យោង៖ លិខិតប្រកាសរបស់ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក ដែលជាអ្នកជម្រះបញ្ជីរបស់ធនាគារ ព្រីនស៍ ម.ក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
ធនាគារ ប្រៃសណីយ៍កម្ពុជា សូមជូនដំណឹងដល់អតិថិជនឥណទាន របស់ធនាគារ ព្រីនស៍ និងសាធារណជនទាំងអស់មេត្តាជ្រាបថា អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងដោយមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា សិទ្ធិ និងផលប្រយោជន៍ទាំងអស់ ពាក់ព័ន្ធនឹងប្រាក់កម្ចី ដែលជាឥណទានរបស់អតិថិជនធនាគារ ព្រីនស៍ ត្រូវបានផ្ទេរទាំងស្រុងទៅឱ្យ ធនាគារ ប្រៃសណីយ៍កម្ពុជា ចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ តទៅ។
អាស្រ័យហេតុនេះ សូមអតិថិជនឥណទានរបស់ ធនាគារ ព្រីនស៍ មេត្តាជ្រាប និងបន្តសហការអនុវត្តកាតព្វកិច្ចសងប្រាក់កម្ចី ចាប់ពីការជូនដំណឹងនេះទៅ។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកកាន់ ផ្នែកបម្រើសេវាកម្មអតិថិជន (Call Center) តាមរយៈទូរសព្ទលេខ៖ ០៧០ ២០០០០២ ឬ ១៨០០ ២០៨ ៨៨៨ (ឥតគិតថ្លៃ)៕


