសាកល ពោលគឺស្ត្រីជាកម្លាំងចលករជំរុញកិច្ចអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសជាតិ។
ក្នុងឱកាសនៃការអបអរសាទរខួបទី១០៨ នៃទិវាអន្តរជាតិនារីនេះផងដែរ គ្រប់សាខាទាំងអស់នៃធនារគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងចូលរួមប្រារព្ធពិធីនេះដោយការជូនក្រមា ដែលមានចំនួនរហូតដល់ ៥០០០ក្រមា ជូនដល់បុគ្គលិកនារី និងអតិថិជននារីទូទាំងប្រទេស។


ប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ បានចាត់ទុកថ្ងៃ៨ ខែមីនា ជាថ្ងៃបុណ្យជាតិឈប់សម្រាក ដើម្បីអបអរសាទរនូវការទទួលស្គាល់សិទ្ធិសេរីភាពពេញលេញរបស់ស្ត្រី។
ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងធ្វើការផ្តល់ក្រមាជាច្រើនជូនដល់បុគ្គលិកនារី និងអតិថិជននារីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅគ្រប់សាខារបស់ CPBank ទូទាំងប្រទេស។
គ្រប់សាខាទាំងអស់នៃធនារគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងចូលរួមប្រារព្ធពិធីនេះដោយការជូនក្រមាដល់បុគ្គលិកនារី និងអតិថិជននារីជាច្រើនជាមួយនឹងពាក្យស្លោក “ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមលើកកម្ពស់ និងឲ្យតម្លៃនារីគ្រប់រូប ឲ្យទទួលបានក្តីស្រលាញ់ និងមានសុភមង្គលជារៀងរហូត” ឬពាក្យដែលលើកកម្ពស់ ឲ្យតម្លៃនារីជាច្រើន។
CPBank សូមចូលរួមអបអរសាទរអ្នកឈ្នះរង្វាន់ពីកម្មវិធី #ទិញកាតទូស័ព្ទដើម្បីឈ្នះ ដែលរាយនាមដូចខាងក្រោម៖
1. Loem Koemheang ឈ្នះទឹកប្រាក់ $100
2. Buth Kerady ឈ្នះទឹកប្រាក់ $50
3. Nhean Chanmesa ឈ្នះទឹកប្រាក់ $30
រាយនាមដូចខាងក្រោមនេះ គឺជាអ្នកឈ្នះទឹកប្រាក់ $5៖
1. MES MOM 2. HOU RITHIDA 3. LONG CHEAT 4. MORN PHEARA 5. DIM PHALLIN 6. YANG RAKSMEY 7. CHAB HOEUNG 8. HOY SUM 9. POUCH CHHEANG Y 10. LY KADO |
11. MOEAN VOTHY 12. YAN SEA 13. VOEUN SOKHOEUN 14. NET PROMSREYRATH 15. CHHUO LIHEANG 16. UY SOKHA 17. VEASNA DUCH YADY 18. LUN PHALLY 19. CHHANG CHHANUN 20. SORN MAKARA |
21. CHRUN SONIMOL 22. TANG LANG 23. NEOU VANNAK 24. PHON MAB 25. CHEM VANNA 26. CHOUN CHANTREA 27. KUOCH DANY 28. LOEUN MOK 29. PHAL CHHAIYA 30. HUL SAUPHEA |
31. NHUON PHEAREN 32. NHON CHANNY 33. BUN MAOMARY 34. KONG SOKUNTHEA 35. AM SAM ONN 36. PICH TOEUN 37. SOR LEAKNA 38. KHOUCH PHEAROM 39. CHEK SREYLEAP 40. PEM TANGLY |
41. NUN ROTANAK 42. SAO SIN 43. EAR KHEUV UY 44. PIENG POEURN 45. THY SOPAGNA 46. SOY CHANNRY 47. KHON THORN 48. SOV DA 49. DAOK PHANHA 50. NGONG SAMMADY |
CPBank នឹងធ្វើការផ្ញើទឹកប្រាក់ចូលក្នុងគណនីរបស់លោកអ្នកដោយផ្ទាល់ រួចសូមរង់ចាំមន្ត្រីផ្នែកទំនាក់ទំនង ធ្វើការទាក់ទងលោកអ្នកដោយផ្ទាល់ ដើម្បីបញ្ជាក់ពីការឈ្នះរង្វាន់នេះ។
