ឱកាសការងារ – CPBank

ឱកាសការងារ

ចម្រើនអាជីពរបស់អ្នក ចាប់ផ្តើមការងារជាមួយយើង!

បច្ចុប្បន្នយើងកំពុងជ្រើសរើសបុគ្គលិកជាច្រើន ដើម្បីចូលរួមជាមួយយើង ក្នុងដំណើរពង្រីកអាជីវកម្ម និងធនធានមនុស្សរបស់យើង។

លេខរៀង មុខតំណែង ចំនួន ថ្ងៃផុតកំណត សម្គាល់

របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៏បំពេញលក្ខខណ្ឌខាងលើ សូមផ្ញើ CV ដែលមានរូបថតថ្មីៗ (4 x 6 cm) និង Cover Letter មកកាន់ CPBank អគ្គនាយកដ្ឋានធនធាន​មនុស្ស (ជាន់ទី៣) ផ្ទះលេខ 265-269 ផ្លូវអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ឬ អ៊ីម៉ែល៖ recruitment@cambodiapostbank.com ។ សូមកុំភ្ជាប់វិញ្ញាបនបត្រ និងឯកសារគាំទ្រនានា។ បេក្ខជនដែលជាប់សម្ភាសន៍ប៉ុណ្ណោះ នឹងត្រូវបានជូនដំណឹង។ (សូមដាក់​កសារក្នុងស្រោមសំបុត្រ)។

ហេតុអ្វីត្រូវចូលរួមជាមួយយើង? Hide

យើងទទួលស្គាល់ថា ទ្រព្យសម្បត្តិដ៏ធំបំផុតរបស់យើងគឺធនធានមនុស្សរបស់យើង។ ហេតុដូច្នេះហើយ បាន​ជាយើងកំពុងបង្កើតបរិយាកាសពិសេសមួយ ដើម្បី​ជំរុញ​ការបំផុសគំនិតថ្មី ភាពជាអ្នកដឹកនាំ និងឱកាសដ៏អស្ចារ្យសម្រាប់​យើង​ទាំងអស់គ្នា។ ជាមួយនឹងឱកាសការងារដ៏ល្អ យើងក៏ផ្តល់អត្ថប្រយោជន៍ដែលមានការប្រកួតប្រជែងផងដែរ។ ធនាគារតែង​ចូលរួមក្នុងការស្ទង់មតិប្រាក់បៀវត្សរ៍ប្រចាំឆ្នាំដែលដំណើរការដោយអ្នកប្រឹក្សាឯករាជ្យ ដើម្បីបញ្ជាក់ពីភាពប្រកួតប្រជែងនៃរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍សម្រាប់បុគ្គលិក។តាមរយៈលទ្ធផលស្ទង់មតិ យើងនឹងបន្តពង្រឹងគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារ។ក្រៅពីអត្ថប្រយោជន៍ស្តង់ដារដែលមានចែងក្នុងច្បាប់ការងារ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងការមិនគិតកម្រៃសេវាលើការប្រើប្រាស់​គណនីសន្សំបុគ្គលិក បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា៖

  • ប្រាក់រង្វាន់ប្រចាំឆ្នាំ
  • ប្រាក់លើកទឹកចិត្តប្រចាំខែសម្រាប់បុគ្គលិកផ្នែកលក់
  • ប្រាក់ឧបត្ថម្ភនៅ​ពេលរដូវ​បុណ្យទាន
  • ទទួលបានប្រាក់បៀវត្សរ៍ធម្មតាសម្រាប់​ការឈប់សម្រាកលំហែមាតុភាព
  • ទទួលបានប្រាក់បៀវត្សរ៍ធម្មតាសម្រាប់​ការឈប់សម្រាកក្នុង​ការងារសង្គម
  • ទទួលបាន​កម្ចីផ្ទាល់ខ្លួន ជាមួយអត្រាការប្រាក់ទាប
  • ទទួលបានកម្ចីទិញម៉ូតូ ជាមួយអត្រាការប្រាក់ទាប
  • ប្រាក់ឧបត្ថម្ភផ្នែកវេជ្ជសាស្ត្រ
  • ប្រាក់ឧបត្ថម្ភឯកសណ្ឋាន
  • ទទូលបានការ​បណ្តុះបណ្តាល និងការអភិវឌ្ឍន៍

Cambodia Post Bank