គណនីសន្សំទំនុកចិត្តអេស្រ្កូ
គណនីសន្សំទំនុកចិត្តអេស្រ្កូ គឺជាប្រភេទសេវាកម្មទូទាត់អចលនទ្រព្យដែលផ្តល់ជូនអតិថិជនសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដូចជា ក្នុងគោលបំណងទិញផ្ទះ ឬដីជាដើម។
| ចំនួនទឹកប្រាក់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
| ចាប់ពី ១០០,០០០ ដុល្លា | ៥០ ដុល្លារ |
| > ១០០,០០០ ដល់ ≥ ២៥០,០០០ | ១៥០ ដុល្លារ |
| > ២៥០,០០០ ដល់ ≥ ៣០០,០០០ | ២០០ ដុល្លារ |
| > ៣០០,០០០ ដល់ ≥ ៥០០,០០០ | ២៥០ ដុល្លារ |
| > ៥០០,០០០ ដល់ ≥ ១,០០០,០០០ | ៣៥០ ដុល្លារ |
| ធំជាង ១,០០០,០០០ | ៤៥០ ដុល្លារ |
អត្ថប្រយោជន៍៖
- ជួយសម្រួលការចំណាយទូទាត់ទៅលើអចលនទ្រព្យ
- ផ្តល់សេវាពិភាក្សាផ្នែកច្បាប់ដោយឥតគិតថ្លៃ
- ផ្តល់សេវាពិភាក្សាផ្នែកពាណិជ្ជកម្មដោយឥតគិតថ្លៃ
- គណនីសន្សំនេះអាចបើកជា ប្រាក់រៀល ប្រាក់ដុល្លារ
- ផ្តល់ជូនសៀវភៅសន្សំដោយឥតគិតថ្លៃ
- ផ្តល់ជូន របាយការណ៍ធនាគារ (Bank Statement) មួយខែម្តងដោយឥតគិតថ្លៃ
- ផ្តល់ជូនប័ណ្ណវីសា (Visa Card) និងសេវាធនាគារចល័ត (Mobile Banking) ដោយឥតគិតថ្លៃ
- ផ្តល់ជូនការបញ្ចុះតម្លៃពិសេសពីដៃគូអាជីវកម្មដោយគ្រាន់តែបង្ហាញប័ណ្ណរបស់ធនាគារ
- ងាយស្រួលក្នុងការប្រតិបត្តិការសាច់បា្រក់តាមរយះ សេវាធនាគារចល័ត និង តាមម៉ាស៊ីន ATM (សមាជិក CSS)
ឯកសារតម្រូវ៖
និវាសនជន (ជនជាតិខ្មែរ) អនិវាសនជន (ជនបរទេស)
- រូបវន្តបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ / ប័ណ្ណបើកបរ / ប័ណ្ណសម្គាល់ខ្លួនចេញដោយស្ថាប័នរដ្ឋ
- មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
- លិខិតឆ្លងដែន (មានសុពលភាព)
- ឯកសារបញ្ជាក់ទីលំនៅអចិន្ត្រៃយ៍ / លិខិតបញ្ជាក់ការងារ / កិច្ចសន្យាជួលផ្ទះ / កិច្ចសន្យាការងារ / ឯកសារបញ្ជាក់អាជីវកម្មផ្ទាល់ខ្លួន
សម្គាល់៖
- អតិថិជនត្រូវមានមុខរបរ ឬអាជីវកម្មស្របច្បាប់ និងមិនមានជាប់ទោសឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ
- សិស្សានុសិស្សក៏មានសិទ្ធិក្នុងការបើកគណនីជាធនាគារបាន
- តម្លៃសេវាកម្មគណនីគ្មានប្រតិបត្តិការ(គ្មានប្រតិបត្តិការចាប់ពី ១២ ខែ)៖ មិនមាន៕
*ទម្រង់ស្នើសុំ៖ MKT_02_Corporate_Account
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C