ភ្នំពេញ – ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ – ធនាគារ ប្រៃសណីយ៍កម្ពុជា គឺជាធនាគារល្បីឈ្មោះមួយក្នុងចំណោមធនាគារធំៗទាំង ១០ នៅក្នុងព្រះរាជាណាចក្យកម្ពុជា លើការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កំរិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គម។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការប្រារព្ធពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូលើការផ្ដល់សេវាទូទាត់ និងសងប្រាក់កម្ចីពីអតិថិជនរបស់ធនាគារតាមរយៈ តារាផេ និងហ្វូណន មីក្រូហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងភាពជាដៃគូនេះបានបង្ហាញពីជំនឿចិត្តដ៍មុតមាំរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ជាមួយគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ និងតារាផេ ក្នុងការធ្វើជាបណ្ដាញប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមសម្រាប់អតិថិជនទូទាត់សងប្រាក់កម្ចីទៅកាន់ធនាគារ។ ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅសណ្ឋាគារ Dara Airport និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិច្រើនជាង ១០០នាក់ មកពីស្ថាប័នទាំងបី ដោយមានទាំងថ្នាក់ដឹកនាំនៃស្ថាប័នទាំងបី និងបណ្ដាអ្នកសារព័ត៌មានផងដែរ។
តាមរយៈភាពជាដៃគូនេះ អតិថិជនទាំងអស់នឹងអាចទូទាត់សងប្រាក់កម្ចីទៅកាន់ធនាគារជាប្រាក់រៀល ឬប្រាក់ដុល្លារដោយងាយស្រួល និងសុវត្ថិភាពតាមរយៈភ្នាក់ងារតារាផេជាង ២៧០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខារបស់ធនាគារ ប្រៃសណីយ៏កម្ពុជា ឬហ្វូណន មីក្រូហិរញ្ញវត្ថុឡើយ អតិថិជនទាំងអស់អាចទូទាត់សងប្រាក់កម្ចីបាននៅភ្នាក់ងារណាមួយរបស់តារាផេដែលមានទីតាំងនៅជិតផ្ទះ ឬកន្លែងធ្វើការរបស់ពួកគាត់បាន។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ភុក រដ្ឋា ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ថា “DaraPay មានទស្សនៈវិជ្ជមានចំពោះទីផ្សារប្រទេសកម្ពុជា ហើយក្នុងឆ្នាំនេះដែរ ក្រុមហ៊ុនមានបំណងគ្របដណ្ដប់ទៅលើទីផ្សារសេវាទូទាត់ចល័តនៅប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងភាពជាដៃគូសហការគ្នាជាមួយធនាគារ ប្រៃសណីយ៏កម្ពុជា និងគ្រិះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុនៅថ្ងៃនេះបង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់យើងខ្ញុំក្នុងការបើកបង្ហាញពីទស្សនវិស័យរបស់យើងខ្ញុំ។ ប្រភេទនៃដំណោះស្រាយហិរញ្ញវត្ថុដែលស្ថិតនៅក្នុងគោលដៅចម្បងរបស់យើងខ្ញុំសម្រាប់ឆ្នាំ ២០១៩ នេះរួមមានការបង្កើតប្រព័ន្ធអេកូហិរញ្ញវត្ថុដែលអាចផ្តល់ភាពងាយស្រួលឲ្យអតិថិជនប្រើប្រាស់ផលិតផលហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់តារាផេទូទាំងប្រទេស ដោយរាប់ចាប់ពីការណែនាំកម្ចីទៅកាន់អតិថិជន សេវាទម្លាក់ប្រាក់កម្ចីជូនអតិថិជន សេវាប្រមូលប្រាក់កម្ចីត្រលប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុវិញ និង សេវាប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀតដោយអតិថិជនមិនចាំបាច់ទៅកាន់សាខាគ្រឹះស្ថានហិរញ្ញវត្ថុដោយផ្ទាល់។”
