នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាម។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវរៀបចំឡើង នៅ៤ទីតាំងផ្សេងគ្នាក្នុងពេលតែមួយ គឺនៅមជ្ឍមណ្ឌលជាតិផ្តល់ឈាមនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិកមកពីស្នាក់ការកណ្តាល និង៣៣សាខា នៅរាជធានីភ្នំពេញ ខេត្ត និងស្រុក របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងគណៈគ្រប់គ្រង និងបុគ្គលិកហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ។
សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយបំពេញតម្រូវការឈាម ដែលកំពុងខ្វះខាតផងដែរ។

គ្រោះថ្នាក់ នៃកម្ចីក្រៅផ្លូវការ
វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើន
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំធនាគារប្រៃសណីយ៍កម្ពុជា បានចូលរួម អបរអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា




គណៈគ្រប់គ្រង ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភ និងរួមដំណើរជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយបាននាំយកជំនួយសប្បុរសធម៌ និងថវិកា២៤០ លានរៀល ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ចែង និងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព និងវីរកងទ័ព ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុង ភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ជំនួយសប្បុរសធម៌រួមមាន គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ ៤០០កេស មី ៤០០កេស ត្រីខ ៤០០យួរ ទឹកត្រី ៤០០ ដប ទឹកស៊ីអ៊ីវ ៤០០យួរ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដូចជា សារ៉ុង ៤០០ ក្រម៉ា ៤០០ សាប៊ូ ៤០០ ប្រអប់ និងអង្រឹង ៥៨០ ។

ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួម ពិធីអបអរសាទរទិវាប្រៃសណីយ៍ ពិភពលោក (World Post Day) ដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមប្រធានបទ «ប្រៃសណីយ៍សម្រាប់ប្រជាជន សេវាពីមូលដ្ឋាន ទៅដល់សកលលោក» ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ CPBank មានកិត្តិយសអញ្ជើញចូលរួម និងសហការឧបត្ថម្ភ ពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី ៣» ក្រោមប្រធានបទ «ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ» ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អប្សរា មេឌាស៊ឺវីស (AMS) នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ។
កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី ៣» នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គសំខាន់ៗទាំងអស់ ដើម្បីពង្រីងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានសកម្មភាពអប់រំផ្នែកហិរញ្ញវត្ថុនេះឱ្យបានទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។

កិច្ចគារវៈគណៈប្រតិភូធនាគារជាតិនៃកម្ពុជា នេះគឺជាកិត្តិយសរបស់យើងខ្ញុំដែលបានទទួលស្វាគមន៍ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងប្រតិភូអមដំណើរជាច្រើនរូបទៀត ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅស្នាក់ការកណ្តាលធនាគារប្រៃសណីយ៍កម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសាភិបាលរង និងប្រតិភូអមដំណើរ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់មគ្គុទេសក៍ដ៏មានតម្លៃលើកិច្ចការ បរិយាបន្នហិរញ្ញវត្ថុ, ការការពារអតិថិជន, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចពង្រឹងការប្រើប្រាស់ប្រាក់រៀល។ យើងខ្ញុំត្រៀមខ្លួនជានិច្ច ក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។




ម្សៅចេកណាំវ៉ា គឺជាអតិថិជនមួយរបស់ធនាគារប្រៃសណីយ៍កម្ពុជា ដែលជា ផលិតផលខ្មែរ ថែសុខភាព ដោយប្រើប្រាស់វត្ថុធាតុដើមនៅកម្ពុជាសុទ្ធសាធ។ ធនាគារប្រៃសណីយ៍កម្ពុជា ជាធនាគារខ្មែរ ដែលតែងគាំទ្រប្រជាជនខ្មែរ និងផលិតផលរបស់ខ្មែរ។ សូមចូលរួមគាំទ្រផលិតផលខ្មែរ ជាមួយធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់គ្នា។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប១២ឆ្នាំ នៃការបង្កើតធនាគារ (២០១៣-២០២៥) នៅភោជនីយដ្ឋាន ដឺហ្គ្រេនធឺរេសនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។
កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណន មីក្រូហិរញ្ញវត្ថុ ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន។
ក្នុងរយៈពេល១២ឆ្នាំ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាធនាគារធំៗទាំង១០នៅកម្ពុជា ដោយមានទ្រព្យសកម្មជិត២ពាន់លានដុល្លារ អតិថិជនកំពុងប្រើប្រាស់ប្រមាណ ៦០ម៉ឺននាក់ និងមានបណ្តាញប្រតិបត្តការសាខាសរុប ១១៥សាខា ដោយរួមបញ្ចូលជាមួយសាខារបស់មីក្រូហិរញ្ញវត្ថុហ្វូណន។
ធនាគារប្រៃសណីយ៍កម្ពុជា ១២ឆ្នាំនៃឧត្តមភាព ទំនុកចិត្ត និងរីកចម្រើនជាមួយគ្នា។



