គណៈគ្រប់គ្រង

Toch Chaochek_CEO

លោក​ តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

លោក តូច ចៅចេក គឺជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ២២ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។ ជាមួយជំនាញ និងបទពិសោធន៍ ជាថ្នាក់ដឹកនាំនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានាកន្លងមក លោកបានអភិវឌ្ឍធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចាប់តាំងពីបើកដំបូង ដោយប្រែទៅជា ធនាគារពាណិជ្ជដ៏ធំមួយនៅប្រទេសកម្ពុជា។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានកាន់តំណែងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីធីត។ លោកក៏ធ្លាប់បម្រើការងារនៅធនាគារអេស៊ីលីដា ក្នុងមុខដំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងផ្នែកពាណិជ្ជកម្ម ឥណទាន ប្រតិបត្តិការ និងហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកបានចាប់ផ្តើមការងារក្នុងវិស័យធនាគារដំបូងរបស់លោកគឺនៅធនាគារអេស៊ីលីដា។

លោក តូច ចៅចេក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យកម្ពុជា បរិញ្ញាបត្រនីតិសាធារណៈ ពីសកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង បរិញ្ញាបត្រផ្នែកទីផ្សារ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ម៉ាលៃ កុមើ ប៉ូល
អនុប្រធាននាយកប្រតិបត្តិ

លោក ម៉ាលៃ កុម៉ើ ប៉ូល មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រតិបត្តិជាង ២៩ឆ្នាំនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច និងតំបន់មជ្ឈឹមបូព៌ាថ្នាក់សកលក្នុងស្រុក និងធនាគារវិនិយោគ។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងខែមករា ឆ្នាំ២០១៨ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបន្ទុកលើផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការរបស់ធនាគារ។

លោកបានបម្រើការក្នុងតួនាទីគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរួមមាន អនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៃ FFH ប្រទេសសិង្ហបុរី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៅធនាគារ Mekong Development Bank (MDB) ក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិឥណទាន និងដោះស្រាយបំណុលនៅក្នុងផ្នែកលក់ និងអាជីវកម្មខ្នាតតូច នៅធនាគារ The City Bank Ltd. និង ធនាគារ PRAC Bank ក្នុងប្រទេសបង់ក្លាដេស លោកក៏បានកាន់តំណែងជា នាយកប្រតិបត្តិដោះស្រាយបំណុលប្រចាំតំបន់ នៅធនាគារ Standard Chartered Bank ក្នុងប្រទេស Bahrain, Qatar, Jordan និងLebanon។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅធនាគារ ANZ Grindlays Bank ក្នុងប្រទេសបង់ក្លាដេស។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្ត (ថ្នាក់ដំបូង) នៅសកលវិទ្យាល័យកាដា និងអនុបណ្ឌិតមួយទៀតនៅសកលវិទ្យាល័យ Brac ក្នុងប្រទេសបង់ក្លាដេស។

លោក​ យី សាគុណ
ប្រធាននាយកប្រតិបត្តិធនធានមនុស្ស

លោក យី សាគុណ ជាអ្នកជំនាញខាងយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច។ លោកបានចូលបម្រើការងារជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កាលពីខែកញ្ញា ឆ្នំា២០១៣ ក្នុងតួនាទីជានាយកប្រតិបត្តិធនធានមនុស្ស និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិធនធានមនុស្សចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

មុនពេលចូលបម្រើការងារជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកធ្លាប់មានមុខតំណែងជានាយករងប្រតិបត្តិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជានាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងជាអ្នកសម្របសម្រួលកិច្ចការធនធានមនុស្សនៃធនាគារ ANZ Royal ហើយក៏ធ្លាប់ជានាយកប្រតិបត្តិធនធានមនុស្សនៃសណ្ឋាគារនិងរមណីយដ្ឋានសុខាគ្រុបផងដែរ។ លោក យី សាគុណ មានចំណេះដឹងនិងបទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងកិច្ចការគ្រប់គ្រងនិងរៀបចំទៅលើ ការជ្រើសរើសបុគ្គលិក យុទ្ធសាស្រ្តគ្រប់គ្រងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក ការហ្វឹកហ្វឺននិងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងលទ្ធផលការងារ និងទំនាក់ទំនងអាជីវកម្ម។ លោក យី សាគុណ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរការអនុវត្តកិច្ចការធនធានមនុស្ស តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ។ លោកមានបទពិសោធន៍ជាដៃគូយុទ្ធសាស្ត្រក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងយល់ច្បាស់ពីច្បាប់ការងារនៃប្រទេសកម្ពុជា។