លោក ឃូ ប៊ុន ទ្រី ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ក្នុងនាមជាស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ឈាមមុខគេមួយនៅក្នុងប្រទេសកម្ពុជា គ្រិះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងការរីកលូតលាស់នៃអាជីវកម្មរបស់ប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងទីក្រុងនានា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៅថ្ងៃនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្ដល់នូវដំណោះស្រាយនៃការទូទាត់សាច់ប្រាក់ដ៍ងាយស្រួល រហ័ស និងមានសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា។”
លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៏កម្ពុជាបានមានប្រសាសន៍ថា “តាមរយៈភាពជាដៃគូសហការគ្នានេះ អតិថិជនរបស់យើងអាចទូទាត់សងប្រាក់កម្ចីត្រលប់ទៅកាន់ធនាគារ ប្រៃសណីយ៏កម្ពុជាបានយ៉ាងងាយស្រួល តាមរយៈភ្នាក់ងារតារាផេដែលមាននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីលើនេះដែរ សេវាកម្មថ្មីនេះនឹងជួយដល់អតិថិជនដែលត្រូវការទូទាត់សងប្រាក់កម្ចី ក្នុងកំឡុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចទូទាត់សងប្រាក់កម្ចីតាមរយៈតារាផេ App ផងដែរ ដែលផ្ដល់ឲ្យអតិថិជននូវភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត។ ជម្រើសម៉្យាងទៀត អតិថិជនអាចវេរលុយពីគណនីសន្សំ ឬគណីចរន្ដក្នុងធនាគារ ប្រៃសណីយ៏កម្ពុជាទៅកាបូបលុយអេឡិចត្រូនិកតារាផេ តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ ប្រៃសណីយ៏កម្ពុជា ឬវេរលុយពីកាបូបលុយអេឡិចត្រូនិកចល័តតារាផេទៅគណនីសន្សំ ឬគណនីចរន្ដក្នុងធនាគារប្រៃសណីយ៏កម្ពុជាតាមរយៈតារាផេ App ដោយឥតគិតថ្លៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។”
អំពី ធនាគារ ប្រៃសណីយ៍កម្ពុជា៖
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចាប់ផ្តើមប្រតិបត្តិការផ្តល់សេវាធនាគាររបស់ខ្លួនអស់រយៈពេល ៥ឆ្នាំកន្លងមកហើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ មក។ ធនាគារ ប្រៃសណីយ៍កម្ពុជា បាន និងកំពុងមានភាពរីកចម្រើនឥតឈប់ឈរលើវិស័យហិរញ្ញវត្ថុដោយបង្កើនអត្ថប្រយោជន៍ និងការផ្តល់ភាពងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជន តាមរយៈការវិនិយោគទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) មានដូចជា៖
- ការពង្រីកលើការផ្តល់សេវាទូទាត់រហ័ស (FAST),
- បណ្តាញប្រតិបត្តិការឆ្លងធនាគារ (CSS),
- អេធីអឹម ចំនួន ៦០កន្លែង
- សេវាធនាគារចល័ត (Mobile Banking)
- បណ្តាញប្រតិបត្តិការចំនួន ៥២សាខា ទូទាំងប្រទេស
ធនាគារ ប្រៃសណីយ៍កម្ពុជា មានកំណើនទ្រព្យសកម្មរបស់ខ្លួនរហូតដល់ ៧៤០លានដុល្លារ និងមានបុគ្គលិកបម្រើការងារចំនួន ១.៤៤១នាក់ ព្រមទាំងមានអត្រា Return on Equity (ROE) ចំនួន ១៣,៧០%។
លើសពីនេះទៅទៀត ធនាគារបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រឹកនូវសក្តានុពលរបស់ខ្លួន ដើម្បីធានាបាននូវភាពកាន់តែងាយស្រួលជូនដល់អតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវាធនាគារ នៅក្នុងឆ្នាំ ២០១៩ នេះ ដូចជាការផ្តល់នូវផលិតផល ប័ណ្ណឥណទាន វិសា (Visa Credit Card) ការធ្វើទំនើបកម្មបន្ថែមលើមុខងាររបស់សេវាធនាគារចល័ត និងការអនុវត្តន៍នូវប្រព័ន្ធ Loan Origination System (LOS)។
