សេវាកម្មផ្សេងៗ - CPBank

សេវាកម្មផ្សេងៗ

អត្រាប្តូរប្រាក់

ទូទាត់អត្រាប្តូរប្រាក់ និងរូបីយប័ណ្ណបរទេស
Currency Buy Sell
USD / KHR 4103 4117
USD / THB 34.29 35.36

សេវាកម្មប្រមូលប្រាក់បង់ពន្ធ

ធនាគារ ប្រៃសណីយ៍កម្ពុជា មានបម្រើសេវាប្រមូលប្រាក់បង់ពន្ធជាច្រើនប្រភេទរួមមាន៖

  • ពន្ធ-អាករគ្រប់ប្រភេទ
  • ពន្ធលើអចលនទ្រព្យ
  • ពន្ធលើមធ្យោបាយធ្វើដំណើរ
អំពីផលិតផល

សេវាប្រមូលប្រាក់បង់ពន្ធ ជាសេវាប្រមូលសាច់ប្រាក់មួយប្រភេទដែល ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តល់ជូនអតិថិជន និងសាធារណជនទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋដូចជា៖ ពន្ធអាករគ្រប់ប្រភេទ ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយធ្វលដំណើរជាដើម។ មានន័យថា អតិថិជនពុំចាំបាច់កាន់សាច់ប្រាក់ទៅកាន់អគ្គនាយកដ្ឋានពន្ធដារដើម្បីបង់ពន្ធនោះឡើយ។

អត្ថប្រយោជន៍នៃការបង់ពន្ធតាមរយៈធនាគារ ប្រៃសណីយ៍កម្ពុជា

  • ទទួលបានសេវាកម្មរហ័ស និងមានទំនុកចិត្ត
  • ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបង់ពន្ធជូនរដ្ឋតាមរយៈ សាខារបស់ធនាគារប្រៃសណីយ៍កម្ពុជា នៅទូទាំងប្រទេស
  • មានសុវត្ថិភាពក្នុងការចាត់ចែងសាច់ប្រាក់នៅធនាគារ
  • ទទួលបានការប្រឹក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព
  • អត្ថប្រយោជន៍ជាច្រើនលើការប្រើប្រាស់សេវាផ្សេងៗរបស់ធនាគារ ។ល។
ប្រភេទរូបិយប័ណ្ណ

ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលប្រមូលប្រាក់បង់ពន្ធជូនរដ្ឋជា “ប្រាក់រៀល”។ ករណីលោកអ្នកបង់សាច់ប្រាក់ ឬកាត់ចេញពី គណនីជាប្រាក់ផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរប្រាក់ទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារប្រៃសណីយ៍កម្ពុជា។

Cambodia Post Bank