សៀមរាប៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោមាទេវី អង្គររីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាសាខាទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ។

 

 

 

ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានចូលរួមឧបត្ថម្ភ Diamond Sponsors ដល់វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា (Cambodia Chamber of Commerce) នៅថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ ២០២៥  នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ វេទិកានេះ ប្រារព្ធឡើង ដើម្បីចែករំលែកបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទាន ក្នុងការលើកកម្ពស់ ធុរកិច្ច និងអាជីវកម្ម ឱ្យប្រសើរឡើងតាមបរិបទបច្ចេកវិទ្យា និងនវានុវត្តន។

 

អបអរសាទរ! ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានឈ្នះពានរង្វាន់ “Best Quality Leadership Award 2025” កម្រិតមាស🏆 ពីស្ថាប័ន European Society for Quality Research (ESQR) ប្រទេសស៊ុយអែត នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ។
ពានរង្វាន់នេះ ជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍន៍ផលិតផលយ៉ាងច្រើនសម្បូរបែបស្របតាមតម្រូវការអតិថិជន ។