ធនាគារ ប្រៃសនីយ៍កម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធ៌ម វិជ្ជាជីវៈ ប្រកបដោយបទដ្ឋានស្តង់ដារការងារខ្ពស់ ពង្រឹងលើសេវាបម្រើអតិថិជនល្អប្រសើរ និងការផ្ដល់ជូនសេវាកម្ម និងផលិតផលធនាគារថ្មីៗបន្ថែមទៀត ដើម្បីចូលរួមបង្កើនជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ខេត្តសៀមរាប ថ្ងៃទី 5–6 ខែមករា ឆ្នាំ 2019៖ CPBank ជាឈ្មោះដែលមានអក្សរកាត់មកពី ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (Cambodia Post Bank PLc.) ដែលជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗ ទាំង 10 នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីអបអរសាទរមហាសន្និបាទប្រចាំឆ្នាំ 2019 របស់ខ្លួននៅក្នុងសណ្ឋាគារ សោម៉ាទេវីអង្គរ នៃខេត្តសៀមរាប ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាច្រើនមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំនេះផងដែរ។
មហាសន្និបាទនេះបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរសមិទ្ធិផលដែលបានសម្រេចនៅក្នុងឆ្នាំ2018 និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2019។ ព្រឹត្តិការណ៍នេះក៏មានការរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកគ្រប់គ្រង និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឲ្យមានប្រសិទ្ធភាព។ ពិសេសជាងនេះទៅទៀត មហាសន្និបាទលើកនេះបានធ្វើការផ្តល់ជូនពានរង្វាន់ និងលិខិតសរសើរជូនមន្ត្រីឥណទានឆ្នើម ព្រមទាំងសាខាឆ្នើមប្រចាំឆ្នាំ2018 ជាច្រើនទៀត។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តនៃធនាគារ ប្រៃសណីយ៍ កម្ពុជា បានមានប្រសាស៍ថា៖ ការសម្រេចលទ្ធផលដ៏គាប់ប្រសើរសម្រាប់ឆ្នាំ ២០១៨ នេះដោយមានការប្តេជ្ញាចិត្តខ្ពស់របស់បុគ្គលិកធនាគារគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តការដោះស្រាយដោយមានចំណេះជំនាញច្បាស់លាស់ ព្រមទាំងអត់ធ្មត់ និងតស៊ូចំពោះការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត។
ឆ្លៀតឱកាសនេះ លោកប្រធាននាយកប្រតិបត្តិ បានសម្តែងដឹងគុណដល់ការខិតខំរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ អតិថិជនទាំងអស់ដែលនៅតែបន្តគាំទ្រ និងជឿជាក់លើផលិតផល និងសេវាកម្មរបស់ ធនាគារផង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរអណាព្យាបាលដែលតែងតែគាំទ្រដល់ប្រតិបត្តិរបស់ធនាគារ។ ធនាគារយើងមិនសម្រេចលទ្ធផលដ៏គាប់ប្រសើរបាននៅក្នុងឆ្នាំ ២០១៨ នេះបើគ្មានការចូលរួមពីបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងគាំទ្រពីអាជ្ញាធរពាក់ព័ន្ធទាំងអស់នោះឡើយ ជាពិសេស ធនាគារ ជាតិនៃ កម្ពុជា។ លោកប្រធាននាយកប្រតិបត្តិ ក៏បានថ្លែងអំណរអគុណផលដែរដល់ក្រុមប្រឹក្សាភិបាលដែលតែងតែផ្តល់ការណែនាំក្នុងមាគ៌ាដ៏ត្រឹមត្រូវដល់យើងខ្ញុំទាំងអស់គ្នាព្រមទាំងផ្តល់អោយយើងខ្ញុំនៅឯកភាពនៅក្នុងការប្រត្តិការងារ និងអនុវត្តការងារបានដោយរលូន។
ជាចុងបញ្ចប់ឆ្លៀតឱកាសនៅក្នុងឆ្នាំថ្មីឆ្នាំសកល ២០១៩ លោកប្រធាននាយកប្រតិបត្តិបានប្រសិទ្ធិពរជ័យ សិរីសួស្តីឲ្យទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនរុងរឿង ជោគជ័យ សិរីមង្គលតរៀងទៅ ព្រមទាំងសម្រេចផលតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្តុង្គឧត្តម កុំបីឃ្លៀងឃ្លាតឡើយ៕