រីករាយខួបអនុស្សាវរីយ៍លើកទី១២ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា!!!
ហេតុអ្វីបានជា ម្ចាស់អាជីវកម្មគួរជ្រើសរើស CPBank KHQR ដើម្បីទទួលការទូទាត់?
ពន្លៃធម្មជាតិ គឺជាអតិថិជនមួយរបស់ធនាគារប្រៃសណីយ៍កម្ពុជា
ធនាគារប្រៃសណីយ៍កម្ពុជា សាខាស្រុកត្រាំកក់-ឃុំតាភេម បានផ្តាស់ប្តូរទីតាំងថ្មី ដែលអស័យដ្ឋាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិខ្លាក្រហីម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីសម្ពោធដាក់ឲ្យដំណើរការអគារថ្មីនេះ ត្រូវបានប្រារព្ធឡើងនៅ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ និងមានការចូលរួមដោយសមាជិកក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកសាខា របស់ធនគារ។
សាខាដែលទើបសាងសង់ថ្មីនេះត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដារធនាគារទំនើប ផ្តល់ជូននូវបរិយាកាសធំទូលាយបំពាក់ដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងសម្ភារៈទំនើបទាន់សម័យ។ អតិថិជនអាចរំពឹងថានឹងមានសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ពីក្រុមសាខាដែលខិតខំប្រឹងប្រែង។
ការផ្លាស់ទីលំនៅនេះឆ្លុះបញ្ចាំងពីការបន្តការប្តេជ្ញាចិត្តរបស់ធនាគារប្រៃសណីយ៍កម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងខេត្តតាកែវ និងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព និងងាយស្រួល។



🎉 ទទួលបាន Gift Vouchers $100 សម្រាប់សេវាពិនិត្យសុខភាពពី InterCare Express! រាល់ពេលចំណាយចាប់ពី $1,000 ក្នុងរយៈពេល 3 ខែជាមួយបណ្ណវីសា CPBank Platinum
ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានយកថវិកាដែលប្រមូលបបានពី «មូលនិធិសម្រាប់ជាតិយើង FOUNDATOIN FOR OUR NATION» សរុប ៤៨.០០០.០០០រៀល (សែសិបប្រាំបីលានរៀល) ដើម្បីរៀបចំជាគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកាសម្រាប់ចែកជូនបងប្អូនជនភៀសសឹកនៅជំរំជនភៀសសឹកចំនួនបីទីតាំងនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កាលពីថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥។
ក្នុងនាមជាធនាគារខ្មែរ ការកៀរគរថវិកានេះ គឺកើតចេញពីស្មារតីខែ្មរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរដើម្បីខ្មែរ។
ក្រៅពីបង្កើតមូលនិធិដោយខ្លួនឯង ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមឧបត្ថម្ភក្នុងមូលនិធិនានា ដែលមានគោលបំណងជួយយោធិនជួរមុខ និងបងប្អូនជនភៀសសឹកផងដែរ។
គួរបញ្ជាក់ផងដែរថា លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។






ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានយកថវិកាដែលប្រមូលបបានពី «មូលនិធិសម្រាប់ជាតិយើង FOUNDATOIN FOR OUR NATION» សរុប ៤៨.០០០.០០០រៀល (សែសិបប្រាំបីលានរៀល) ដើម្បីរៀបចំជាគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកាសម្រាប់ចែកជូនបងប្អូនជនភៀសសឹកនៅជំរំជនភៀសសឹកចំនួនបីទីតាំងនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កាលពីថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥។
តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

តើសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នអាចស្រូបយកកម្លាំងពលកម្មបានប៉ុណ្ណាដែរ? ប្រភពពីកម្ពុជាថ្មី
ពេលពលករកម្ពុជាមកខ្មែរវិញ តើស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជាយ៉ាងណាដែរ ហើយតើធនាគារមានចំណាត់ការអ្វីខ្លះ? ប្រភពពីកម្ពុជាថ្មី
