ធនាគារ ប្រៃសណីយ៍កម្ពុជា ទទូលបានពានមាស ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ប្រភេទ “មាស” ប្រចាំឆ្នាំ ២០២៦ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​ជាការ​​​ទទួល​ស្គាល់​ថ្នាក់ជាតិ មក​លើ​ ធនាគារ​ ប្រៃសណីយ៍កម្ពុជា ដែល​បាន​បង្កើត​នូ​វ​វប្បធម៌អនុលោមភាពតាម​ច្បាប់​ និង​បាន​ចូលរួម​ចំណែក​លើក​កម្ពស់​សុខដុម​នីយកម្ម​នៃ​ទំនាក់​ទំនង​វិជ្ជា​ជីវៈ។

ពាន​រង្វាន់​នេះ ត្រូវបាន​ប្រគល់ជូន​ធនាគារ​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៦ ក្នុង​កម្មវិធី​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។