កាត និងការទូទាត់ - CPBank

កាត និងការទូទាត់

ប័ណ្ណ អេធីអឹម

ងាយស្រួលប្រើប្រាស់​ជាមួយ​​ម៉ាស៊ីនអេធីអឹម សម្រាប់​តម្រូវការធនាគារប្រចាំថ្ងៃរបស់អ្នក

ប័ណ្ណអេធីអឹម គឺជាប័ណ្ណទូទាត់ ដែលអាចឱ្យអតិថិជនប្រើជាមួយ​ ម៉ាស៊ីនអេធីអឹម ឬបណ្តាញផ្សេងៗទៀត។ ការប្រើប្រាស់ គឺអាស្រ័យលើទឹកប្រាក់ ដែលមាននៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់ម្ចាស់ប័ណ្ណ ។ នៅពេលម្ចាស់ប័ណ្ណធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម/ម៉ាស៊ីនឆូតប័ណ្ណ ចំនួនទឹកប្រាក់ ត្រូវបានកាត់ដោយផ្ទាល់ពីគណនីសន្សំ ឬគណនីចរន្ត ដែលមានជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា។

​ ជាមួយប្រព័ន្ធ CSS, ប័ណ្ណអេធីអឹមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា អាចប្រើប្រាស់​ ដើម្បីដកប្រាក់ទូទាំងប្រទេសនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារ ដែល​ជាសមាជិកក្នុងប្រព័ន្ធ CSS​។ អ្នកកាន់ប័ណ្ណអេធីអឹម ត្រូវការមើលឡូហ្កូ CSS នៅលើម៉ាស៊ីនអេធីអឹម ដើម្បីបញ្ជាក់ពីសមាជិកភាព​របស់​ធនាគារនោះ។

លក្ខណៈប្រើប្រាស់

  • ដកប្រាក់ ពី​​ម៉ាសុីនអេធីអឹម​របស់ធនាគារ​ដែលជាសមាជិកក្នុងប្រព័ន្ធ CSS ដ៏ច្រើន នៅក្នុងរាជធានីភ្នំពេញនិងនៅតាមខេត្ត
  • មិនត្រូវការវត្ថុបញ្ចាំ ឬសមតុល្យប្រាក់បញ្ញើអប្បបរមា
  • ឈ្មោះរបស់អ្នកត្រូវបានបោះពុម្ពលើប័ណ្ណអេធីអឹមរបស់អ្នក
  • គ្មានថ្លៃស្នើសុំ/ការអនុម័ត

សេវាប្រចាំឆ្នាំ

  • ឥតគិតថ្លៃ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖  www.cambodiapostbank.com.kh/T&C

ប័ណ្ណឥណពន្ធ

ងាយស្រួលប្រើប្រាស់ប្រាក់ទាំងនៅក្នុង និង​ក្រៅ​ស្រុក

ជាមួយនឹងនិមិត្តសញ្ញាVisaនៅលើប័ណ្ណ ប័ណ្ណឥណពន្ធរបស់ CPBank ត្រូវបានទទួលស្គាល់ភ្លាមៗទាំង​នៅក្នុង​ប្រទេស​ និងក្រៅប្រទេស។ ប្រសិនបើអ្នកចង់ប្រើប្រាស់​ប្រាក់របស់​អ្នក​ភ្លាមៗ និងរីករាយជាមួយការទូទាត់ដ៏ងាយស្រួលដោយមិនចាំបាច់ព្រួយបារម្ភអំពីការប្រាក់ និងការទូទាត់យឺត ប័ណ្ណឥណពន្ធ CPBank គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។

លក្ខណៈប្រើប្រាស់

  • ដកប្រាក់ ពី​​ម៉ាស៊ីនអេធីអឹម​របស់ធនាគារ​ដែលជាសមាជិកក្នុងប្រព័ន្ធ CSS ដ៏ច្រើន នៅក្នុងរាជធានីភ្នំពេញនិងនៅតាមខេត្ត
  • មិនត្រូវការវត្ថុបញ្ចាំ ឬសមតុល្យប្រាក់បញ្ញើអប្បបរមា
  • ឈ្មោះរបស់អ្នកត្រូវបានបោះពុម្ពលើប័ណ្ណអេធីអឹមរបស់អ្នក
  • គ្មានថ្លៃស្នើសុំ/ការអនុម័ត

សេវាប្រចាំឆ្នាំ

  • ឥតគិតថ្លៃ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖  www.cambodiapostbank.com.kh/T&C

ប័ណ្ណឥណទានវីសា

ទូទាត់ និងទិញទំនិញដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់

ប័ណ្ណឥណទានរបស់​​​ធនាគារ ប្រៃសណីយកម្ពុជា ជាជម្រើសដល់ល្អក្នុងបង្កើនវឌ្ឍនភាពនៃការរស់នៅឱ្យកាន់តែទាន់សម័យ ជាមួយនឹងការទូទាត់យ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

