សេវាបើកប្រាក់បៀវត្ស
សេវាបើកប្រាក់បៀវត្សរបស់ CPBank នឹងជួយលោកអ្នកអាចសន្សំសំចៃពេលវេលា និងថវិកាក្នុងការបើកប្រាក់បៀវត្សជូននិយោជិក។ CPBank នឹងផ្តល់ជូនអ្នកនូវសេវាបើកប្រាក់បៀវត្សដែលអាចកាត់បន្ថយការចំណាយ ការលុបបំបាត់ការិយាធិបតេយ្យ និងបង្កើនសុវត្ថិភាព។
លោកអ្នកគ្រាន់តែដាក់ស្នើឯកសារប្រាក់បៀវត្សនិយោជិករបស់អ្នកមកកាន់ធនាគារ ធនាគារនឹងដំណើរការបើកប្រាក់បៀវត្សជូននិយោជិករបស់លោកអ្នកបានភ្លាមៗ។ ជាពិសេសលោកអ្នកមិនចាំបាច់ធ្វើការដកសាច់ប្រាក់ចេញពីគណនី ឬចេញមូលប្បទានប័ត្រក្នុងចំនួនច្រើនទៀតឡើយ។
ផ្អែកលើគម្រោងនៃសេវាបើកប្រាក់បៀវត្ស ធនាគារនឹងផ្តល់ជូនប័ណ្ណអេធីអឹម និងសេវាធនាគារចល័តដោយឥតគិតថ្លៃជូនដល់និយោជិកគ្រប់រូបដើម្បីទទួលបានការប្រើប្រាស់សេវាធនាគារ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកតាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត។
អតិថិជនអាចធ្វើការដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមតាមបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥រួមមាន៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ ស្ថាបនា ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (Cambodian Shared Switch)។
ហេតុអ្វីជ្រើសរើស សេវាបើកប្រាក់បៀវត្សរបស់ CPBank?
អត្ថប្រយោជន៍សម្រាប់និយោជក៖
- ធ្វើឱ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់របស់អ្នក និងធានាថានិយោជិករបស់អ្នកទទួលបានប្រាក់ខែយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា
- សន្សំសំចៃពេលវេលា និងថវិកាដោយលុបបំបាត់នូវតម្រូវការប្រើប្រាស់សាច់ប្រាក់ក្នុងចំនួនច្រើន ឬការចេញមូលប្បទានប័ត្រនៅកាលបរិច្ឆេទបើកប្រាក់បៀវត្ស
- ការការពារថវិការបស់ក្រុមហ៊ុនអ្នកឱ្យមានសុវត្ថិភាព ព្រោះមិនចាំបាច់ដឹកសាច់ប្រាក់ពីធនាគារមកកាន់ការិយាល័យទៀតទេ
- ត្រួតពិនិត្យ និងតាមដានការចំណាយបានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារចល័តដោយឥតគិតថ្លៃ
- ទទួលបានការដំឡើងម៉ាស៊ីនអេធីអឹមនៅជិតក្រុមហ៊ុន
- ទទួលបានការផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ
- ទទួលបានអត្រាពិសេសសម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេស
- ទទួលបានអត្រាការប្រាក់ពិសេសសម្រាប់ប្រាក់បញ្ញើសន្សំមានកាលកំណត់
- ទទួលបានអត្រាការប្រាក់ពិសេសសម្រាប់ឥណទាន (ចំពោះតែអតិថិជនក្នុងប្រទេស)
អត្ថប្រយោជន៍សម្រាប់និយោជិក៖
- អាចដកប្រាក់ក្រៅម៉ោងធ្វើការដោយប្រើប័ណ្ណអេធីអឹមបាន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក
- អាចធ្វើការដកប្រាក់បានតាមបណ្តាសាខារបស់ CPBank នៅគ្រប់បណ្តាខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា
- ទទួលបានការប្រាក់ពីគណនីបញ្ញើសន្សំរាល់ចុងខែនីមួយៗ និងទទួលបានអត្ថប្រយោជន៍ផ្សេងទៀតជាច្រើនពីការប្រើប្រាស់សេវាកម្មរបស់ CPBank
- ទទួលបានការផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ
- និយោជិកអាចទទួលបានប្រាក់កម្ចីផ្ទាល់ខ្លួនដោយមិនចាំបាច់មានទ្រព្យបញ្ចាំ
របៀបដំណើរការ៖
ជំហានទី១៖ បើកគណនីក្រុមហ៊ុនជាមួយ CPBank
ឯកសារតម្រូវ
- វិញ្ញាបនបត្រ ឬលក្ខន្តិកៈបង្កើតក្រុមហ៊ុន
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- ប័ណ្ណប៉ាតង់
- លិខិតឆ្លងដែន / អត្តសញ្ញាណប័ណ្ណ (មានសុពលភាព)
- លិខិតតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល (ឬលិខិតអនុញ្ញាត)
ជំហានទី២៖ បើកគណនីបុគ្គលិក
ឯកសារតម្រូវ៖
- លិខិតឆ្លងដែន / អត្តសញ្ញាណប័ណ្ណ (មានសុពលភាព)
ជំហានទី៣៖ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបើកគណនីលោកអ្នកអាចអនុវត្តការទូទាត់ប្រាក់បៀវត្សបានដូចខាងក្រោម៖
- សូមផ្ញើឯកសារប្រាក់បៀវត្សរបស់និយោជិកដែលបានអនុម័តរួចរាល់មកកាន់បេឡាកររបស់ CPBank។
- លោកអ្នកនឹងទទួលបានសារតាមរយៈអ៊ីម៉ែល ឬការទំនាក់ទំនងតាមរយៈទូរស័ព្ទរាល់ពេលដំណើរការបើកប្រាក់បៀវត្ស និងការបើកប្រាក់បៀវត្សត្រូវបានបញ្ចប់រួចរាល់។
ថ្លៃសេវាបើកប្រាក់ខែប្រចាំបៀវត្ស៖
- ថ្លៃសេវាបើកប្រាក់បៀវត្សនឹងត្រូវបានលើកលែងសម្រាប់ឆ្នាំដំបូង។ ចាប់ពីឆ្នាំទី២ ការគិតតម្លៃសេវាគឺ ០,៣០ ដុល្លារក្នុងមួយគណនី។
របៀបស្នើសុំ៖
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ក្រុមការងារពាក់ព័ន្ធតាមរយៈ៖
- ទូរស័ព្ទលេខ ៖ (+៨៥៥) ៧០ ៦០០ ១២០; (+៨៥៥) ៩៣ ៧៨០ ០០០; (+៨៥៥) ៧០ ២០០ ០០២
- អ៊ីម៉ែល ៖ info@cambodiapostbank.com
- គេហទំព័រផ្លូវការ ៖ cambodiapostbank.com