លោក យី សាគុណ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និងវិញ្ញាបនប័ត្រអ្នកជំនាញជាន់ខ្ពស់ផ្នែកធនធានមនុស្ស – អន្តរជាតិ ពីវិទ្យាស្ថាន HRCI ។

លោក គង់ ឆាយឡុង
ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ

លោក គង់ ឆាយឡុង គឺជាអ្នកជំនាញផ្នែកប្រតិបត្តិការ និងគ្រប់គ្រងបច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង ២៧ ឆ្នាំនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា។ លោកបានចូលបម្រើការងារជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៦ ជានាយកប្រតិបត្តិប្រតិបត្តិការ និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការនៅឆ្នាំ២០១៨។ ក្នុងតួនាទីរបស់លោក លោកមិនត្រឹមតែគ្រប់គ្រងផ្នែកប្រតិបត្តិការប៉ុណ្ណោះទេ លោកថែមទាំងគ្រប់គ្រងផ្នែកអចលនទ្រព្យ រដ្ឋបាល ភស្តុភារ និងលទ្ធកម្មផងដែរ។

មុនពេលចូលរួម​ជាមួយ CPBank លោកធ្លាប់បម្រើការនៅធនាគារ ANZ Royal អស់រយៈពេល ១០ ឆ្នាំ គ្រប់គ្រងផ្នែកបច្ចេកវិទ្យា ធនាគារអេឡិចត្រូនិក និងបណ្តាញចែកចាយ សេវាទូទាត់ក្នុងស្រុក និងក្រៅស្រុក។ លោក គង់ ឆាយឡុង ធ្លាប់​ធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗចំនួនពីរផងដែរ។ បទពិសោធន៍ផ្នែកបច្ចេកវិជ្ជាចម្រុះ និងបទពិសោធន៍ផ្នែកប្រតិបត្តិការរបស់លោក បានធ្វើឱ្យលោក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរដំណើរការប្រតិបត្តិការ ដើម្បីផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុតនៅក្នុងទីផ្សារ។ លោកក៏បានជំរុញការផ្លាស់ប្តូរជាច្រើន និងដំណើរការគម្រោងវិស្វកម្មឡើងវិញដោយជោគជ័យ។

លោក គង់ ឆាយឡុង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក វិទ្យាសាស្រ្ត ព័ត៌មានវិទ្យា និងជាសមាជិកនៃ International Compliance Association ផងដែរ។

លោក ជា ប៊ុនហ៊ាន
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ជា ប៊ុនហ៊ាន មានបទពិសោធន៍ជាង ១៨ឆ្នាំ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ និងសវនកម្ម នៅក្នុងតំបន់អាស៊ាន។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ លោកបានបំពេញតួនាទីសំខាន់ក្នុងការបំប្លែង CIFRS នៅ CPBank Group ។

មុនពេលចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកបានបម្រើការងារក្នុងតួនាទីជា អនុប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅធនាគារកាណាឌីយ៉ា និងជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនកាណាស៊ីឃ្យូរីធី។

លោក ជា ប៊ុនហ៊ាន មានបទពិសោធន៍យ៉ាងច្រើន ក្នុងមុខតំណែងសំខាន់ ជាមួយធនាគារក្នុងតំបន់ និងក្នុងក្រុមហ៊ុនសវនកម្មផងដែរ។ លោកធ្លាប់កាន់មុខតំណែងជាអនុប្រធាននាយកប្រតិបត្តិសំរាប់ធនាគារកិច្ចពាណិជ្ជអស់រយៈពេល ៤ឆ្នាំ។ លោកក៏បានចំណាយពេលជាង ៧ឆ្នាំជាមួយនឹងក្រុមហ៊ុនសវនកម្មក្នុងស្រុក និងអន្តរជាតិធំៗ នៅប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ជាមួយនឹងមុខតំណែងចុងក្រោយជានាយកគ្រប់គ្រងសវនកម្ម។

លោក ជា ប៊ុនហ៊ាន ទទួលបានសញ្ញាបត្រគណនេយ្យសាធារណៈពី CPA អូស្ត្រាលី និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា KICPAA។ លោកបានបញ្ចាប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពី សកលវិទ្យាល័យ Paris ១។

លោក គ្រួច ចាន់ថុល
ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក គ្រួច ចាន់ថុល នាំមកនូវអ្នកជំនាញឯកទេសជាងពីរទសវត្សរ៍ក្នុងវិស័យព័ត៌មានវិទ្យា ដែលភាគច្រើនលើសលុបនៅក្នុងវិស័យហិរញ្ញវត្ថុ។ ក្នុងនាមជាប្រធានផ្នែកព័ត៌មានវិទ្យា លោកដឹកនាំផ្នែក IT និង Digital ដោយផ្តោតលើការពង្រឹងយ៉ាងសំខាន់ចំពោះប្រតិបត្តិការអាជីវកម្ម។ ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្ររបស់គាត់មានសារៈសំខាន់ក្នុងការជំរុញសមត្ថភាពបច្ចេកវិទ្យារបស់ CPBank និងការកែលម្អបទពិសោធន៍សេវាកម្មអតិថិជនយ៉ាងសំខាន់។