វិដេអូខ្លីៗពី៊ព្រឹត្តិការណ៍មហាសន្និបាតប្រចាំឆ្នាំ 2019
កម្មវិធី ដោនឡូតឈ្នះរង្វាន់ បានស្វែងរកម្ចាស់រង្វាន់ប្រចាំខែធ្នូឃើញហើយ ពួកគាត់ទាំងគ្នាសុទ្ធតែមកពីខេត្តផ្សេងៗដូចតារាងខាងក្រោម៖
ម្ចាស់រង្វាន់កង់ Giant ក្នុងកម្មវិធី ដោនឡូតឈ្នះរង្វាន់ ប្រចាំខែធ្នូ ពីសាខាអូបែកក្អម
ម្ចាស់រង្វាន់ទូរទស្សន៍ LED 32″ ក្នុងកម្មវិធី ដោនឡូតឈ្នះរង្វាន់ ប្រចាំខែធ្នូ ពីសាខាតាខ្មៅ
ម្ចាស់រង្វាន់ទូរទឹកកក ក្នុងកម្មវិធី ដោនឡូតឈ្នះរង្វាន់ ប្រចាំខែធ្នូ ពីសាខាដូនពេញ
ពិតជាអស្ចារ្យ គ្រាន់តែដោនឡូត សេវាធនាគារចល័តរបស់ CPBank នូវថ្ងៃនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនប្រចាំខែ រួមមានដូចជា៖ កង់ ទូរទស្សន៍ ទូទឹកកក កំប៉ុងទឹក និងសំបុត្រកុនប្រភេទ 3D ជាច្រើនរង្វាន់។
ការចាប់ឆ្នោតផ្សងសំណាង និងប្រកាសអ្នកឈ្នះរង្វាន់នៅរៀងរាល់ចុងខែ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ CPBank។
ស្នើសុំភ្លាមប្រើបានភ្លែត
ដោយយល់ឃើញថាចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃមានការកើនឡើងគួរឲ្យកត់សម្គាល់ CPBank បានអភិវឌ្ឍនូវសេវាធនាគារចល័ត ដែលមានលក្ខណៈងាយស្រួល រហ័ស និងមានទំនុកចិត្តជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
ឥឡូវនេះ លោកអ្នកអាចស្នើសុំប្រើប្រាស់សេវាធនាគារចល័ត (Mobile Banking) តាមរយៈទូរស័ព្ទដៃរបស់លោកអ្នកបានហើយ ដោយមិនចាំបាច់បំពេញឯកសារ ឬមកកាន់ធនាគារឡើយ។
ដោនឡូតដោយសេរី និងឥតគិតថ្លៃ៖
IOS: https://goo.gl/YaYwDm
Android: https://goo.gl/CFoS1y
ទិញកាតទូរស័ព្ទឈ្នះរង្វាន់
CPBank មានអ្វីពិសេសសម្រាប់ផ្តល់ជូនអតិថិជនដែលប្រើប្រាស់សេវាធនាគារចល័ត CPBank ទៀតហើយ។
តោះ! ប្រណាំងគ្នាទិញកាតទូរស័ព្ទដើម្បីឈ្នះរង្វាន់ជាច្រើន។
កម្មវិធីពិសេសមានរហូតដល់ថ្ងៃទី31 ខែមករា ឆ្នាំ2019!
#CPBank_MobileBanking
#ផ្តល់ឱកាសឥតដែនកំណត់
កម្មវិធី ដោនឡូតឈ្នះរង្វាន់ បានស្វែងរកម្ចាស់រង្វាន់ប្រចាំខែវិច្ឆិកាឃើញហើយ ពួកគាត់ទាំងគ្នាសុទ្ធតែមកពីខេត្តផ្សេងៗដូចតារាងខាងក្រោម៖
ម្ចាស់រង្វាន់កង់ Giant ក្នុងកម្មវិធី ដោនឡូតឈ្នះរង្វាន់ ប្រចាំខែវិច្ឆិកា ពីសាខាស្រុកបាកាន
ម្ចាស់រង្វាន់ទូរទស្សន៍ LED 32″ ក្នុងកម្មវិធី ដោនឡូតឈ្នះរង្វាន់ ប្រចាំខែវិច្ឆិកា៖
បងស្រី ហាន ឆៃលីម ពីខេត្តបន្ទាយមានជ័យ
ពិតជាអស្ចារ្យ គ្រាន់តែដោនឡូត សេវាធនាគារចល័តរបស់ CPBank នូវថ្ងៃនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនប្រចាំខែ រួមមានដូចជា៖ កង់ ទូរទស្សន៍ ទូទឹកកក កំប៉ុងទឹក និងសំបុត្រកុនប្រភេទ 3D ជាច្រើនរង្វាន់។
ការចាប់ឆ្នោតផ្សងសំណាង និងប្រកាសអ្នកឈ្នះរង្វាន់នៅរៀងរាល់ចុងខែ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ CPBank។
ស្នើសុំភ្លាមប្រើបានភ្លែត
ដោយយល់ឃើញថាចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃមានការកើនឡើងគួរឲ្យកត់សម្គាល់ CPBank បានអភិវឌ្ឍនូវសេវាធនាគារចល័ត ដែលមានលក្ខណៈងាយស្រួល រហ័ស និងមានទំនុកចិត្តជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
