នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ CPBank មានកិត្តិយសអញ្ជើញចូលរួម និងសហការឧបត្ថម្ភ ពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី ៣» ក្រោមប្រធានបទ «ការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ» ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អប្សរា មេឌាស៊ឺវីស (AMS) នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ។
កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី ៣» នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំតួអង្គសំខាន់ៗទាំងអស់ ដើម្បីពង្រីងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានសកម្មភាពអប់រំផ្នែកហិរញ្ញវត្ថុនេះឱ្យបានទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។

 

 

 

 

 

 

 

 

 

កិច្ចគារវៈគណៈប្រតិភូធនាគារជាតិនៃកម្ពុជា
នេះគឺជាកិត្តិយសរបស់យើងខ្ញុំដែលបានទទួលស្វាគមន៍ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងប្រតិភូអមដំណើរជាច្រើនរូបទៀត ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅស្នាក់ការកណ្តាលធនាគារប្រៃសណីយ៍កម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសាភិបាលរង និងប្រតិភូអមដំណើរ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់មគ្គុទេសក៍ដ៏មានតម្លៃលើកិច្ចការ បរិយាបន្នហិរញ្ញវត្ថុ, ការការពារអតិថិជន, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចពង្រឹងការប្រើប្រាស់ប្រាក់រៀល។ យើងខ្ញុំត្រៀមខ្លួនជានិច្ច ក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 

 

 

 

ម្សៅចេកណាំវ៉ា គឺជាអតិថិជនមួយរបស់ធនាគារប្រៃសណីយ៍កម្ពុជា ដែលជា ផលិតផលខ្មែរ ថែសុខភាព ដោយប្រើប្រាស់វត្ថុធាតុដើមនៅកម្ពុជាសុទ្ធសាធ។ ធនាគារប្រៃសណីយ៍កម្ពុជា ជាធនាគារខ្មែរ ដែលតែងគាំទ្រប្រជាជនខ្មែរ និងផលិតផលរបស់ខ្មែរ។ សូមចូលរួមគាំទ្រផលិតផលខ្មែរ ជាមួយធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់គ្នា។

ធនាគារ ប្រៃសណីយ៍កម្ពុជា បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប១២ឆ្នាំ នៃការបង្កើតធនាគារ (២០១៣-២០២៥) នៅភោជនីយដ្ឋាន ដឺហ្គ្រេនធឺរេសនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនាគារប្រៃសណីយ៍កម្ពុជា និងហ្វូណន មីក្រូហិរញ្ញវត្ថុ ​ ដែល​ជា​បុត្រសម្ព័ន្ធរបស់​ខ្លួន។

ក្នុងរយៈពេល១២ឆ្នាំ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាធនាគារធំៗទាំង១០នៅកម្ពុជា ដោយ​មាន​ទ្រព្យសកម្ម​ជិត​២ពាន់​លាន​ដុល្លារ អតិថិជន​កំពុង​ប្រើប្រាស់​ប្រមាណ ៦០ម៉ឺន​នាក់ និង​មាន​បណ្តាញ​ប្រតិបត្តការសាខា​សរុប ១១៥សាខា ដោយ​រួមបញ្ចូល​ជាមួយ​សាខា​របស់​មីក្រូ​ហិរញ្ញវត្ថុហ្វូណន។

ធនាគារប្រៃសណីយ៍កម្ពុជា ១២ឆ្នាំនៃឧត្តមភាព ទំនុកចិត្ត និងរីកចម្រើនជាមួយគ្នា។

 

 

 

 

 

ធនាគារប្រៃសណីយ៍កម្ពុជា សាខាស្រុកត្រាំកក់-ឃុំតាភេម បាន​ផ្តាស់ប្តូរទីតាំងថ្មី ដែល​អស័យដ្ឋាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិខ្លាក្រហីម ឃុំ​តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធី​សម្ពោធដាក់​ឲ្យ​ដំណើរការអគារថ្មីនេះ ត្រូ​វបាន​ប្រារព្ធឡើង​នៅ​ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ និង​មានការចូលរួមដោយ​សមាជិកក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកសាខា របស់​ធនគារ។

សាខាដែលទើបសាងសង់ថ្មីនេះត្រូវបានរចនាឡើងដើម្បីបំពេញតាមស្តង់ដារធនាគារទំនើប ផ្តល់ជូននូវបរិយាកាសធំទូលាយបំពាក់ដោយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងសម្ភារៈទំនើបទាន់សម័យ។ អតិថិជនអាចរំពឹងថានឹងមានសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ពីក្រុមសាខាដែលខិតខំប្រឹងប្រែង។

ការផ្លាស់ទីលំនៅនេះឆ្លុះបញ្ចាំងពីការបន្តការប្តេជ្ញាចិត្តរបស់ធនាគារប្រៃសណីយ៍កម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងខេត្តតាកែវ និងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព និងងាយស្រួល។

 

 

 

 

 

 

 

 

 

 

ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានយកថវិកាដែលប្រមូលបបានពី «មូលនិធិសម្រាប់ជាតិយើង FOUNDATOIN FOR OUR NATION» សរុប ៤៨.០០០.០០០រៀល (សែសិបប្រាំបីលានរៀល)  ដើម្បីរៀបចំជាគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកាសម្រាប់ចែកជូនបងប្អូនជនភៀសសឹកនៅជំរំជនភៀសសឹកចំនួនបីទីតាំងនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កាលពីថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥។

ក្នុង​នាម​ជា​ធនាគារខ្មែរ ការកៀរគរថវិកានេះ គឺកើតចេញ​ពី​ស្មារតី​ខែ្មរតែមួយ ខ្មែរស្រលាញ់​ខ្មែរ ខ្មែរដើម្បីខ្មែរ។

ក្រៅ​ពី​បង្កើតមូលនិធិដោយខ្លួន​ឯង ធនាគារ​ប្រៃសណីយ៍កម្ពុជា ក៏បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​មូលនិធិនានា ដែល​មាន​គោលបំណង​ជួយ​យោធិន​ជួរមុខ និង​បងប្អូន​ជនភៀសសឹកផងដែរ។

គួរបញ្ជាក់​ផងដែរថា លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទ្រទ្រង់​កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។

 

 

ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន បានយកថវិកាដែលប្រមូលបបានពី «មូលនិធិសម្រាប់ជាតិយើង FOUNDATOIN FOR OUR NATION» សរុប ៤៨.០០០.០០០រៀល (សែសិបប្រាំបីលានរៀល) ដើម្បីរៀបចំជាគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងថវិកាសម្រាប់ចែកជូនបងប្អូនជនភៀសសឹកនៅជំរំជនភៀសសឹកចំនួនបីទីតាំងនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កាលពីថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០២៥។

តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

 

 

 

 

 

 

 

 

 

សៀមរាប៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោមាទេវី អង្គររីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាសាខាទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ។

 

 

 

ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានចូលរួមឧបត្ថម្ភ Diamond Sponsors ដល់វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា (Cambodia Chamber of Commerce) នៅថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ ២០២៥  នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ វេទិកានេះ ប្រារព្ធឡើង ដើម្បីចែករំលែកបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទាន ក្នុងការលើកកម្ពស់ ធុរកិច្ច និងអាជីវកម្ម ឱ្យប្រសើរឡើងតាមបរិបទបច្ចេកវិទ្យា និងនវានុវត្តន។