ធនាគារ ប្រៃសណីយ៍កម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វេ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

ធនាគារ​ ប្រៃសណីយ៍កម្ពុជា ធនាគារ​កាណាឌីយ៉ា និង​មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដែល​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប បាន​រួមគ្នា​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វេ  ដែលជាផ្នែកមួយនៃក្រុមហ៊ុន Sunway Healthcare Group របស់ប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងសេវាថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងរវាង​ធនាគារ ​ប្រៃសណីយ៍កម្ពុជា និង​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វេ  ត្រូវបានចុះហត្ថលេខា​​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុង​អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ លោកតូច ចៅចេក ប្រធាននាយក​ប្រតិបត្តិ ធនាគារ​ប្រៃសណីយ៍កម្ពុជា និងលោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងក្រុមហ៊ុន Sunway Healthcare Group ក្រោមវត្តមានរបស់ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសផ្នែកសុខាភិបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway ព្រមទាំងភាពងាយស្រួលក្នុងការទទួលសេវាពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ការសម្របសម្រួលការព្យាបាល និងការចូលប្រើប្រាស់ជម្រើសនៃការព្យាបាលវេជ្ជសាស្ត្រតាមបច្ចេកវិទ្យចុងក្រោយនៅមន្ទីរពេទ្យ អុីនធ័រឃែរ ដោយផ្តល់នូវភាពងាយស្រួល អត្ថប្រយោជន៍បន្ថែម និងទំនុកចិត្តខ្ពស់ ក្នុងដំណើរការថែទាំសុខភាពរបស់ពួកគេ។