លោក គ្រួច ចាន់ថុល ប្តេជ្ញាលើកកម្ពស់ការចូលរួមរបស់អតិថិជន តាមរយៈការអនុវត្តបច្ចេកវិទ្យាច្នៃប្រឌិតលើវិស័យផ្សេងៗ។ គាត់បានបង្កើតកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ។ ពេញមួយអាជីពដ៏មានកិត្តិយសរបស់លោក លោក គ្រួច ចាន់ថុល បានបំពេញតួនាទីជាអ្នកដឹកនាំជាច្រើននៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងធានារ៉ាប់រងដ៏មានកិត្យានុភាព រួមទាំងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ធានារ៉ាប់រងអាយុជីវិត ភីអិលស៊ី ធនាគារសហភាពពាណិជ្ជ ធនាគារ RHB និងធនាគារខេមកូ។ ក្នុងតួនាទីទាំងនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងអនុវត្តយុទ្ធសាស្រ្តឌីជីថល ដែលបានផ្លាស់ប្តូរ និងបង្កើតគំរូអាជីវកម្មតាមរយៈការត្រួសត្រាយដំណោះស្រាយឌីជីថល។

បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក គ្រួច ចាន់ថុល មានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងសញ្ញាបត្រសាកលវិទ្យាល័យផ្សេងៗទៀតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ មូលដ្ឋានគ្រឹះនៃការអប់រំដ៏រឹងមាំ និងបទពិសោធន៍វិជ្ជាជីវៈដ៏ទូលំទូលាយរបស់គាត់ បានដាក់ឱ្យគាត់ប្រើបច្ចេកវិទ្យាដើម្បីជំរុញកំណើនអាជីវកម្ម និងបង្កើនការពេញចិត្តរបស់អតិថិជន។

Mr. Rajesh Kumar Barua
ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក រ៉ាជេស កុមារ បារួ គឺជាអ្នកជំនាញក្នុងការគ្រប់គ្រងហានិភ័យ ដែលត្រូវបានទទួលស្គាល់ពីទីក្រុងFrankfurt និងមានបទពិសោធន៍ជាង ២២ ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសបង់ក្លាដែស។ លោកគឺជាគ្រូបណ្តុះបណ្តាល ដែលត្រូវទទួលស្គាល់ដោយ Project Management Institute និងអ្នកជំនាញភាពជាអ្នកដឹកនាំ ពី GABV, MIT CoLab and Presencing Institute។ លោកបានចូលរួមជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងខែមករា ឆ្នាំ២០២២ ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។

មុនពេលចូលរួមជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោកកាន់ដំណែងជានាយកប្រតិបត្តិអនុម័តឥណទាន នៅ BRAC និង City Bank នាយកគ្រប់គ្រងហានិភ័យឥណទាន នៅHSBC រួមចំណែកក្នុងការគ្រប់គ្រងហានិភ័យ គោលនយោបាយ និងដំណើរការដោយស្វ័យប្រវត្តិ។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅ Standard Chartered Grindlays ក្នុងឆ្នាំ២០០២។

លោក រ៉ាជេស កុមារ បារួ ត្រូវបានផ្តល់រង្វាន់ជា “Idea Guru” ដោយប្រធាននាយកប្រតិបត្តិធនាគារ BRAC, “Retail Leader” ដោយ Asia Retail Congressទីក្រុង Mumbai, “Appreciation Award” ពីអគ្គនាយកប្រតិបត្តិ AMEX South Asia, “HSBC CEO Thanks” និង “Best Innovative Idea Award” ពី ប្រធាននាយកប្រតិបត្តិ ធនាគារ HSBC ប្រចាំតបន់អាស៊ីប៉ាស៊ីហ្វិក, “Live the Brand Award” និង “Special Recognition Award” ពីប្រធាននាយកប្រតិបត្តិធនាគារ HSBC.

លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពី Independent University និងអនុបណ្ឌិត (ប្រព័ន្ធគណនេយ្យ និងព័ត៌មាន) ពីសាកលវិទ្យាល័យ Dhaka ។

Kann Samrech

កញ្ញា កាន់ សំរេច
នាយិកាប្រតិបត្តិប្រតិបត្តិតាម

លោក ម៉ម សុគន្ធ
នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង