ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសកល “Choose France” និងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron

ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne មានកិត្តិយសបានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសកល “ជ្រើសរើសប្រទេសបារាំង” ធ្វើឡើងនៅវិមាន ​Versailles នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ ដោយបានចូលរួមជាមួយថ្នាក់ដឹកនាំ វិនិយោគិន និងនាយកប្រតិបត្តិអាជីវកម្មទូទាំងពិភពលោកសម្រាប់ការពិភាក្សាលើការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅវិមាន Élysée ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne ក៏មានឱកាសជួបពិភាក្សា ​និងផ្លាស់ប្តូរទស្សនៈជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
ធនាគារ ប្រៃសណីយ៍កម្ពុជា ស្វាគមន៍កិច្ចសហការជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនបារាំង និងកំពុងត្រៀមខ្លួនសម្រាប់សកម្មភាពនានាពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។
ក្នុងនាមជាអនុប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ​ ប្រៃសណីយ៍កម្ពុជា និង​ជាអនុប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ដែលគ្របដណ្តប់ទាំង Canadia Investment Holding PLC និង OCIC ឧកញ៉ាវេជ្ជ​បណ្ឌិត Pung Carolyne បន្តគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបង្កើតឱកាសថ្មីៗសម្រាប់ការតភ្ជាប់រវាងកម្ពុជា និងដៃគូធុរកិច្ចអន្តរជាតិ។

ការចូលរួមរបស់ ឧកញ៉ាវេជ្ជ​បណ្ឌិត Pung Carolyne ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសន្ទនាសេដ្ឋកិច្ចរវាងកម្ពុជា បារាំង និងសហគមន៍ធុរកិច្ចអន្តរជាតិឱ្យកាន់តែមានភាពទូលំទូលាយ។