ឥឡូវនេះ លោកអ្នកអាចស្នើសុំប្រើប្រាស់សេវាធនាគារចល័ត (Mobile Banking) តាមរយៈទូរស័ព្ទដៃរបស់លោកអ្នកបានហើយ ដោយមិនចាំបាច់បំពេញឯកសារ ឬមកកាន់ធនាគារឡើយ។
ដោនឡូតដោយសេរី និងឥតគិតថ្លៃ៖
IOS: https://goo.gl/YaYwDm
Android: https://goo.gl/CFoS1y
អបអរសាទរ ធនាគារ ប្រៃសណីយ៍កម្ពុជា ឈ្នះពានរង្វាន់ធនាគារឆ្នើមផ្នែក ឧត្តមភាពពាណិជ្ជកម្ម ក្នុងកម្មវិធី THE BIZZ AWARDS AMEA ប្រចាំឆ្នាំ ២០១៨ នៅឯទីក្រុងហុងកុង នាថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន ៥១ ប្រទេសទូទាំងសកលលោក។
ដំណឹងល្អ! សម្រាប់អតិថិជនរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកអ្នកអាចផ្ទេរសាច់ប្រាក់ដោយផ្ទាល់ពីកម្មវិធី CPBank Mobile Banking ទៅកាន់ កាបូបលុយអេឡិចត្រូនិច របស់តារាផេ ឬ DaraPay eWallet ដោយឥតគិតថ្លៃ។
តោះ ចុចអូស ដើម្បីមើលជំហានងាយៗ ហើយអនុវត្តតាមដើម្បីទទួលបានការទូទាត់ដ៏ទំនើបបំផុត! សូមបញ្ជាក់ថា ការផ្ទេរប្រាក់នេះ ឥតគិតថ្លៃសេវារហូតដល់ចុងឆ្នាំ ២០១៨។
ពិតជាអស្ចារ្យ គ្រាន់តែដោនឡូត សេវាធនាគារចល័តរបស់ CPBank នូវថ្ងៃនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វា
ការចាប់ឆ្នោតផ្សងសំណាង និងប្រកាសអ្នកឈ្នះរង្វាន់នៅរៀងរាល់ចុងខែ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ CPBank។
ស្នើសុំភ្លាមប្រើបានភ្លែត
ដោយយល់ឃើញថាចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃមានការកើនឡើងគួរឲ្យកត់សម្គាល់ CPBank បានអភិវឌ្ឍនូវសេវាធនាគារចល័ត ដែលមានលក្ខណៈងាយស្រួល រហ័ស និងមានទំនុកចិត្តជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
ឥឡូវនេះ លោកអ្នកអាចស្នើសុំប្រើប្រាស់សេវាធនាគារចល័ត (Mobile Banking) តាមរយៈទូរស័ព្ទដៃរបស់លោកអ្នកបានហើយ ដោយមិនចាំបាច់បំពេញឯកសារ ឬមកកាន់ធនាគារឡើយ។
ដោនឡូតដោយសេរី និងឥតគិតថ្លៃ៖
IOS: https://goo.gl/YaYwDm
Android: https://goo.gl/CFoS1y
សូមអានសេចក្តីណែនាំខាងក្រោម៖
Online MB Request Guideline
ស្នើសុំភ្លាមប្រើបានភ្លែត
ដោយយល់ឃើញថាចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃមានការកើនឡើងគួរឲ្យកត់សម្គាល់ CPBank បានអភិវឌ្ឍនូវសេវាធនាគារចល័ត ដែលមានលក្ខណៈងាយស្រួល រហ័ស និងមានទំនុកចិត្តជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
ឥឡូវនេះ លោកអ្នកអាចស្នើសុំប្រើប្រាស់សេវាធនាគារចល័ត (Mobile Banking) តាមរយៈទូរស័ព្ទដៃរបស់លោកអ្នកបានហើយ ដោយមិនចាំបាច់បំពេញឯកសារ ឬមកកាន់ធនាគារឡើយ។
ដោនឡូតដោយសេរី និងឥតគិតថ្លៃ៖
IOS: https://goo.gl/YaYwDm
Android: https://goo.gl/CFoS1y
សូមអានសេចក្តីណែនាំខាងក្រោម៖
Online MB Request Guideline
ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសដើម្បីគ្រប់គ្រងសាច់ប្រាក់និងការទូទាត់ឆាប់រហ័សរបស់ខ្លួនធនាគារប្រៃសណីយ៍កម្ពុជា សូមបង្ហាញជូនដោយរីករាយថា ធនាគារនឹងសាខានៅទីតាំងធំៗចំនួន 3 បន្ថែមទៀតដូចខាងក្រោម៖
1.ធនាគារប្រៃសណីយ៍កម្ពុជា សាខាសែនសុខ (ផ្សារអ៊ីអន ២)