អត្ថប្រយោជន៍

  • ទទួលបានសារជូន​ដំណឹង​ភ្លាមៗ
  • ទូទាត់​សងទឹកប្រាក់ក្នុង​បណ្ណឥណទាន​បាន​ភ្លាមៗតាម​រយៈសេវា​ធនាគារ​ចល័ត
  • គ្រប់គ្រងប្រតិបត្តិការរបស់បណ្ណឥណទាន (ដកប្រាក់ ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ។ល។) តាមរយៈសេវា​ធនាគារ​ចល័ត
  • ការទូទាត់​សង​ទឹកប្រាក់​ក្នុង​បណ្ណឥណទាន​ មាន​ភាពសំបូរបែប
  • អាចដកប្រាក់​បាននៅតាម​ម៉ាស៊ីនអេធីអឹម នានា ដែល​ទទួលបណ្ណវីសា
  • ទទួលបាន​ប្រូម៉ូសិន​ពិសេសនានា របស់​វីសា និង​ធនាគារ ប្រៃសណីយ៍កម្ពុជា
  • អាច​សម្រាករង់ចាំ​តាមទីតាំង Plaza Premium Lounge នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​នានា ទូទាំងពិភពលោក បាន​រហូតដល់៦ដង/ឆ្នាំ។
  • ទីតាំងរបស់ ​ Plaza Premium Lounge

តម្លៃសេវា

សេវាកម្ម តម្លៃសេវា
ថ្លៃសេវាពាក្យស្នើសុំ និងអនុម័ត  ឥតគិតថ្លៃ
ថ្លៃសេវាបណ្តឹងផ្សេងៗ  ឥតគិតថ្លៃ
បណ្ណផុតសុពលភាព  ឥតគិតថ្លៃ
ថ្លៃសេវាចេញបណ្ណជំនួស ៥ ដុល្លារអាមេរិក/បណ្ណ
ការទូទាត់ផុតកំណត់ ២០ ដុល្លារអាមេរិក
ថ្ងៃចេញវិក្កយបត្រប្រចាំខែ រៀងរាល់ថ្ងៃទី២៨
ថ្លៃសេវាកំណត់​កាលបរិច្ឆេទទូទាត់ត្រឡប់ស្វ័យប្រវត្តិ រៀងរាល់ថ្ងៃទី១០
ថេរវេលាក្នុងការទូទាត់សងត្រឡប់ ចាប់ពីថ្ងៃចេញវិក្កយបត្ររហូតដល់ថ្ងៃទី១២ រៀងរាល់ខែ
របៀបបង់សងត្រឡប់ ១.កាត់ចេញពីគណនីផ្ទាល់

២. តាមរយៈសេវាធនាគារចល័ត

៣. តាមម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់

៤. តាមបញ្ជរបេឡា

៥.​ ដៃគូពាណិជ្ជកម្ម

ថ្លៃសេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារ​ ប្រៃសណីយ៍កម្ពុជា ក.អ កក្នុងមួយប្រតិបត្តិការ ដកប្រាក់ =< $១៥០ សេវា ៣ដុល្លារអាមេរិក

ដកប្រាក់ >$១៥០ សេវា២%នៃចំនូន​ទឹកប្រាក់

ថ្លៃសេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារ​ផ្សេងៗក្នុងមួយប្រតិបត្តិការ ដកប្រាក់ =< $២៥០ សេវា ៥ដុល្លារអាមេរិក

ដកប្រាក់ >$២៥០ សេវា២%នៃចំនូន​ទឹកប្រាក់

ថ្លៃសេវាបណ្ណប្រចាំឆ្នាំ ១.​ បណ្ណឥណទានប្រាក់ ១២ដុល្លារអាមេរិក

២. បណ្ណឥណទានមាស ២៥ដុល្លារអាមេរិក

៣. បណ្ណឥណទានផ្លាទីនៀម ៥០ដុល្លារអាមេរិក

អត្រាការប្រាក់ប្រចាំឆ្នាំ ទិញទំនិញ៖ ១៥% ឬ ១៨%/ឆ្នាំ

ដកប្រាក់៖ ២៤%/ឆ្នាំ

ថ្លៃសេវាកាត់ចេញពីគណនីផ្ទាល់ ២០ ដុល្លារអាមេរិក ឬ៥%នៃទឹកប្រាក់សរុបដែលត្រូវបង់
ថ្លៃសេវាប្តូររូបិយប័ណ្ណបរទេស ១.៥% ក្នុងមួយប្រតិបត្តិការ

 

ឯកសារតម្រូវ

  • អត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន​ (មានសុពលភាព)
  • ឯកសារប្រាក់ចំណូល​
  • លិខិតបញ្ជាក់លំនៅឋានឮ

លក្ខណខណ្ឌ

  • អាយុ ១៨​ឆ្នាំ ដល់ ​៧០ឆ្នាំ
  • មានប្រាក់បៀវត្ស ឬចំណូលប្រចាំខែ

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖  www.cambodiapostbank.com.kh/T&C

តើអ្វីជាប័ណ្ណនិមិ្មត?