ស្ថិននៅជាន់ទី២ ផ្សារទំនើបអ៊ីអន ២ ដែលបំពាក់ដោយបរិក្ខារទំនើប និងបុគ្គលិកជំនាញសម្រាប់ផ្តល់ការប្រឹក្សាអំពីផលិតផល និងសេវាកម្មរបស់ធនាគារ
2.សាខាស្រុកមុខកំពូល ឃុំព្រែកអញ្ចាញ
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
3.សាខាស្រុកត្រាំកក់ ឃុំអង្គស្នួល
សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
សាខាទាំងបីសាខានេះ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ដោយមានបុគ្គលិកជំនាញ ដើម្បីផ្តល់សេវាកម្ម និងប្រឹក្សាជាមួយអតិថិជន អំពីផលិតផល និង សេវាកម្មធនាគារ។ អតិថិជននឹងរីករាយជាមួយសេវាធនាគារដ៏ងាយស្រួល និងរហ័ស ជាពិសេស ជាមួយសេវាអេធីអិម និងធនាគារចល័ត ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមក្នុងពិធីអបអរសាទរខួបលើក ១៥៥ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងគោលបំណងចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងអនុលោមតាមតម្លៃស្នូលរបស់ស្ថាប័នក្នុងការគាំទ្រសុខុមាលភាពសង្គម។
ការប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសមាជិកកាកបាទក្រហមកម្ពុជា សមាជិករដ្ឋសភា មន្រ្តីរដ្ឋាភិបាល ម្ចាស់ជំនួយជាតិ និងអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកតំណាងគណៈកម្មការអន្តរជាតិកាកបាទក្រហម។
សមាជិកនៃសមាគមកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស តំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល និងម្ចាស់ជំនួយទាំងក្នុង និងក្រៅប្រទេសតំណាងឱ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានចូលរួមពិធីនេះដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌ និងបង្កើនមូលនិធិដើម្បីជួយដល់ជនរងគ្រោះក្នុងនោះមានជនរងគ្រោះពីគ្រោះមហន្តរាយ និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀតដោយគ្មានការរើសអើងពូជសាសន៍ សាសនា និងទំនោរនយោបាយ។
ការប្រារព្ធពិធីកាលពីឆ្នាំនេះក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែងសម្រាប់មនុស្សគ្រប់រូប” ដែលប្រមូលបានសរុបចំនួន 13,4 លានដុល្លារ ពីម្ចាស់ជំនួយក្នុងស្រុក និងបរទេសចំនួន 523 ។
យើងទាំងអស់គ្នាចូលរួមជួយដល់ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម Sihanouk Hospital Center of HOPE ដើម្បីបន្តការផ្តល់ជូនការថែទាំសុខភាព ប្រកបដោយគុណភាពខ្ពស់ ២៤ម៉ោង ដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពក្រីក្រ និងមនុស្សចាស់ជាច្រើននៅក្នុងប្រទេសកម្ពុជា។
ដោយហេតុនេះធនាគារ បានបរិច្ចាកជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមសម្រាប់មូលនិធិសាងសង់ដំបូល និងរៀបចំឥដ្ឋការ៉ូនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារសង្ឃឹមយ៉ាងមត់មាំថាមន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមនៅតែបន្តការផ្តល់ជូនការថែទាំ និងព្យាបាលអ្នកជម្ងឺជាច្រើននៅកម្ពុជាឲ្យបានធូរស្រាលបន្តិចម្តងៗរហូតបានជាសះស្បើយ។
Congratulation!
CP BANK gets certification of TAX Compliance Type Awarded “GOLD” validity period of 2 Years from 2018 – 2019 from General Department of Taxation.