ប័ណ្ណវីសានិម្មិត CPBank គឺជាប័ណ្ណដែលអាចប្រើបានដូចប័ណ្ណ Visa ធម្មតា​ តែខុសត្រង់ថាប័ណ្ណនិម្មិតនេះជាប័ណ្ណដែលបង្កើតដោយខ្លួនឯងបានក្នុងទូរស័ព្ទដៃ និងកំណត់កម្រិតទំហំទឹកប្រាក់បានរហូតដល់ 2,500ដុល្លារ និងអាចបង្កើនទំហំទឹកប្រាក់បន្ថែមបាន។

បន្ទាប់ពីបង្កើតប័ណ្ណនិម្មិតរួចរាល់ហើយ លោកអ្នកអាចប្រើប័ណ្ណនេះដើម្បីទិញទំនិញអនឡាញពីវេបសាយអនឡាញល្បីៗបានដូចជា៖ Amazon, Google Play, App Store, ebay, Air Asia, Expedia, Alibaba.com, Taobao.com, Agoda, Booking.com, Netflix, Ali Express, Foodpanda, Nham24, BLOC Food delivery,…

ហេតុអ្វីត្រូវប្រើប្រាស់ប័ណ្ណនិម្មិត?

  • អតិថិជនដែលពុំទាន់មានប័ណ្ណវីសារបស់ធនាគារ
  • មិនចង់ចំណាយពេលវេលាធ្វើដំណើរទៅស្នើសុំប័ណ្ណវីសានៅសាខារបស់ធនាគារសម្រាប់អតិថិជនដែលមានគណនីរួចហើយ
  • មិនចង់រង់ចាំប័ណ្ណវីសា 01 ទៅ 02សប្តាហ៍
  • ការពារសុវត្ថិភាពប័ណ្ណវីសារបស់លោកអ្នកពីការលួចពីសំណាក់ជនខិលខូច (Hacker)

អត្ថប្រយោជន៍នៃប័ណ្ណនិម្មិត

  • មិនគិតកម្រៃសេវា
  • បង្កើតប័ណ្ណភ្លាម អាចទូទាត់ទំនិញបានភ្លាមៗ
  • ទូទាត់អនឡាញបានយ៉ាងមានសុវត្ថិភាព
  • ទិញទំនិញអនឡាញបានដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ
  • អាចកំណត់ទំហំនៃការចំណាយប្រចាំថ្ងៃបាន
  • ត្រួតពិនិត្យរបាយការណ៍បានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារចល័ត CPBank

លក្ខខណ្ឌ និងកម្រៃសេវា

រូបិយប័ណ្ណ ដុល្លារ
ប្រភេទប័ណ្ណ VISA
ចំនួនកំណត់ទំហំទឹកប្រាក់ 1 – 2,500ដុល្លារ ក្នុងមួយប័ណ្ណ
កម្រៃបង្កើតប័ណ្ណ មិនគិតថ្លៃ
កម្រៃសេវាកម្មប្រចាំខែ ប្រចាំឆ្នាំ មិនគិតថ្លៃ
ចំនួនប័ណ្ណដែលអាចប្រើបាន ការបង្កើតប័ណ្ណបានរហូតដល់ 10ប័ណ្ណ
រយៈពេលនៃការប្រើប្រាស់ប័ណ្ណ 1ខែ – 5ឆ្នាំ
អត្រាការប្រាក់ មិនមាន
ការទិញទំនិញ មិនមានកំណត់

 

KHQR ធនាគារ ប្រៃសណីយ៍កម្ពុជា

ធ្វើឱ្យប្រតិបត្តិការឌីជីថលមានភាពងាយស្រួល

ជាមួយនឹងKHQR របស់CPBank លោកអ្នកអាចទទួលយកការទូទាត់ដោយមិនចាំបាច់​ប្រើប្រាស់សាច់ប្រាក់ ដោយ​ធ្វើប្រតិបត្តិការទូទាត់​ពីគណនីធនាគារ និងគ្រិះស្ថាន​ហិរញ្ញវត្ថុផ្សេងៗ ដែល​ជា​សមាជិក​របស់​ប្រព័ន្ធបាគង។ ធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អាជីវកម្មរបស់អ្នកជាមួយ CPBank KHQR!

Cambodia Post Bank